no-alternative title
no-alternative title
no-alternative title

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

កាលពីរសៀលថ្ងៃទី10 ខែមេសា ឆ្នាំ 2024 ក្រសួងព័ត៌មាន បានប្រារព្ធធ្វើកម្មវិធីសន្និសីទកាសែត ដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា OPPO ក្នុងគោលបំណងបង្កើតកម្មវិធីប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលជាកម្មវិធីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទីដើម្បីបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរស័ព្ទដៃ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយោងតាមការប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នេះមានទិសដៅដើម្បីលើកស្ទួយនិងជម្រុញវិស័យទេសចរណ៍ និងវប្បធម៌ទូទាំងប្រទេសកម្ពុជា ព្រមទាំងប្រើប្រាស់រូបភាពទាំងនោះដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ។ 

ដូចនេះ សម្រាប់លោកអ្នកមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 ដែលរៀបចំឡើងដោយក្រសួងព័ត៌មានដោយមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន OPPO ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក៏ដូចជាក្រុមហ៊ុន OPPO សង្ឃឹមថាប្រជាជនកម្ពុជានិងមានការចូលរួមឲ្យបានច្រើនកុះករ ដើម្បីបង្ហាញស្នាដៃលើឆាកជាតិ និងអន្តរជាតិ។

កាលបរិច្ឆេទនៃការប្រកួត 

. ចាប់ពីថ្ងៃទី10 ខែមេសា រហូតដល់ថ្ងៃទី10 ខែឧសភា 2024

សម្រាប់គណៈកម្មការនៃការប្រកួត : 

. គណៈកម្មការទី1 ៖ ក្រសួងព័ត៌មាន

. គណៈកម្មការទី2 ៖ សេង លន់

. គណៈកម្មការទី3 ៖ Miller Snap

ពានរង្វាន់នៃកម្មវិធី

. ជ័យលាភីលេខ1 ៖ ប្រាក់ 4,000,000 រៀល, ទូរស័ព្ទដៃ OPPO Reno11 5G និង វិញ្ញាបនបត្រ 1 សន្លឹក

. ជ័យលាភីលេខ2 ៖ ប្រាក់ 1,000,000 រៀល, ទូរស័ព្ទដៃ OPPO Reno11 F និង វិញ្ញាបនបត្រ 1 សន្លឹក

. ជ័យលាភីលេខ3 ៖ ប្រាក់ 500,000 រៀល, OPPO Pad Neo និង វិញ្ញាបនបត្រ 1 សន្លឹក

. ជ័យលាភីលេខ4 ៖ ប្រាក់ 200,000 រៀល, OPPO Watch X និង វិញ្ញាបនបត្រ 1 សន្លឹក

. ជ័យលាភីលេខ5 ៖ ទឹកប្រាក់ 100,000 រៀល, OPPO Enco Air3 និង វិញ្ញាបនបត្រ 1 សន្លឹក

. ជ័យលាភីលេខ6 ដល់ លេខ10៖ OPPO Enco Buds2 ម្នាក់ 1 គ្រឿង  

គួរបញ្ជាក់ផងដែរថា ចំពោះប្រធានបទទីមួយនៃការប្រកួតរបស់យើងគឺពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រធានបទនោះគឺ “សកម្មភាពក្នុងពីធីបុណ្យចូលឆ្នាំខ្មែរ” ដោយបងប្អូនទាំងអស់អាចធ្វើការថតរូបសកម្មភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយប្រើប្រាស់ស្មាតហ្វូន រួច submit ចូលទៅកាន់ Link: https://see-cambodia.oppocambodia.com/ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន