no-alternative title
no-alternative title
no-alternative title

ROG Strix SCAR 18 បំពាក់នូវកម្លាំងម៉ាស៊ីនខ្លាំង នឹងជាម៉ូដែលដំបូងបំផុតដែលមានអេក្រង់ 18 អ៊ីង mini LED ហើយនិងមានតម្លៃ $1899

ថ្មីៗនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) ទើបតែបង្ហាញនូវកុំព្យូទ័រលេងហ្គេមថ្មីរបស់ខ្លួននៅក្នុងត្រកូល Strix 2024 ម៉ូឌែល Strix SCAR 18 បំពាក់នូវអេក្រង់ mini LED ROG Nebula HDR Display ទំហំ 18-អ៊ីង ដំបូងបំផុតនៅក្នុងត្រកូលកុំព្យូទ័រ ROG ។ នៅក្នុងការឈរនៅចំណាត់ថ្នាក់នាំមុខគេនៃកុំព្យូទ័រលេងហ្គេមនោះ កុំព្យូទ័រ 2024 Strix នេះ មានបំពាក់នូវបន្ទះឈីប Intel® Core™ i9 processor 14900HX ដ៏ខ្លាំងក្លាថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Strix SCAR 16 និង SCAR 18 បំពាក់នូវក្រាហ្វិកកាត NVIDIA® GeForce RTX™ 4090 Laptop GPU ជាមួយនឹង 175 W max TGP ថែមទៀតផង។ ជាមួយនឹងការពង្រឹងទៅលើប្រព័ន្ធត្រជាក់ឆ្លាតវៃ intelligent cooling ដែលរួមមាន Tri-Fan technology និង Conductonaut Extreme liquid metalនៅលើ CPU និង GPU នោះ កុំព្យូទ័រលេងហ្គេម 2024 Strix ដ៏ខ្លាំងក្លានេះ ក៏បានគ្រប់គ្រងទៅលើទីផ្សារនៃការប្រកួតប្រជែងបានយ៉ាងសម្បូរបែបផងដែរ។

អេក្រង់ភ្លឹច្បាស់ត្រជាក់ភ្នែកក្នុងការប្រើប្រាស់

នៅក្នុងឆ្នាំនេះ វាមានការប្រកាសបង្ហាញនូវអេក្រង់ ROG 18-អ៊ីង display ដំបូងបំផុតដែលប្រើប្រាស់នូវបច្ចេកវិទ្យា Mini LED technology ។ សម្រាប់មាតិកា និងហ្គេមកម្រិត HDR ក៏មាននៅលើអេក្រង់ធំជាមួយនឹងវត្តមាននៃកុំព្យូទ័រ 2024 Strix SCAR 18 ជាមួយនឹងអេក្រង់ Nebula HDR Display ដែលមានកម្រិត 2000 discrete dimming zones និងអេក្រង់ពន្លឺខ្ពស់បំផុតដល់ទៅ 1100 nits ។ នៅលើអេក្រង់ 18-inch panel នោះ សម្រាប់ dimming zone density នេះមានបំពាក់នូវ ROG Nebula HDR Engine ដែលធ្វើអោយកុំព្យូទ័រ Strix SCAR 18 នេះផ្តល់នូវកម្រិត HDR ច្បាស់មិនធម្មតានោះទេ។

ខណៈពេលដែលអេក្រង់ ROG Nebula HDR panels នេះគឺផ្តាច់មុខនៅលើកុំព្យូទ័រ Strix SCAR នោះ គ្រប់អេក្រង់ទាំងអស់របស់កុំព្យូទ័រ 2024 Strix នេះគឺពិតជាអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ គ្រប់ម៉ូឌែលនេះគឺមានអេក្រង់ 2.5K panel ជាមួយនឹងកម្រិតអេក្រង់ 240 Hz refresh rate និង 3 ms gray-to-gray (GTG) response time ដែលផ្តល់អោយអ្នកលេងហ្គេមជាច្រើននូវបទពិសោធន៍នៃការទស្សនាយ៉ាងអស្ចារ្យ។ សម្រាប់អេក្រង់ទាំងនេះគឺមានកម្រិត 16:10 aspect ratio និង 100% DCI-P3 color space ។ បន្ថែមពីនេះ កុំព្យូទ័រនេះក៏ទ្រទ្រង់ទៅលើ Dolby Vision®ដែលធានាទៅលើពណ៌កូល័រច្បាស់នៅលើអេក្រង់ដែលអាចបង្កើនទៅលើកម្រិតសំឡេងច្បាស់បំផុត។ 

បន្ថែមពីនេះទៀតនោះ ការឌីស្សាញទៅលើកុំព្យូទ័រ Strix series នេះក៏ទទួលបាននូវការនាំមុខគេនៅក្នុងឆ្នាំ 2024 ហើយសម្រាប់កុំព្យូទ័រ Strix SCAR និង Strix G បេលនេះក៏មានការឌីស្សាញថ្មីជាមួយនឹង ROG cyberpunk ផងដែរ។ វាក៏មានការប្រើប្រាស់នូវ ROG accents ផងដែរដែលពិតជាស្រស់ស្អាតមែនទែន។

កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់

កុំព្យូទ័រ ROG Strix នេះមានកម្លាំងម៉ាស៊ីនខ្លាំងក្លាបំពាក់នូវបន្ទះឈីប Intel Core i9 processor 14900HX, flagship 24-core, 32-thread CPU ដែលធន់ក្នុងការលេងហ្គេមប្រភេទ AAA Games និងការ render បានថែមទៀត។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះទ្រទ្រង់ទៅលើ 64 GB DDR5 memoryនិង 4 TB PCIe® Gen4 x4 storage ។ ខណៈពេលដែលអ្នកលេងហ្គេមជាច្រើនប្រើប្រាស់នៅក្នុង streaming, multi-tasking, editing video នោះ កុំព្យូទ័រត្រកូល Strix នេះគឺសក្តិសមល្អឥតខ្ចោះ។

មិនមែនគ្រប់ម៉ាស៊ីនកុំព្យូទ័រលេងហ្គេមទាំងអស់អាចប្រកួតប្រជែងបានដោយគ្មាន GPU ខ្លាំងក្លានោះទេ ដូចនេះកុំព្យូទ័រ 2024 Strix គឺសក្តិសមបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រ Strix SCAR 16 និង SCAR 18 នេះគឺមានក្រាហ្វិកកាត NVIDIA GeForce RTX 4090 Laptop GPU ហើយវាផ្តល់នូវការលេងហ្គេមយ៉ាងរលូនជាមួយនឹង 175 W total graphics power តាមរយៈ Dynamic Boost ថែមទៀត។ កុំព្យូទ័រ Strix G16 និង Strix G18 នេះមានក្រាហ្វិកកាត NVIDIA GeForce RTX 4080 Laptop GPU ។ ជាមួយនឹងលទ្ធភាពនៃការ render យ៉ាងអស្ចារ្យនៅក្នុងការលេងហ្គេមចុងក្រោយបំផុត និងការប្រើប្រាស់នូវ AI Tools ដូចជា DLSS Super Resolution និង Frame Generation នោះ កុំព្យូទ័រ Strix ទាំងអស់គឺល្អបំផុតសម្រាប់អ្នកលេងហ្គេម និងអ្នកបង្កើតមាតិកាថែមទៀត។

ប្រព័ន្ធត្រជាក់ល្អប្រសើរជាងមុន

កុំព្យូទ័រ ROG Strix នេះក៏មានប្រព័ន្ធត្រជាក់ cooling technologies ជាច្រើនដែលអាចបង្កើននូវល្បឿននៃការលេងហ្គេមនៅក្នុងកម្រិតខ្ពស់បំផុត។ សម្រាប់កុំព្យូទ័រ 2024 Strix SCAR និង Strix G នេះមានបំពាក់នូវបច្ចេកវិទ្យា Tri-Fan technology ដែលប្រព័ន្ធនេះអាចបង្កើនទៅលើលំហូរនៃខ្យល់បានយ៉ាងល្អនៅលើ motherboard ។ ខណៈពេលដែលកុំព្យូទ័រ ROG នេះមានប្រព័ន្ធ liquid metal ជា thermal interface រវាង CPU និងបំពង់បំភាយកំដៅនោះ គ្រប់កុំព្យូទ័រ 2024 Strix នេះផ្តល់នូវសមត្ថភាពខ្លាំងក្លាជាមួយនឹង Conductonaut Extreme liquid metal ដែលអាចកាត់បន្ថយទៅលើសីតុណ្ហភាពបានយ៉ាងល្អប្រសើរ។ 

ការលក់ និងតម្លៃ

កុំព្យូទ័រ ASUS ROG Strix និង strix scar series ពេលនេះអាចរកទិញបាននៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS ទាំងអស់ចាប់ពីតម្លៃ $1899 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងអ្នកតំណាងរបស់ក្រុមហ៊ុន ASUS ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន