នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវឡែបថបជំនាន់ថ្មីរបស់ខ្លួន ដែលមានការបំពាក់នូវបច្ចេកវិទ្យា AI នៅក្នុងព្រឹត្តការណ៌មួយដែលមានឈ្មោះថា Next Level. AI Incredible។ ផលិតផលថ្មី ដែលត្រូវបានក្រុមហ៊ុននេះបង្ហាញចេញនៅពេលនេះ គឺមានឈ្មោះថា ASUS Vivobook S 15 (S5507) ដែលជាឡែបថបជំនាន់ថ្មី ដំណើរការនៅលើបន្ទះឈីប Snapdragon® X Elite និងជា Copilot+ PC ដំបូងគេ មានការគាំទ្រជាមួយនិង Windows AI features រួមនិងកម្មវិធី ASUS AI apps ផ្តាច់មុខជាច្រើនទៀត សម្រាប់ជំនួយដល់អ្នកប្រើប្រាស់អោយកាន់តែមានសំបូរបែប រួមទាំងការកំសាន្តផងដែរ។
"ជាមួយនិងការចាប់ផ្តើមដំណើរការរបស់ ASUS នេះ គឺការបង្ហាញនូវត្តមានរបស់AI PC ដំបូងរបស់យើ ហើយយើងបានឈរនៅដើមយុគសម័យថ្មីនៃកុំព្យូទ័រផ្ទាល់ខ្លួន" នេះគឺជាការបញ្ជាក់របស់លោក S.Y. Hsu ដែលជាសហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ASUS ដែលនិយាយនៅក្នុងព្រឹត្តិការណ៍នោះ។ លោកបានបន្តថា ថា "ការចេញលក់កុំព្យូទ័រ ASUS Copilot+ ដំបូងរបស់យើងដែលដំណើរការដោយ Snapdragon X Elite គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់យើង ហើយយើងជឿជាក់ថាឧបករណ៍ទាំងនេះ គឺជាអនាគតនៃកុំព្យូទ័ររបស់ អ្នកប្រើប្រាស់ ដែលនឹងមានកាសរផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀប ធ្វើការ ការសិក្សា និងបង្កើតថ្មី រួមនិងកំសាន្តោងដែរ។
នៅក្នុងព្រឹត្តិការណ៍នោះ គឺមានការអញ្ជើញចូលរូមពីសំណាក់គ្មិនមកពី Microsoft និង Qualcomm® Technologies, Inc. ដូចដែលវាបានធ្វើតាមព្រឹត្តិការណ៍មុនដោយអតីត ដែលក្នុងនោះ Microsoft បានបង្ហាញជាផ្លូវការនូវវិសាលភាពពេញលេញនៃបទពិសោធន៍ និងស្តង់ដារ Windows ថ្មីសម្រាប់កុំព្យូទ័រ ដើម្បីទទួលបាន ASUS Copilot+ PC ផ្ទាល់ខ្លួន។ ព្រឹត្តិការណ៍នេះត្រូវបានចាក់ផ្សាយតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រុមហ៊ុន ហើយគ្រប់គ្នា ក៏អាចមើលឡើងវិញបាននៅលើគណនី ASUS YouTube ផ្លូវការដូចគ្នា។
តាមប្រសាសន៌របស់ Linton ដែលជា VP Device Partner Sales របស់ក្រុមហ៊ុន Microsoft បានអោយដឹងថា “ព្រឹត្តិការណ៌នេះ គឺជាពេលវេលាដ៏គួរឱ្យរំភើបមួយនៅក្នុងការប្រើប្រាស់ឧបករណ៍ ដែលមានការសហការជាមួយដៃគូដូចជា ASUS ដោយបានអនុញ្ញាតឱ្យយើងនាំយកនូវផ្នែករឹងប្រកបដោយភាពច្នៃប្រឌិត រួមនិងដំណោះស្រាយកម្មវិធី AI ជូនដល់ អតិថិជនរបស់យើង។ កិច្ចសហការផ្នែកវិស្វកម្មដ៏ស៊ីជម្រៅរបស់យើងនេះ គឺមានសារសំខាន់ក្នុងការផ្តល់នូវបច្ចេកវិទ្យាទំនើបដល់អ្នកប្រើប្រាស់។ ជាមួយនឹងការចាប់ផ្តើមនៃ Vivobook S 15 របស់ ASUS យើងកំពុងនាំយកថាមពលនៃ Copilot នៅក្នុង ប្រព័ន្ធ Windows, Recall, និង Cocreator ដោយមានការជំនួយសក្តានុពលនៃ AI នៅលើឧបករណ៍ និង cloud-based ធ្វើការរួមគ្នាដើម្បីអោយបុគ្គល និងស្ថាប័នសម្រេចបានកាន់តែច្រើន។
ជាមួយគ្នានេះដែរ Cristiano Amon ដែលជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Qualcomm Incorporated ក៏បានមានប្រសាសន៌ដែរ "ខ្ញុំពិតជារំភើបណាស់ដែល Qualcomm និង ASUS បានធ្វើការរួមគ្នា ដើម្បីនាំមកនូវការច្នៃប្រឌិតឈានមុខគេក្នុងឧស្សាហកម្មទៅកាន់អ្នកប្រើប្រាស់ និងសហគ្រាស ហើយការសហការចុងក្រោយបំផុតរបស់យើងគឺល្អបំផុតនៅឡើយ" ។ "ការបង្ហាញចេញនេះ គឺបានកើតជាថ្មីជាមួយ Snapdragon X Elite ហើយយើងទន្ទឹងរង់ចាំការសហការជាមួយ ASUS ដើម្បីដាក់ការច្នៃប្រឌិតដ៏អស្ចារ្យដូចជា ASUS Vivobook S 15 នៅក្នុងដៃអ្នកប្រើប្រាស់។"
ASUS Vivobook S 15 គឺជាកុំព្យូទ័រ Copilot+ ដំបូងបង្អស់របស់ក្រុមហ៊ុន ហើយជាមួយនឹងថាមពលដ៏មានប្រសិទ្ធភាព និងម៉ាស៊ីន AI ដែលមានស្រាប់នៃ Snapdragon X Elite Platform។ អ្នកប្រើប្រាស់អាចរីករាយនឹងមុខងារ AI ដែលបង្កើនល្បឿនផ្នែករឹង និងដំណើរការ និងប្រសិទ្ធភាពមិនគួរឱ្យជឿ ដែលជាលទ្ធផលនៃ Qualcomm Oryon ដែលរួមបញ្ចូលផ្ទាល់ខ្លួន។ ជាមួយនឹងថាមពលថ្មដែលអាចប្រើប្រាស់បានរហូតដល់ 18 ម៉ោង ជឿជាក់ថា អ្នកប្រើប្រាស់ពិតជារីករាយជាមួយការបំពេញការងារបានយ៉ាងរលូន ដោយគ្មានការរំខាន។ បន្ថែមពីនេះ ឡែបថបនេះ ថែមទាំងមានអេក្រង់កម្រិត 3K ល្បឿន 120 Hz និងមានគាំទ្រដោយអេក្រង់ ASUS Lumina OLED ដ៏អស្ចារ្យទៀតផង។ អ្វីដែលពិសេស នៅលើឡែបថបនេះ ក៏មានការតម្លើងនូវប្រព័ន្ធអូឌីយ៉ូរបស Harman Kardon ផងដែរ។ ឡែបថប់នេះ មានកម្រ៉ាស់ស្តើងត្រឹមតែ 14.7mm និងទម្ងន់ត្រឹមតែ 1.42 kg ប៉ុណ្ណោះ គឺស្រាល ងាយដាក់តាមខ្លួន។
អនុភាពមុខងារ AI មិនគួរឱ្យជឿ៖
ASUS Vivobook S 15 គឺជាកុំព្យូទ័រឡែបថប ASUS Windows Copilot+ ជំនាន់ក្រោយដំបូងគេ ដែលមានការតម្លើងមកជាមួយនូវ Windows AI ចុងក្រោយបង្អស់។ តាមរយៈនៃដំណើរការដោយ Snapdragon® X Elite ដែលមានភ្ជាប់មកជាមួយ Qualcomm® Hexagon™ NPU នោះ នៅលើមានម៉ាស៊ីន គឺមានការបំពាក់នូវ 45 TOPS Neural ដ៏អស្ចារ្យសម្រាប់ដំណើរការ AI របស់ឧបករណ៍យ៉ាងរហ័ស។ ហើយសម្រាបជម្រើសនៃការផ្ទុកទិន្នន័យវិញ នៅលើឡែបថបនេះ គឺភ្ជាប់ជាមួយនឹងរ៉េមទំហំ 32GB ល្បឿន 8448MHz និងជាប្រភេទ LPDDR5X RAM ហើយនិងមានអង្គចងចាំទំហំធំរហូតដល់ 1TB PCIe® 4.0 SSD ដែលមានល្បឿនលឿនបំផុត។
បន្ថែមពីនេះ ជាមួយនិងការធ្វើឱ្យប្រសើរឡើងដែលដំណើរការដោយ AI ជំនាន់បន្ទាប់នៅលើម៉ាស៊ីននេះ រួមមាន Windows Studio Effects និងកាមេរ៉ា ASUS AiSense IR។ សម្រាប់កាមេរ៉ានេះ គឺអាចដំណើរការមុខងាសរ Adaptive Dimmingដែលធ្វើឲ្យអេក្រង់ស្រអាប់ពេលអ្នកប្រើប្រាស់មើលទៅឆ្ងាយ ហើយនិងមុខងារ Adaptive Lock ដែលចាក់សោកុំព្យូទ័រយួរដៃដោយស្វ័យប្រវត្តិ នៅពេលអ្នកប្រើប្រាស់ផ្លាស់ទីទៅឆ្ងាយ ឬក៏ងាកចេញ ហើយនឹងដោះសោ នៅពេលពួកគេត្រឡប់មកវិញ។ លើសពីនេះ ASUS Vivobook S15 ក៏ជាឡែបដំបូងដែលបំពាក់កម្មវិធី AI ផ្តាច់មុខរបស់ក្រុមហ៊ុន StoryCube ដែលនេះ គឺជាមធ្យោបាយដ៏ឆ្លាតវៃ ងាយស្រួលបំផុត និងមានឥទ្ធិពលបំផុតក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថលទាំងអស់ ដោយប្រើជំនួយ AI ដើម្បីតម្រៀប កែសម្រួល គ្រប់គ្រង និង នាំចេញឯកសារ។
ក្រៅពី ប្រើប្រាស់ផ្នែករឹងដ៏មានអានុភាពនេះ នៅលើ ASUS Vivobook S 15 ក៏មានរួមបញ្ចូលមុខងារកម្រិតខ្ពស់ដូចជា Windows Studio Effects ដែលបង្កើនសម្លេងបានយ៉ាងល្អ ហើយនឹងអាចលប់បំបាត់សំឡេងរំខាននៅអំឡុងពេលហៅជាវីដេអូក្នុងទម្រង់បញ្ឈរ តាមរយៈកាមេរ៉ា ASUS AiSense មានភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់ ដែលដំណើរការដោយ AI ដែលបើកមុខងារចាក់សោអាដាប់ធ័រដើម្បីចាក់សោដោយស្វ័យប្រវត្តិ។ នៅពេលដែលអ្នកប្រើប្រាស់ដើរទៅឆ្ងាយ ហើយដោះសោដោយស្វ័យប្រវត្តិនៅពេលត្រឡប់មកវិញ ក៏ដូចជាការបន្ថយពន្លឺដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកប្រើប្រាស់មើលទៅឆ្ងាយ។ ជាងនេះទៅទៀត ឡែបថបនេះ ក៏មានរួមបញ្ចូលអក្សរកាត់បន្តផ្ទាល់សម្រាប់ចំណងជើង នៅក្នុងពេលជាក់ស្តែងត្រឹមត្រូវ ហើយ Cocreator ថែមទាំងអាចធ្វើបំប្លែងគំនូរព្រាងទៅជាស្នាដៃសិល្បៈបានទៀតផង។ បច្ចេកវិទ្យាច្នៃប្រឌិតថ្មីទាំងនេះ មិនត្រឹមតែបង្កើនសុវត្ថិភាព និងភាពឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបទពិសោធន៍ផ្នែកសោតទស្សន៍ និងដោះសោភាពច្នៃប្រឌិតផងដែរ។
ការចល័តដែលនឹកស្មានមិនដល់៖
ASUS Vivobook S 15 ត្រូវបានបង្កើតឡើងសម្រាប់បំពេញការងារបានគ្រប់ស្ថានការណ៌ គឺមានភាពងាយស្រួលនៅក្នុងការចល័តដោយគ្មានបញ្ហារំខាននោះទេ។ ឡែបថប ASUS Vivobook S 15 មានភាពលេចធ្លោជាមួយនឹងការរចនាលោហៈស្រាលបំផុតគឺត្រឹមតែ 14.7mm និងមានទម្ងន់ 1.42 kg ប៉ុណ្ណោះ។ បន្ថែមពីនេះ នៅលើម៉ាស៊ីន គឺមានការឌីស្សាញជាមួយ ឡូហ្គោ CNC ដ៏ប្រណិត បន្ថែមភាពទាក់ទាញនៃថ្នាក់ ខណៈពេលដែលការរចនាតួទាំងមូលនៃឡែបថប គឺមានអាចបត់បែនបានល្អ និងអាចធានាបាននូវភាពរឹងមាំ និងស្ថេរភាព។ ថ្មឡែបថបនេះ គឺមានកម្លាំង 70Wh ផ្តល់នូវផលិតភាព ឬការកម្សាន្តដែលមិនមានការរំខានដល់ទៅ 18 ម៉ោង ហើយនិងមានមានការគាំទ្របច្ចេកវិទ្យាសាកថ្មលឿន តាមរយៈឆ្នាំងសាក ASUS USB-C® Easy Charge។
នៅលើឡែបថបនេះ គឺមានក្តារចុច RGB backlit ស្ថិតក្នុងតំបន់តែមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានភាពអារម្មណ៍ល្អ នៅពេលបំពេញការងារនានា នៅលើឡែបថបនេះ។ សម្រាប់គ្រាប់ចុច Copilot ដ៍ពិសេសវិញ គឺអាចឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងឧបករណ៍ដែលដំណើរការដោយ Windows AI នៅក្នុងរយៈពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ ហើយបន្ថែមពីនេះ ក៏នៅមានបន្ទះ MousePad ឆ្លាតវៃទំនើបដែលមានទំហំធំផ្តល់នូវការរុករកដោយងាយស្រួល។ តាមរយៈកាយវិការវិចារណញាណ អ្នកប្រើប្រាស់ អាចគ្រប់គ្រងកិច្ចការផ្សេងៗបានយ៉ាងរលូន ទាំងទៅលើការកែតម្រូវសំឡេង ការបង្កើនកម្រិតពន្លឺអេក្រង់ ឬគ្រប់គ្រងការចាក់វីដេអូឡើងវិញ។
រន្ធតភ្ជាប់មានច្រើនជម្រើស៖
ASUS Vivobook S 15 ត្រូវបានក្រុមហ៊ុនបំពាក់រន្ធ I/O ដែលមានភាពសំបូរបែបខ្លាំងមែនទែន។ ក្រុមហ៊ុនបានធ្វើកំណត់រចនាសម្ព័ន្ធសម្រាប់ការតភ្ជាប់នៅលើឡែបថបនេះ ជាមួយនិងរន្ធ USB4® ចំនួនពីរ ដែលគាំទ្រការសាកថ្មលឿន និងអាចធ្វើ ការបង្ហាញនៅលើអេក្រង់ខាងក្រៅ 4K ហើយនិងការផ្ទេរទិន្នន័យបានល្បឿនរហូតដល់ 40 Gbps។ រន្ធ USB 3.2 Gen 1 Type-A ចំនួនពីរ និង រន្ធ HDMI 2.1 ហើយនិងមានរន្ធ microSD រួមនិងរន្ធដោតអូឌីយ៉ូ ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ផងដែរ។ បន្ថែមពីនេះ នៅលើឡឡែបថបនេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា WiFi 7 ដែលមានការគាំទ្រដោតប្រព័ន្ធ Qualcomm FastConnect™ 7800 ដែលផ្តល់ល្បឿនដ៏អស្ចារ្យរហូតដល់ 5.8 Gbps ប្រៀបធៀបជាមួយនិង WiFi 6 គឺលឿនជាង 4.8 ដង។
សោតទស្សន៍ដ៏មានអនុភាព៖
ASUS Vivobook S 15 ផ្តល់ជូននូវបទពិសោធន៍ផ្នែកសោតទស្សន៍កម្រិតខ្ពស់សម្រាប់ផលិតភាព ការច្នៃប្រឌិត ឬការកម្សាន្ត បានយ៉ាងល្អបំផុត តាមរយៈអេក្រង់ទំហំ 15.6-អ៊ីង 3K 120Hz និងជាកញ្ចក់ ASUS Lumina OLED ដែលផ្តល់នូវការបង្ហាញពណ៌ច្បាស់ល្អ និងលម្អិតទៅស្រមោលដ៏អស្ចារ្យ ផ្តល់នូវពណ៌រស់រវើក ដូចពិតៗ។ ជាមួយនិងអេក្រង់ឈានមុខគេនេះ នៅលើឡែបថបនេះ គឺអេក្រង់ទំហំ 89% ធៀបទៅនិងតួខ្លួន ហើយអេក្រង់នេះ គឺមានសមត្ថភាពអាចឆ្លើយតបបានកម្រិត 0.2 ms និងមានការគាំទ្រដោយកម្រិតចាក់ពណ៌ 100% DCI-P3 រួមជាមួយនិងការបញ្ជាក់ពី VESA DisplayHDR™ True Black 600 ទៀតផង។
បន្ថែមពីនេះ អេក្រង់នេះ ក៏មានផ្តល់នូវកម្រិតពន្លឺពណ៌ខៀវទាប ដែលមាបកាបញ្ជាក់ដោយស្ថាប័ន TÜV Rheinland សម្រាប់ការថែទាំភ្នែកកាន់តែប្រសើរឡើងផងដែរ ជាពិសេសនោះ ការបង្ហាញខ្លួននេះ ត្រូវបានការពារដោយប្រព័ន្ធ ASUS OLED Care ផ្តាច់មុខរបស់ក្រុមហ៊ុន ដើម្បីកាត់បន្ថយហានិភ័យនៃការឆេះទៀតផង។ មួយវិញទៀតអេក្រង់ដ៏អស្ចារ្យនេះ ក៏មានការគាំទ្រនូវប្រព័ន្ធអូឌីយ៉ូ ដែលទទួលស្គាល់ដោយ Harman Kardon ដែលមានអនុភាពជាមួយនឹងសំឡេង Dolby Atmos ច្រើនវិមាត្រ។
សរុបមក ការបង្ហាញចេញនូវ ASUS Vivobook S 15 ថ្មីនេះ បង្ហាញពីការលោតទៅមុខយ៉ាងសំខាន់នៅក្នុងកុំព្យូទ័រដែលដំណើរការដោយ AI ។ ជាមួយនឹងឡែបថបថ្មីនេះ ក្រុមហ៊ុន ASUS បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការច្នៃប្រឌិតដោយគ្មានការសម្របសម្រួល និងជាមួយវាគ្មិនមកពីក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មដូចជា Microsoft និង Qualcomm Technologies ព្រឹត្តិការណ៍នេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលជំរុញឱ្យមានការរីកចំរើនផ្នែកបច្ចេកវិទ្យា។ នៅពេលដែលឧស្សាហកម្មចាប់ផ្តើមដំណើរការកុំព្យូទ័រក្នុងយុគសម័យថ្មីនេះ ASUS នៅតែបន្តនាំមុខគេ ដោយផ្តល់នូវភាពល្អឥតខ្ចោះទាំងទម្រង់ និងមុខងារ។