no-alternative title
no-alternative title
no-alternative title

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

នៅថ្ងៃទី24 ខែមេសា ឆ្នាំ 2024 នេះ ក្រុមហ៊ុន realme ជាប្រេនស្មាតហ្វូនល្បីខ្លាំងទូទាំងពិភពលោក បានប្រកាសចេញលក់ស្មាតហ្វូន C Seriesចេញថ្មីជាកំពូលជើងឯកកាមេរ៉ាជំនាន់ថ្មី មានកាមេរ៉ាធំរហូតដល់ 108 មេហ្គាភិចសែល ដែលជាកាមេរ៉ាធំបំផុតក្នុងស៊េរីស្មាតហ្វូនលំដាប់ថវិកា! កាន់តែអស្ចារ្យផងដែរនោះ realme C67 មានបំពាក់ Chipset Snapdragon 6nm និងការរចនាម៉ូដយ៉ាងទាន់សម័យទាក់ទាញបំផុតក្នុងតម្លៃលក់ត្រឹមតែ 179 ដុល្លារ ប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួររំលឹកថាកាលពីចុងឆ្នាំ2023 ក្រុមហ៊ុន realme បានប្រកាសពីការលក់ដាច់ស្មាតហ្វូនអស់រហូតដល់ 200 លានគ្រឿងទូទាំងពិភពលោក ក្នុងនោះ ស្មាតហ្វូន C Series ដែលជាស្មាតហ្វូនលំដាប់ថវិកាតម្លៃក្រោម 200ដុល្លារ មានការពេញនិយមនិងលក់ដាច់ច្រើនបំផុត រហូតដល់ 100 លានគ្រឿង! នេះជាមោទនភាពដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុន realme ! ការប្រកាសចេញលក់ស្មាតហ្វូន C67 នៅឆ្នាំ2024 នេះ គឺជាការបើកបង្ហាញបច្ចេកវិទ្យាថ្មីបំផុតដ៏អស្ចារ្យ ដែលកំណត់ស្តង់ដារថ្មីនៃ C Series ជាកំពូលជើងឯកកាមេរ៉ាធំជាងគេ ម៉ាស៊ីនដំណើរការខ្លាំង ការរចនាម៉ូដទាក់ទាញ និងបច្ចេកវិទ្យាទំនើបក្នុងការប្រើប្រាស់។ 

នេះជាលើកដំបូងបំផុត ដែលសា្មតហ្វូនត្រកូល C ស៊េរីបានបំពាក់ដោយកាមេរ៉ាថតធំបំផុតរហូតដល់ 108 មេហ្គាភិចសែល អាច Zoom បាន 3X In-sensor ដែលជាបច្ចេកវិទ្យាថតរូបទំនើបបំផុតឈានមុខគេក្នុងចំណោមស្មាតហ្វូនមានតម្លៃក្រោម 200ដុល្លារ។ មុខងារនេះជួយឱ្យការថតរូបកាន់តែស្អាតនិងច្បាស់ល្អប្រកបដោយគុណភាពខ្ពស់មិនចាញ់កាមេរ៉ា Professional នោះទេ។ 

កាន់តែពិសេសផងដែរនោះ C67 មានបំពាក់ដោយ Snapdragon 685 6nm chipset ដំបូងគេក្នុងស្មាតហ្វូនស៊េរី C ។ Snapdragon 685 6nm chipset នឹងជួយឱ្យដំណើរការស្មាតហ្វូនកាន់តែរលូនមិនទាក់ ទោះបីជាប្រើប្រាស់ខ្លាំងនិងយូរយ៉ាងណាក៏ដោយ។ បើប្រៀបធៀបនឹងស្មាតហ្វូន C55 គឺ realme C67 មានដំណើរការ CPU លឿនជាងមុន 15% និងដំណើរការ GPU លឿនជាងមុន 10% ។ 

បើក្រឡេកមើលការរចនាម៉ូដវិញ realme C67 បានបំពាក់នូវអេក្រង់ពន្លឺ 950nit ធានាថាអេក្រង់នឹងភ្លឺងាយស្រួលមើលឃើញបើទោះបីជាស្ថិតក្រោមពន្លឺថ្ងៃយ៉ាងណាក៏ដោយ។ លើសពីនេះទៅទៀត C67 គឺជាទូរស័ព្ទស៊េរី C ដំបូងគេ ដែលមិនមានស៊ុមប្លាស្ទិក ដែលការរចនាម៉ូដនេះមានសម្រាប់តែប្រភេទទូរស័ព្ទតម្លៃ      ខ្ពស់។ C67 គឺចេញលក់ 2 ពណ៌ មានពណ៌បៃតងបែបធម្មជាតិ(Sunny Oasis )និងពណ៌ខ្មៅ (Black Rock) កម្រាស់ក៏ស្តើងជាងគេបំផុតត្រឹមតែ 7.59mm។  

 

ដើម្បីបំពេញតម្រូវការយុវវ័យ realme C67 ធានាផ្តល់ជូននូវភាពឥតខ្ចោះទាំង Hardware និង Software ។ អ្នកប្រើប្រាស់អាចប្រើប្រាស់មុខងារសំខាន់ៗដូចជា Mini Capsule 2.0.។ ពេលដែលចាក់ចម្រៀងស្តាប់ នឹងមានផ្ទាំងបង្ហាញឱ្យអ្នកអាចជ្រើសរើសចម្រៀងបានយ៉ាងងាយស្រួល ក៏ដូចជាមានផ្ទាំងបង្ហាញពីអាកាសធាតុផងដែរ។ តាមរយៈការមេរ៉ាដ៏ធំអស្ចារ្យ រួមទាំងឈីបខ្លាំង ការរចនាម៉ូដទាក់ទាញ realme C67 គឺជាកំពូលស្មាតហ្វូនលេចធ្លោជាងគេក្នុងចំណោមស្មាតហ្វូនតម្លៃក្រោម 200$។ 

អំពីក្រុមហ៊ុន realme 

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 បណ្តាប្រទេសទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន