no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS ទទួលបាននូវការកោតសរសើរថា គឺជាក្រុមហ៊ុនល្អបំផុតរបស់ពិភពលោកនៅបញ្ជី Fortune 2024

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសថា ខ្លូនបានក្លាយជាក្រុមហ៊ុនដ៏ធំមួយ ដែលទទួលបាននូវការកោតសរសើរថា គឺជាក្រុមហ៊ុនល្អបំផុតរបស់ពិភពលោកនៅលើបញ្ជី Fortune 2024។ គិតមកដល់ពេលនេះ គឺមានរយៈពេល 9 ឆ្នាំហើយដែលក្រុមហ៊ុននេះទទួលបាននូវសមិទ្ធិផលដ៏ត្រចះត្រចង់នេះ។ ដើម្បីទទួលបាននូវការកោតសរសើរនេះ ក្រុមហ៊ុន ASUS គឺត្រូវបាមគេធ្វើការវិនិច្ឆ័យ ដោយតម្រូវអោយមានការស្ទង់មតិមួយ ដែលពាក់ព័ន្ធទៅនឹងភាពច្នៃប្រឌិត ទំនួសខុសត្រូវសង្គម គុណភាពផលិតផល និងសេវាកម្ម និងប្រភេទក្រុម (categories) ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Jonney Shih ដែលជាអគ្គនាយករបស់ក្រុមហ៊ុន ASUS បានមានប្រសាសន៌ថា “យើងមានកត្តិយសខ្ពស់ណាស់ដែលបានទទួលស្គាល់ដោយក្រុមហ៊ុន Fortune ក្នុងនាមជាក្រុមហ៊ុនមួយដែលទទួលបាននូវការកោតសរសើរបំផុតរបស់ពិភពលោក (World’s Most Admired Companies) ជាថ្មីម្តងទៀត។ សម្រាប់កេរ៍្តដែលទទួលបាននេះ គឺបង្ហាញយ៉ាងច្បាស់ និងសក្ខីភាពទាក់ទងនឹងការឌីស្សាញ និងការច្នៃប្រឌិត រួមជាមួយនិងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន នៅក្នុងការនាំមកនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ និងសំបូរបែបសម្រាប់អ្នកប្រើប្រាស់របស់យើង អោយទទួលបាននូវបទពិសោធន៌ថ្មីពីការប្រើប្រាស់ផលផិតផល។ ក្រុមហ៊ុន ASUS បានបន្តធ្វើការច្នៃប្រឌិតជាប់ជានិច្ចរហូតក្លាយជាអ្នកនាំមុនគេនៅលើទីផ្សារសកល ទៅលើបច្ចេកវិទ្យាថ្មី ដែលរួមានដូចជា motherboards, computers, monitors, graphics cards ហើយនិង routers ជាដើម។

 

ជាមួយនិងការចាប់ដៃគូរយុទ្ធសាស្រ្តល្អ បានធ្វើអោយក្រុមហ៊ុន ASUS បន្តនូវភាពខ្លាំងនៅក្នុងការផលិតនូវផលផតសម្រាប់ gaming, commercial និងទីផ្សារឧស្សាហកម្មធំៗ ដោយបូករួមទាំងការបង្កើតនូវបញ្ញាសប្បនិមិត្ត artificial intelligence ថែមទៀតផង។ នៅពេលនេះ ក្រុមហ៊ុន ASUS ក៏បានអភិវឌ្ឍកម្មវិធី AI របស់ខ្លួនយ៉ាងឆាប់រហ័ស ដោយរួមបញ្ចូលសេវាកម្មជCloud , ថាមពលកុំព្យូទ័រប្រកបដោយប្រសិទ្ធភាព និងការទុកដាក់សម្រាប់ទិន្នន័យធំ ក៏ដូចជាការពង្រីកទៅក្នុងវិស័យចម្រុះដូចជា ការថែទាំសុខភាពឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ ការផលិតឆ្លាតវៃ រួមនិងការអប់រំឆ្លាតវៃផងដែរ។ ក្នុងនោះក៏មានការផ្តល់នូវសេវាកម្ម Cloud ឆ្លាតវៃ និងការលក់រាយដ៏ឆ្លាតវៃទៀតផង។។ អ្វីដែលរឹតតែពិសេសនោះ គឺ ASUS កំពុងបង្កើតខ្លួនយ៉ាងរឹងមាំជាសហគ្រាស AI ដ៏ទូលំទូលាយ។

 

សូមជំរាបថា បញ្ជីក្រុមហ៊ុនដែលទទួលបានការកោតសរសើរបំផុតរបស់ពិភពលោកនេះ ត្រូវបានបង្កើតឡើងដោយទស្សនាវដ្តី Fortune ដែលជាទស្សនាវដ្តីធុរកិច្ចរបស់សហរដ្ឋអាមេរិក និងមានការចាប់ដៃជាមួយក្រុមហ៊ុន Korn Ferry ដែលជាក្រុមហ៊ុនប្រឹក្សាអង្គការដ៏ធំបំផុតរបស់ពិភពលោក។ នៅក្នុងបញ្ជីនេះ មានបេក្ខភាពចំនួន 1500 ត្រូវបានជ្រើសរើស ហើយបេក្ខជនចុងក្រោយត្រូវបានជ្រើសរើសតាមប្រភេទឧស្សាហកម្ម។

 

បន្ទាប់មកនាយកប្រតិបត្តិជាន់ខ្ពស់ នាយក និងអ្នកវិភាគមូលបត្រត្រូវបានស្នើសុំឱ្យវាយតម្លៃសហគ្រាសដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនប្រាំបួន រួមទាំងតម្លៃនៃការវិនិយោគ គុណភាពនៃការគ្រប់គ្រង និងផលិតផល ទំនួលខុសត្រូវសង្គម និងសមត្ថភាពក្នុងការទាក់ទាញទេពកោសល្យ។ ក្រុមហ៊ុនត្រូវតែដាក់ពិន្ទុអោយបានខ្ពស់លើ 50% នៃឧស្សាហកម្មរបស់ពួកគេ ទើបអាចបញ្ចូលក្នុងបញ្ជីនេះបាន។

 

សម្រាប់ចំណាត់ថ្នាក់របស់ក្រុមហ៊ុន ASUS អាចមើលបានតាមរយៈវេបសាយ: https://fortune.com/ranking/worlds-most-admired-companies/ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន