no-alternative title
no-alternative title
no-alternative title

ASUS ExpertBook B5 Flip ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយការធានាជូន 3 ឆ្នាំទៅលើសេវាកម្ម និង 1 ឆ្នាំទៅលើ Perfect Warranty

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានបង្ហាញនូវកុំព្យូទ័រម៉ូដែលថ្មីរបស់ខ្លួន ExpertBook B5 Flip (B5402F) ដែលមានការឌីស្សាញរូបរាងស្រស់ស្អាត មានទម្ងន់ស្រាល ស្ថិតនៅក្នុងត្រកូលកុំព្យូទ័រ ExpertBook B5 Laptop series។ ជាមួយនឹងការប្រើប្រាស់នូវគន្លឹះបត់ដែលមានទម្រង់ 360°-convertible នោះ បានធ្វើអោយម៉ូដែលនេះ ក្លាយជាឡែបថប់ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់កាលៈទេសៈ។ កុំព្យូទ័រម៉ូដែល ExpertBook B5 ម៉ូដែលចុងក្រោយបំផុតនេះ មានអេក្រង់ទំហំ 14-អ៊ីង ហើយក៏មានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងក្លាថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ នៅលើកុំព្យូទ័រនេះ ក៏មានបំពាក់នូវបន្ទះឈីប 13th Gen Intel® Core™ i7 ជាមួយនឹងការទ្រទ្រង់នូវ Intel vPro® និង Intel Iris® Xe graphics ហើយនិងមានការ login តាមមុខ និងតាមម្រាមដៃ រួមជាមួយនឹង webcam shield, AI noise cancelation ដែលផ្តល់នូវសំឡេងច្បាស់នៅក្នុងការខលវីដេអូ។ នៅលើម៉ាស៊ីននេះ ក៏មានការបំពាក់នូវ ASUS NumberPad ដែលផ្តល់នូវភាពងាយស្រួលនៅក្នុងការវាយបញ្ចូលនូវទិន្នន័យបានលឿនថែមទៀតផង។ អ្វីដែលពិសេសថែមទៀតនោះ ExpertBook B5 Flip នេះ ក៏មានបំពាក់នូវប៊ិច Stylus ដែលអាចសាកថ្មបានលឿនផងដែរ។

ទម្ងន់ស្រាលត្រឹមតែ 1.27kg, កម្រាស់ស្តើង 1.79cm ជាមួយនឹងថាមពលថ្មប្រើប្រាស់បានដល់ទៅ 12 ម៉ោង

កុំព្យូទ័រ ExpertBook B5 Flip នេះ មានអេក្រង់ទំហំ 14-អ៊ីង និងមានការបំពាក់នូវសមាសភាគថ្មី ដែលធ្វើអោយកុំព្យូទ័រនេះមានទម្ងន់ស្រាលក្នុងការប្រើប្រាស់។ ផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់កុំព្យូទ័រនេះ ក៏មានការប្រើប្រាស់នូវអាលុយមីញ៉ូម ហើយសម្រាប់ keyboard វិញគឺផលិតចេញពីអាលុយមីញ៉ូមម៉ាញ៉េស្យូម។ សម្រាប់សមាសភាគប្រណិតដែលប្រើប្រាស់នៅលើកុំព្យូទ័រនេះ គឺមានទម្ងន់ស្រាលត្រឹមតែ 1.27 kg និងមានកម្រ៉ាស់ស្តើងត្រឹមតែ 1.79cm សក្តិសមបំផុតក្នុងការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងការិយាល័យ ឬការធ្វើដំនើរផ្សេងៗ។ កុំព្យូទ័រនេះ ក៏អាចធ្វើការងារបានដល់ទៅ 12 ម៉ោងក្នុងការសាកថ្មម្តងថែមទៀត។

 

កម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីប Intel Core i7, Iris Xe graphics, 40GB RAM, WiFi 6E និង 512G SSD

កុំព្យូទ័រ ExpertBook B5 Flip នេះ បំពាក់នូវបន្ទះឈីប 13th Gen Intel® Core i7 ជាមួយនឹងការទ្រទ្រង់នូវ vPro និង ក្រាហ្វិកកាត Iris Xe graphics, 40GB RAM និង WiFi 6E ដែលធានាបានទៅលើការតភ្ជាប់បានលឿន ក្រាហ្វិកកាតកម្រិតខ្ពស់ និងការតភ្ជបា់ wireless networking រហ័សទាន់ចិត្តថែមទៀត។ នៅលើម៉ាស៊ីននេះ ក៏មាន 2 SSDs ដែលមានទំហំផ្ទុកដល់ទៅ 2 TB លឿនក្នុងការ read/write ថែមទៀត។ សម្រាប់ Drives នេះក៏មានការទ្រទ្រង់ទៅលើ RAID levels 0 និង 1 ដែលពង្រឹងទៅលើការប្រតិបត្តិការងារបានលឿន ឬការពង្រឹងបានថែមទៀតផង។ 

សុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ជាមួយនឹង Intel vPro, TPM , biometric login, webcam shield និងប៊ិច Stylus 

សម្រាប់កុំព្យូទ័រ B5 និង B5 Flip នេះ ផ្តល់នូវអានុភាពខ្លាំងក្លាក្នុងការប្រើប្រាស់ជាមួយនឹងមុខងារជាច្រើនប្រកបដោយសុវត្ថិភាពខ្ពស់ និងផលិតភាពការងារច្រើនថែមទៀត។ កុំព្យូទ័រនេះមានមុខងារសុវត្ថិភាពជាច្រើនស្រទាប់ដែលធានាបានទៅលើសុវត្ថិភាព និងការការពារទិន្នន័យបានយ៉ាងប្រសើរផងដែរ។ វាក៏មានការទ្រទ្រង់ទៅលើ Intel vPro  platform ការប្រើប្រាស់នូវសេនស័រស្កេនក្រយ៉ៅដៃ ការប្រើប្រាស់នូវ IR Camera សម្រាប់ login តាមមុខ ការប្រើប្រាស់នូវ webcam shield សម្រាប់ការពារទៅលើឯកជនភាព និង TPM 2.0 chip ក្នុងការការពារទិន្នន័យពីការវាយប្រហាររបស់ហេគឃ័របានថែមទៀតផង។ បន្ថែមពីនេះ នៅលើម៉ាស៊ីននេះ ក៏មានរន្ធដោត Kensington Nano lock slot សម្រាប់ការចាក់សោរកុំព្យូទ័រនេះផងដែរ។

 

សម្រាប់មុខងារទៅលើផ្នែកផលិតភាពការងារវិញនោះ គឺមាន 2-Way AI-powered noise cancelation សម្រាប់ការទំនាក់ទំនងបានច្បាស់គុណភាពសំឡេងខ្ពស់ និង ASUS NumberPad ដែលងាយស្រួលក្នុងការវាយបញ្ចូលទៅលើលេខថែមទៀត។ កុំព្យូទ័រ B5 Flip នេះ ក៏មានប៊ិចសាកថ្មបានលឿន garaged stylus ដែលសាកថ្មត្រឹមតែ 15 វិនាទីប្រើប្រាស់បានដល់ទៅ 45 នាទី។ 

 

រន្ធផតច្រើនក្នុងការតភ្ជាប់ដូចជា Thunderbolt 4, microSD, Ethernet និង HDMI

កុំព្យូទ័រ ExpertBook B5 នេះ មានបំពាក់នូវរន្ធ I/O ports ជាច្រើន ដើម្បីធានាថាការតភ្ជាប់គឺរលូន។ បន្ថែមពីនេះ វាក៏មានរន្ធភ្ជាប់ Thunderbolt™ 4 ដែលទ្រទ្រង់ទៅលើ USB4® interface, 40 Gbps data transfer និង 3x 4K display output រួមជាមួយនឹង microSD card reader, Ethernet port, USB Type-A និង HDMI® ផងដែរ។ នៅលើឡេបថប់នេះ ក៏មានបំពាក់នូវ RJ45 Ethernet port, MAC address ក្នុងការគ្រប់គ្រងនូវឧបករណ៍នេះបានយ៉ាងងាយស្រួល។

 

ភាពធន់ជាមួយនឹងការតេស្តស្តង់ដារកម្រិតយោធា និងការឌីស្សាញប្រកបដោយនិរន្តរភាព

នៅក្នុងការរក្សានូវស្តង់ដារនៃភាពធន់របស់ខ្លួននោះ កុំព្យូទ័រ ExpertBook B5 Flip នេះ មានការឌីស្សាញយ៉ាងពិសេសដោយផ្តោតទៅលើការអនុវត្តទៅតាមស្តង់ដារ MIL-STD 810H របស់សហរដ្ឋអាមេរិក ដែលធានាទៅលើភាពធន់របស់វា។ នេះមានន័យថា កុំព្យូទ័រនេះ អាចប្រើប្រាស់បានគ្រប់កាលៈទេសៈ មិនថានៅក្នុងស្ថានភាពនៃសីតុណ្ហភាពខ្ពស់ ឬកន្លែងដែលមានភាពលំបាកៗ។ បើនិយាយទៅលើ Keyboard របស់កុំព្យូទ័រនេះគឹមានភាពធន់ ការពារការកំពប់ទឹកពីលើបានយ៉ាងល្អ មិនជ្រាបទឹកខូចនោះទេ។ គ្រប់កុំព្យូទ័រ ASUS ExpertBook ទាំងអស់ផ្តោតទៅលើនិរន្តរភាព ជាពិសេសទៅលើម៉ូឌែល ExpertBook B5 Flip ក៍ទទួលបាននូវស្តង់ដារវិញ្ញាបនបត្រ ENERGY STAR® និង EPEAT ផងដែរ។ 

កាលបរិច្ឆេទនៃការលក់ និងតម្លៃ

ពេលនេះ កុំព្យូទ័រ ASUS ExpertBook B5 flip មានលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ហាង ASUS ដែលនៅជិតលោកអ្នកបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន