no-alternative title
no-alternative title
no-alternative title
no-alternative title

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ក្រោយទទួលបានជោគជ័យលើសពីការរំពឹងទុកនៃការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា លើស្មាតហ្វូន TECNO Pova 5 ក្នុងពេលបច្ចុប្បន្ននេះក្រុមហ៊ុន TECNO បានពង្រីកខ្លួនយ៉ាងធំសម្បើម កាលពីថ្ងៃទី 01 ខែឧសភា ឆ្នាំ 2024 ក្រុមហ៊ុន TECNO បានប្រារព្ធកម្មវិធីដាក់អោយតេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី ចុងក្រោយរបស់ក្រុមហ៊ុន TECNO គឺ TECNO POVA 6 Pro 5G ដែលជាស្មាតហ្វូនលេងហ្គេមល្អបំផុតដែលមានបំពាក់នូវបន្ទះឈីប 5G ជាមួយថ្មទំហំធំដែលអាចសាកបានលឿនរហូតដល់ 70W តម្លៃក្រោម 300ដុល្លារ! នៅផ្សារទំនើប Aeon 3 (Mean Chey) នៅ TECNO Exclusive Store ជាន់ផ្ទាល់ដីកន្លងទៅថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេមជាច្រើនរូបដូចជា ក្រុម MLBB Profesional Players "SEE YOU SOON", Paragon Gaming, Dee Gaming, MC Rabie, Top Fans របស់ TECNO និង វត្តមានសារព័ត៌មានធំៗជាច្រើនស្ថាប័នផងដែរ។ នៅក្នុងនោះក៏ឃើញមានសកម្មភាពសប្បាយៗដូចជា: ការជួបជុំហ្វេន See You Soon ថតរូបលេងនិងការចែកវត្ថុអនុស្សាវរីយ៍ជាច្រើន, ការដាក់អោយតេស្តទូរស័ព្ទថ្មី POVA 6 Pro 5G ដោយសេរី, Friendly Match រវាងក្រុម See You Soon និងអ្នកចូលរួម, លេងហ្គេម MLBB 1vs1 ជាមួយសមាជិក See You Soon, ការលេង Q&Aយករង្វាន់ជាច្រើននិងការចែករង្វាន់ ដល់អ្នកចូលរួម និងការថតរូបជុំគ្នា។ ហើយអ្នកចូលរួមជាច្រើនបានឈ្នះរង្វាន់ដូចជា អាវយឺត TECNO POVA 6 Pro 5G Gusion Edition,  អាវ See You Soon និង ពេជ្យ MLBB ជាច្រើនរង្វាន់ទៀតផង។

ហើយក៏ឃើញមានមតិល្អៗ ពីអ្នកចូលរួមប្រើប្រាស់សាកល្បងផលិតផលថ្មីនេះ ដោយឃើញមានភ្លើងខាងក្រោយ Dynamic light-effect ស្អាតប្លែក និងមាន រូបរាងស្អាតទាក់ទាញ មានអេក្រង់ដិតច្បាស់ល្អ ថ្មធំជាងមុន បញ្ចូលថាមពលបានលឿនជាងមុន រយៈប្រើប្រាស់បានយូរ និងបន្ទះឈីប5Gថ្មី លឿន និងខ្លាំងជាងមុន។ 

គួបញ្ជាក់ថា TECNO POVA 6 Pro 5G នឹងប្រកាសចេញ នៅក្នុងទីផ្សារកម្ពុជា ថ្ងៃទី 05 ខែឧសភា ឆាប់ៗខាងមុខនេះ កុំភ្លេចណារង់ចាំតាមដាន ការប្រកាស Specs និង តម្លៃផ្លូវការ ជាមួយ Suprise gift ក្នុងប្រអប់។

ស្មាតហ្វូនស៊េរីថ្មីនេះ ភ្ជាប់មកជាការរចនារូបរាងថ្មីប្លែក និងពន្លឺខ្នងក្រោយ មានភ្លើង Dynamic-light effect កាន់តែទាក់ទាញសម្រាប់ Gamer ច្បាស់ជាចូលចិត្តលើការឌីហ្សាញបែបនេះ។ វាបំពាក់ដោយបច្ចេកវិទ្យាថ្មីលើសពីជំនាន់មុន ដំណើរការបន្ទះឈីប 5G ថ្មី និងលឿនជាងមុន កាមេរ៉ាខ្លាំងជាងមុន និងសមត្ថភាពថ្មធំជាងមុនដែលជាកំពូលស្មាតហ្វូនហ្គេមល្អបំផុត តម្លៃក្រោម 300 ដុល្លារ។

TECNO POVA 6 Pro 5G ប្តេជ្ញាផ្តល់នូវបទពិសោធន៍លេងហ្គេម និងការកម្សាន្តប្រកបដោយភាពរលូន តាមរយៈការផ្គត់ផ្គង់ថាមពល ឥតដែនកំណត់ និងដំណើរការខ្លាំង ។ TECNO មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំ TECNO POVA 6 Pro 5G ថ្មីស្រឡាង ដែលនឹងផ្តល់នូវមធ្យោបាយដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រហ្គេម ដើម្បីទទួលបានបទពិសោធន៍ នៃការកម្សាន្តហ្គេមគ្រប់បែបយ៉ាងដែលមិនអាចប្រៀបផ្ទឹមបាន និងដំណើរការល្អបំផុត ក្នុងកម្រិតតម្លៃនេះ។ 

ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោកដែលកំពុងកក្រើកទីផ្សារកម្ពុជានិងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក។សូមតាមដាន ហ្វេសបុកផេក TECNO MOBILE https://www.facebook.com/TECNOMobileCambodia ឬ ចូលគ្រុប TECNO Cambodia Official Fan club https://www.facebook.com/groups/tecnocambodiaofficialfanclub  ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន