ROG Zephyrus G14 និង G16 បង្ហាញវត្តមានជាមួយការឌីស្សាញរូបរាងថ្មីដ៏អស្ចារ្យបំផុត!

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) ទើបតែបង្ហាញនូវកុំព្យូទ័រស៊េរីថ្មី Zephyrus G14 និង Zephyrus G16 ស៊េរីថ្មី 2024 ដែលនេះ គឺជាម៉ូដែលកុំព្យូទ័រដ៏ខ្លាំងក្លា និងមានកម្រ៉ាស់ស្តើង ហើយនិងមានទម្ងន់ស្រាលបំផុតក្នុងការលេងហ្គេម។ កុំព្យូទ័រនេះ មានតួខ្លួនអាលុយមីញ៉ូម (CNC-machined aluminum) និងការប្រើប្រាស់នូវពណ៌ Platinum White ដ៏ស្រស់ស្អាត ក៏ដូចជាការប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ៗ (cutting-edge AI ) ជាច្រើនរបស់ក្រុមហ៊ុន Intel®, AMD និង NVIDIA® ដែលជម្រុញអោយអ្នកលងហ្គេម និងអ្នកផលិតមាតិកាទទួលបាននូវកម្លាំងម៉ាស៊ីនដែលខ្លាំងទៅតាមអ្វីដែលពួកគេត្រូវការ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Zephyrus G14 និង G16 នេះ បំពាក់នូវអេក្រង់ ROG Nebula Display ជាមួយនឹងបច្ចេកវិទ្យា color-accurate OLED ដែលមានទ្រទ្រង់នូវបច្ចេកវិទ្យា G-SYNC® ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យថែមទៀតផង។ ជាមួយគ្នានេះសម្រាប់បច្ចេកវិទ្យា Ultra-efficient cooling technology រួមមាន tri-fan technology, liquid metal និង vapor chambers ដែលបំពាក់នៅលើម៉ូដែល Zephyrus G14 និង G16 នឹងជួយអោយដំណើរការម៉ាស៊ីនបានកាន់តែត្រជាក់ក្នុងការប្រើប្រាស់ជាទីបំផុត។

ការឌីស្សាញរូបរាងថ្មីស្រឡាងដ៏ទាក់ទាញ

កុំព្យូទ័រ 2024 Zephyrus G14 និង Zephyrus G16 មានការឌីស្សាញរូបរាងថ្មី ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ កុំព្យូទ័រទាំងពីរនេះបំពាក់នូវតួអាលុយមីញ៉ូម aluminum CNC ដែលជាលោហៈថ្មី ធ្វើអោយទម្ងន់កុំព្យូទ័រនេះ កាន់តែស្រាល និងអាចបង្កើនទំហំខាងក្នុងបានកាន់តែទូលាយថែមទៀតផង។ ជាមួគ្នានេះ ក៏អនុញ្ញាតអោយក្រុមហ៊ុន អាចធ្វើការឌីស្សាញថ្មីបន្ថែមទៅលើ keyboard កាន់តែធំជាងមុន ហើយនិងមាន speakers កាន់តែធំជាងមុន។ សម្រាប់ speakers នេះ គឺមានទំហំធំជាងមុនដល់ទៅ 25% ហើយនិងអាចបង្កើនសំឡេងលឺខ្លាំងជាងមុនដល់ទៅ 47% ថែមទៀតផង។ កុំព្យូទ័រ Zephyrus G14 និង G16 នេះ ក៏មានការបង្កើនទៅលើ keycaps រួមនិង touchpad ធំជាងមុនផងដែរ ងាយស្រួលក្នុងការវាយអក្សរ ការអូសស្ក្រូល និងការលេងហ្គេមថែមទៀត។

ការប្រើប្រាស់នូវតួខ្លួនអាលុយមីញ៉ូមនេះ ក៏មានការបង្ហាញនូវពណ៌ថ្មីដ៏ស្រស់ស្អាតដែលមានឈ្មោះហៅថា Platinum White ។ កុំព្យូទ័រ Zephyrus G14 និង G16 2024 នេះ មានបំពាក់នូវភ្លើង LED lighting array នៅលើ lid ផងដែរ។ ការប្រើប្រាស់នូវ Slash Lighting array នៅលើ Lid នេះ បានធ្វើអោយម៉ាស៊ីននេះ កាន់តែមានភាពទាក់ទាញកាន់តែខ្លាំងក្លា។ កុំព្យូទ័រ Zephyrus G14 មានកម្រាស់ 1.59 cm និងទម្ងន់ 1.5 kg ខណៈពេលដែលកុំព្យូទ័រ Zephyrus G16 មានកម្រាស់ 1.49 cm និងទម្ងន់ 1.85 kg ។ កុំព្យូទ័រនេះ មានរូបរាងស្តើង និងស្រាលបំផុតសម្រាប់ការលេងហ្គេម។

បច្ចេកវិទ្យា AI ក្នុងការបង្កើនទៅលើផលិតភាពការងារ

ជាមួយនឹងការបំពាក់នូវបន្ទះឈីប AMD Ryzen™ 8000 Series និងការទ្រទ្រង់នូវ AMD Ryzen AI នោះ កុំព្យូទ័រ Zephyrus G14 នេះ ក៏មានការទ្រទ្រង់ទៅលើ Windows Studio ដែលមានមុខងារជាច្រើនក្នុងការបង្កើនទៅលើប្រសិទ្ធិភាពការងារដូចជា automatic framing, eye-contact correction និង advanced background effects នៅក្នុងវីដេអូខលថែមទៀតផង។ កុំព្យូទ័រ Zephyrus G14 នេះ មានបំពាក់នូវក្រាហ្វិកកាត NVIDIA GeForce RTX™ 4070 Laptop GPU ជាមួយនឹងមុខងារកម្រិតខ្ពស់ជាច្រើនដូចជា DLSS 3.5, Frame Generation និង Ray Reconstruction ក្នុងការបង្កើនទៅលើការទស្សនា និងការឆ្លើយតបទៅលើការលេងហ្គេមយ៉ាងរលូន។

សម្រាប់កុំព្យូទ័រ Zephyrus G16 ក៏មានការទ្រទ្រង់នូវបន្ទះឈីប Intel Core™ Ultra 9 185H ជាមួយនឹង 11 TOPS នៃ AI computation power អមដំណើរដោយក្រាហ្វិកកាត NVIDIA GeForce RTX 4090 Laptop GPU ដើម្បីបង្កើនទៅលើប្រសិទ្ធិភាពការងារដ៏អស្ចារ្យនៅក្នុងការលេងហ្គេមចុងក្រោយបំផុត។ បន្ថែមពីនេះនៅលើម៉ាស៊ីននេះ ក៏មានបំពាក់នូវមុខងារ AI ជាច្រើនដូចជា Omniverse® និង Stable diffusion ថែមទៀតផង។ សម្រាប់គម្រោងនៃ Video-editing និង 3D-rendering projects លឿនជាងមុនទ្វេរដង តាមរយៈការប្រើប្រាស់នូវ AI acceleration និងការសន្សំសំចៃថាមពលថ្មបានថែមទៀត។

កុំព្យូទ័រលេងហ្គេម ROG OLED ដំបូងបំផុតបំពាក់នូវអេក្រង់ ROG Nebula Display OLED

ក្រុមហ៊ុន ROG មានមោទនភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រ Zephyrus G14 និង Zephyrus G16 ដែលមានបំពាក់នូវអេក្រង់ OLED panels ដំបូងបំផុតសម្រាប់កុំព្យូទ័រលេងហ្គេម ROG នេះ។ ជាមួយនឹងកុំព្យូទ័រ Zephyrus G14 នេះ មានកម្រិតភាពច្បាស់ 3K resolution ល្បឿន 120 Hz panel ខណៈដែលកុំព្យូទ័រ Zephyrus G16 មានអេក្រង់ 2.5K ល្បឿន240Hz ដែលធ្វើអោយគុណភាពរូបភាពច្បាស់ និងអស្ចារ្យក្នុងការលេងហ្គេម។ ក្រុមហ៊ុន ROG ក៏មានមោទកភាពក្នុងការប្រកាសនូវភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Samsung និង NVIDIA នេះគឺជាកុំព្យូទ័រ OLED panels នាំមុខគេដែលមានបច្ចេកវិទ្យា G-SYNC ក្នុងការផ្តល់នូវភាពរលូនដ៏អស្ចារ្យ។

 

ជាមួយនឹងអេក្រង់ ROG Nebula Display OLED panelsនេះ អេក្រង់នេះ ក៏ផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលអ្នកលេងហ្គេមគាត់ត្រូវការ។ កុំព្យូទ័រនេះ មាន Aspect Ratio 16:10, VESA DisplayHDR™ True Black 500 និង 1,000,000:1 contrast ratio។ បន្ថែមពីនេះ ការប្រើប្រាស់នូវ OLED pixel, HDR content គឺផ្តល់នូវភាពអស្ចារ្យបំផុតសម្រាប់អ្នកលេងហ្គេម។ អេក្រង់នេះ មានការគាំទ្រដោយ 100% coverage DCI-P3 color space និង Delta E accuracyតិចជាង 1 ដែលនេះ គឺជាអ្វីដែលអ្នកផលិតមាតិកាត្រូវការ។ សម្រាប់អ្នកលេងហ្គេមវិញ ការប្រើប្រាស់នូវ 0.2 ms gray-to-gray response time បានផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់។

 

ប្រព័ន្ធត្រជាក់ប្រកបដោយប្រសិទ្ធិភាព

កុំព្យូទ័ររូបរាងស្លីម និងខ្លាំងក្លាបំផុតនេះ បំពាក់នូវដំណោះស្រាយនៃប្រព័ន្ធត្រជាក់ដ៏អស្ចារ្យ ដូចនេះ កុំព្យូទ័រ Zephyrus G14 និង G16 នេះ បំពាក់នូវប្រព័ន្ធត្រជាក់ Intelligent Cooling ដ៏អស្ចារ្យ។ ការប្រើប្រាស់នូវ liquid metal thermal នៅលើ CPU និងការប្រកាសបង្ហាញនូវ Arc Flow Fans™ ជំនាន់ទី 2 នេះផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់។ បច្ចេកវិទ្យា Tri-fan technology នេះប្រើប្រាស់នូវកង្ហារក្នុងការជម្រុញទៅលើលំហូរខ្យល់បានយ៉ាងល្អនៅលើ motherboard បានថែមទៀត។ Zephyrus G16 នេះបំពាក់នូវក្រាហ្វិកកាត NVIDIA GeForce RTX 4080 Laptop GPUឬ NVIDIA GeForce RTX 4090 Laptop GPU ដ៏ខ្លាំងក្លាបំផុតក្នុងការបង្កើនទៅលើល្បឿននៃម៉ាស៊ីននេះកាន់តែអស្ចារ្យបំផុត៕

 

សម្រាប់តម្លៃវិញ ម៉ូដែល GU605MI-QR146W គឺមានតម្លៃ $ 2599 ពណ៌ Platinum White និងមានបន្ទះឈីបIntel® Core™ Ultra 9 Processor 185H NVIDIA® GeForce RTX™ 4070, 8GB GDDR6 16GB LPDDR5X 1TB PCIe® 4.0 NVMe™ M.2 SSD 2.5K OLED 240Hz (ROG Nebula) Windows 11 Home។

 

រីឯម៉ូដែល GA403UV-QS053W វិញ មានតម្លៃ $1799 និងមានពណ៌ Platinum White ហើយនិងមានលក្ខណៈសម្បត្តិដូចតទៅ គឺបន្ទះឈីបAMD Ryzen™ 9 8940HS NVIDIA® GeForce RTX™ 4060 16GB DDR5 1TB PCIe® 4.0 NVMe™ M.2 SSD 3K OLED 240Hz (ROG Nebula) Windows 11 Home។ 

 

ព័ត៌មានលំអិតសូមចូលទៅកាន់ Link តំណរខាងក្រោមនេះ៖ 

Commercial Page: https://www.facebook.com/profile.php?id=61556718154908  

Asus Page: https://www.facebook.com/ASUSKH.Cambodia/  

ROG Page: https://www.facebook.com/gaming/ASUSROGKH  

Website: https://www.asus.com/kh/ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍