no-alternative title
no-alternative title
no-alternative title

ASUS ប្រចាំប្រទេសកម្ពុជាបង្ហាញនូវកុំព្យូទ័រលើតុ ExpertCenter Desktop ដែលទើបតែដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិពរណ៍ CES 2024

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ASUS បានប្រកាសបង្ហាញនូវកុំព្យូទ័រស៊េរីថ្មី 2024 ExpertCenter series នៅក្នុងព្រឹត្តិការណ៍ CES 2024 ។ កុំព្យូទ័រ desktops ទាំងនេះគឹមានការឌីស្សាញរូបរាងស្តើងជាងមុន និងជាទម្រង់ small-form-factor (SFF) ដែលមានទំហំតូចជាងមុនប្រហែលជា 10% បើធៀបជាមួយនឹងម៉ូឌែលមុននេះ ជាពិសេសវាសក្តិសមដាក់នៅកន្លែងធ្វើការងារដែលមានទំហំតូច។ កុំព្យូទ័រលើតុថ្មីនេះក៏មានការអាប់ដេតថ្មីកាន់តែខ្លាំងក្លាទៅលើសមាសភាគខាងក្នុងថែមទៀត។ បន្ថែមពីនេះ កុំព្យូទ័រនេះក៏បានតេស្តទៅលើកម្រិតនៃភាពធន់របស់វាកម្រិតយោធា និងរឹងមាំថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel® Core™ i9   14th Gen CPUs ជំនាន់ចុងក្រោយបំផុត និងម៉េមូរី 128 GB DDR5 memory នោះ កុំព្យូទ័រលើតុ ExpertCenter desktops នេះមានសមត្ថភាពខ្លាំងក្លាសម្រាប់បំពេញនូវតម្រូវការគ្រប់ស្ថាប័នចាប់ពីថ្នាក់តូចដល់ថ្នាក់អាជីវកម្មកម្រិតមធ្យម (SMBs) និងក្រុមហ៊ុនជាច្រើននៅក្នុង Fortune 500 ។ គ្រប់ម៉ូឌែលកុំព្យូទ័រនេះគឺបំពាក់នូវកម្មវិធី ASUS software ផ្តាច់មុខដែលធានាទៅលើសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការគ្រប់គ្រង និងការពារទៅលើទិន្នន័យ និងព័ត៌មានអាជីវកម្មបានយ៉ាងល្អថែមទៀត។

 

ការឌីស្សាញរូបរាងស្តើងក្នុងការប្រើប្រាស់

កុំព្យូទ័រលើតុ ExpertCenter series desktops ចុងក្រោយបំផុតនេះគឺមានការអាប់ដេតទៅលើមុខងារជាច្រើនទាំងទៅលើប្រភេទ Mini Tower និងម៉ូឌែល small-form-factor ហើយជាពិសេសកុំព្យូទ័រនេះមានការឌីស្សាញរូបរាងតូចដែលងាយស្រួលក្នុងការបំពេញទៅតាមតម្រូវការនៃអាជីវកម្មខ្នាតតូច និងក្រុមហ៊ុនសាជីវកម្ម ឬពាណិជ្ជកម្មថែមទៀត។ ការឌីស្សាញរូបរាងថ្មីនេះគឺងាយស្រួលសម្រាប់អ្នកគ្រប់គ្រងទៅលើផ្នែក IT ក្នុងការរៀបចំថែទាំ និងប្រើប្រាស់ផងដែរ។

 

ការត្រៀមខ្លួនរួចរាល់ក្នុងការបំពេញការងារ

លក្ខណៈពិសេសនៃកុំព្យូទ័រលើតុ ExpertCenter desktop នេះគឺការបំពាក់នូវបន្ទះឈីប Intel Core i9 14th Gen processor ចុងក្រោយបំផុត ម៉េមូរីទំហំ 128GB DDR5 memory និងក្រាហ្វិកកាតដាច់ NVIDIA® graphics ។ ជាមួយនឹងការបំពាក់នូវក្រាហ្វិកកាតដាច់ ម៉េមូរី និងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់នេះ កុំព្យូទ័រលើតុ ExpertCenter desktops នេះក៏ងាយស្រួលក្នុងការប្រើប្រាស់ចាប់ពីអាជីវកម្មខ្នាតតូច ក្រុមហ៊ុនសហគ្រាសខ្នាតមធ្យម និងធំផងដែរ។ កុំព្យូទ័រនេះសក្តិសមបំផុត និងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ថែមទៀត។

 

សុវត្ថិភាពខ្ពស់យ៉ាងពិសេស

កុំព្យូទ័រ ASUS ExpertCenter នេះគឺផ្តោតទៅលើសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។ គ្រប់កុំព្យូទ័រ ASUS ExpertCenter desktop នេះបំពាក់នូវសុវត្ថិភាពកម្រិតខ្ពស់ជាច្រើនដូចជា Trusted Platform Module (TPM) និងបច្ចេកវិទ្យា BIOS Vault technology ថែមទៀត។

 

ការឌីស្សាញប្រកបដោយនិរន្តរភាព និងយូរអង្វែងក្នុងការប្រើប្រាស់

កុំព្យូទ័រ ExpertCenter series desktops នេះត្រូវបានឌីស្សាញឡើងយ៉ាងពិសេស និងតេស្តទៅលើភាពធន់របស់វាដើម្បីធានាថាកុំព្យូទ័រនេះសក្តិសមក្នុងការប្រើប្រាស់នៅក្នុងក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាក្រុមហ៊ុនសហគ្រាសជាដើម។ កុំព្យូទ័រនេះក៏បានតេស្តទៅលើស្តង់ដារយោធា MIL-STD 810H ដែលធានាទៅលើសុវត្ថិភាពទាំងកុំព្យូទ័រ និងសុវត្ថិភាពទិន្នន័យ។ ក្រុមហ៊ុន ASUS ប្តេជ្ញាចិត្តក្នុងការបង្កើតនូវអនាគតប្រកបដោយនិរន្តរភាព និងធានាថា គ្រប់ផលិតផលរបស់ក្រុមហ៊ុននេះគឺអនុលោមទៅតាមស្តង់ដារដ៏តឹងរ៉ឹងទៅលើបរិស្ថាននៅគ្រប់ដំណាក់កាលនៃវដ្តរបស់ផលិតផល។ កុំព្យូទ័រ Desktops នេះគឺមានបំពាក់នូវ 80 PLUS Platinum PSUs និងទទួលបាននូវស្តង់ដារ EPEAT Gold-verfied និង ENERGY STAR®-certified ថែមទៀត។

កាលបរិច្ឆេទនៃការលក់ និងតម្លៃ

គ្រប់ផលិតផលនៃកុំព្យូទ័រ ASUS Exptercenter នេះអាចរកទិញបាននៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។ សូមទំនាក់ទំនងទៅកាន់អ្នកតំណាងចែកចាយរបស់ក្រុមហ៊ុន ASUS សម្រាប់ព័ត៌មានបន្ថែមនៅជិតលោកអ្នកបំផុត។ ខាងក្រោមនេះគឺជាផលិតដែលមានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន