no-alternative title

កំពូលស្មាតហ្វូនលេងហ្គេម មានបំពាក់អេក្រង់កោង AMOLED 120Hz ក្នុងកម្រិតតម្លៃក្រោម $250

មុននេះបន្តិច ក្រុមហ៊ុន TECNO Mobile ទើបប្រកាសបញ្ចេញជាផ្លូវការ ស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបសរបស់ខ្លួន ដែលជាស្មាតហ្វូន Flagship ក្នុងត្រកូល SPARK 20 SERIES គឺ  TECNO SPARK 20Pro+ កំពូលស្មាតហ្វូនដ៏អស្ចារ្យ នាំយក ការលេងហ្គេមជាមួយ អេក្រង់AMOLED 120Hz  មានរចនារូបរាងកោងសងខាង មិនធ្លាប់មានក្នុងតម្លៃក្រោម $250។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាងប្រណីត៖ ជាមួយនឹងកម្រាស់ស្តើងបំផុត 7.55mm និងទម្ងន់ស្រាល 175 ក្រាម។ TECNO Spark 20 Pro+ ផ្តល់រូបរាងទាន់សម័យ សាកសម រូបរាងកោងសងខាង ផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់។

អេក្រង់ដិតស្រស់៖ ប្រើកញ្ចក់កោង AMOLED ភ្លឺដិតច្បាស់ ទំហំ 6.78អ៊ីង Full HD+ ល្បឿនអេក្រង់ 120Hz និង ល្បឿនក្នុងការប៉ះសង្កត់ 480Hz កម្រិតពន្លឺរហូតដល់ 1000nit ការពារឆ្កូតនិងបែកដោយ CORNING  GORILLA  GLASS 5 ដែលធ្វើឲ្យរូបភាពរស់រវើក និងរលូនក្នុងការប៉ះបញ្ជា លើសពីនេះ បច្ចេកវិទ្យា Ultra Fast Unock ស្កេនក្រយ៉ៃដៃលើអេក្រង់ រហ័ស និងសុវត្ថិភាព។

កាមេរ៉ាក្រោយ ៣ គ្រាប់៖ បំពាក់ដោយប្រព័ន្ធកាមេរ៉ាដ៏សម្បូរបែប TECNO Spark 20 Pro+ រាល់ពេលថតជាមួយនឹងរូបភាពដិតស្រស់ និងកម្រិតពណ៌ច្បាស់។កាមេរ៉ាមេទំហំ 108MP ផ្តល់នូវរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលកាមេរ៉ា AI ជំនួយក្នុងការគណនាពណ៌។ លើសពីនេះ កាមេរ៉ាម៉ាក្រូទំហំ 2MP អាចឱ្យអ្នកប្រើប្រាស់ថតវត្ថុតូចៗ។

កាមេរ៉ា Ultra Sensing 108MP៖ TECNO Spark 20 Pro+ បំពាក់នូវកាមេរ៉ាគោលទំហំ 108MP Ultra Sensing ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍យ៉ាងដ៏អស្ចារ្យ ក្នុងការចាប់យករូបភាព យ៉ាងច្បាស់ស្អាត។វាក៏មានមុខងារ 900% Ultra Sensitive Adaptive Pixel ថតច្បាស់ពេលថ្ងៃ និងយប់ យ៉ាងអស្ចារ្យដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។

កាមេរ៉ាមុខ 32MP៖ មុខងារ Glowing Selfie អនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើនភាពស្រស់ស្អាត បែបធម្មជាតិរបស់ពួកគេ ខណៈដែលមុខងារ HDR ធានានូវគុណភាពច្បាស់ដូចគ្រីស្តាល់។

កម្លាំងម៉ាស៊ីន៖ ដំណើរការដោយបន្ទះឈីបហ្គេម Helio G99 Ultimate Proccesor ទំហំផ្ទុក 256G មានមុខងារបង្កើន Ram រហូតដល់ 16GB, Spark 20 Pro+ ធានាបាននូវបើកកម្មវិធីច្រើនចោល និងបទពិសោធន៍លេងហ្គេមរលូន។

ថ្មប្រើបានយូរ៖ ជាមួយនឹងថាមពលថ្ម 5,000mAh អាច Stand by រហូតដល់ 29ថ្ងៃ និងការលេងហ្គេមធ្ងន់ៗ 8 ម៉ោង។ លើសពីនេះទៅទៀត បច្ចេកវិទ្យា 33W SuperCharge សាកថ្មត្រឹមតែ 28នាទី ប៉ណ្ណោះ ទទួលបាន 50ភាគរយ។

ថាមពលថ្ម 5,000mAh, អាច Stand by រហូតដល់ 29ថ្ងៃ លេងហ្គេមកម្រិតធ្ងន់ 8ម៉ោង និងកម្លាំងសាក 33W Super Charge សាកថ្ម 28 នាទី បាន 50ភាគរយ។

ប្រព័ន្ធសម្លេងដ៏អស្ចារ្យ៖ បាសបំពងសំឡេង ២គ្រាប់ ជាមួយបច្ចេកវិទ្យា DTS + Hi Res អំណោយផលដល់ការមើលភាពយន្ត និង ការកម្សាន្តផ្សេងៗ។

ប្រព័ន្ធប្រតិបត្តិការ៖ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 14 Spark 20Pro+ផ្តល់នូវស្ថេរភាពក្នុងការប្រើប្រាស់ សុវត្ថិភាព

និងលក្ខណៈពិសេសដូចជា Dynamic Port និង IP53 ធន់នឹងទឹក និងធូលី។

  

ចំណុចពិសេសលម្អិត៖

- រាងស្តើងស្អាតស្រួលកាន់ Dimensions 164.65*75.04*7.55mm

- អេក្រង់កោង 6.78" AMOLED និងល្បឿន 120Hz, ជាមួយ Dynamic Port

- ឈីបខ្លាំង Helio G99 6nm Ultimate Processor

- ទំហំផ្ទុក 8GB (MemFusion 16GB) + 256GB

- កាមេរ៉ា ភ្នែក 3 ទំហំ 108MP+AI CAM+Macro CAM

- បាសបំពងសំឡេង២គ្រាប់ DTS + Hi Res,

- ផ្តល់ភាពងាយស្រួល ស្កេនដោះសោរលើអេក្រង់ Fingerprint on Display

- ប្រព័ន្ធ WIFI 2.4+5GHz/ ប្លូធូ 5.2/ វិទ្យុFM /NFC

- ទំហំថ្មធំ 5000mAh និងសាកថ្មលឿន33W ជាមួយរន្ធដោត Type-C

- ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP53

- ប្រព័ន្ធប្រតិបត្តិការថ្មី Android 14

- ជម្រើសពណ៌ : ខ្មៅ/ស/ ប៉ៃតងស្បែក

 

TECNO SPARK 20Pro+ (RAM 16GB* ROM 256GB) មានតម្លៃពិសេសត្រឹមតែ $229 និងមានថែមជូនកាដូពិសេសផងដែរ។

 

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជានិងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក។

សូមតាមដាន ហ្វេសបុកផេក TECNO MOBILE https://www.facebook.com/TECNOMobileCambodia 

ឬ ចូលគ្រុប TECNO Cambodia Official Fan club  https://www.facebook.com/groups/tecnocambodiaofficialfanclub  ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន