no-alternative title
no-alternative title
no-alternative title
no-alternative title

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ទីបំផុត ស្មាតហ្វូនស៊េរីថ្មី HONOR X7b ថ្មអមតៈ អេក្រង់ធន់ស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព និង Dual Speakers (អាចតំឡើងសម្លេងបាន200%) មានលក់ជាផ្លូវការហើយ ក្នុងតម្លៃត្រឹមតែ 169$ និងមានកាដូបន្ថែម HONOR Gift Box តម្លៃ 39$ ទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អតិថិជនដែលបានធ្វើការកម្ម៉ង់ទុកមុនអាចអញ្ជើញមកទទួលស្តុកទូរស័ព្ទ HONOR X7b  នៅតាមបណ្តាហាងទូរស័ព្ទដែលខ្លួនបានកម្ម៉ង់ ចាប់ពីថ្ងៃទី 23 មីនា 2024 នេះតទៅ។ ចំណែកឯអតិថិជនដែលបានខកខានពុំបានកម្ម៉ុង់ទុកមុន ក៏អាចរកជាវ HONOR X7b  នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសដែលនៅក្បែរលោកអ្នកជាងគេ។

មានឈាមជ័រនៅក្នុងត្រកូលX ស្មាតហ្វូនស៊េរីថ្មី HONOR X7b គឺជាប្អូនប្រុសទី2 ក្នុងត្រកូលX ដែលត្រូវបានក្រុមហ៊ុនសម្រិតសម្រាងជាមួយនឹងរចនាបថកាន់តែ ទំនើបស៊ីវិល័យ ទាន់សម័យកម្រិត Flagship Design ជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប មានថាមពលថ្ម 6000mAh កម្រិត Power Bank ប្រើបានមួយសប្តាហ៍ សាកត្រឹម2ដង មានអង្គផ្ទុកទិន្នន័យធំ 256GB និង រ៉េម 16GB ដំណើរការរលូនឥតទាក់ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តលេងហ្គេម ទោះបីជាបើក 25 apps ក្នុងពេលតំណាលក៏ឥតបញ្ហា។

HONOR X7b មានកាមេរ៉ាទំហំ 108MP Ultra Clear យប់ថ្ងៃ និង មុខងារ Vlog ថតពីរប្លង់ក្នុងពេលតែមួយ (Dual-View Mode) មានបាស់ពីរគ្រាប់ (Dual Speakers) ដែលអាចបន្លឺសំឡេងលាន់លឺច្បាស់ល្អ 200% Stero Sound ។ ជាពិសេស HONOR X7b មានអេក្រង់ស្វិត ធន់នឹងការធ្លាក់ប្រេះបែក មិនចាញ់ស្មាតហ្វូនរៀមច្បង HONOR X9b & HONOR X8b ប៉ុន្មានឡើយ។ 

លោក ថង សារី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន YAKO TECHNOLOGY (CAMBODIA) CO., LTD. ដែលជាតំណាងចែកចាយផ្តាច់មុខទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានបង្ហើបឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី HONOR X7b មានថ្មអមតៈ ផ្ទុះការគាំទ្រខ្លាំងសឹងមិនគួរឲ្យជឿ ពោលគឺមានអតិថិជនធ្វើការកម្ម៉ង់ទុកមុនកើនឡើងរហូតដល់ 300% បើធៀបនឹងស្មាតហ្វូនរៀមច្បង។ 

 

សូមរំលឹកផងដែរថា ស្មាតហ្វូនស៊េរីថ្មី HONOR X7b មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌គុជ ពណ៌ខ្មៅគ្រញ៉ូង និង ពណ៌ឥន្ទធនូ។ អតិថិជនដែលចាប់អារម្មណ៍អាចរកជាវបានចាប់ពីថ្ងៃទី 23 មីនា 2024 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ឬ ហាងដែលមានស្លាកសញ្ញា HONOR ក្នុងតម្លៃត្រឹមតែ 169$ ថែមជូនកាដូ HONOR Gift Box តម្លៃ 39$។ ប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុត ព្រោះចំនួនកាដូបន្ថែមមានកំណត់!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន