no-alternative title
no-alternative title
no-alternative title
no-alternative title

TOYOTA HiLux Revo BEV ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ នឹងចាប់់ផ្តើមផលិតនៅចុងឆ្នាំ 2025

បន្ទាប់ពីបង្ហាញគំរូដើមកាលពីចុងឆ្នាំ 2022 ក្រុមហ៊ុន Toyota បាននិយាយថា Hilux Revo BEV នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំក្រោយ នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិក្រុមហ៊ុន TOYOTA នៅក្នុងបទសម្ភាសមួយក្នុងសប្តាហ៍នេះ ជាមួយបណ្តាញសារព័ត៌មាន Reuters។ រថយន្ត Pick up ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីរបស់ប្រទេសជប៉ុនមួយនេះ នឹងធ្វើការដំឡើងនៅក្នុងប្រទេសថៃ ដែលជាទីផ្សារនៃរថយន្តប្រភេទ Pick up សរុបមានចំនួនជាង 50% នៃទីផ្សារការលក់រថយន្តទាំងអស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Toyota Hilux Revo BEV ថ្មីដែលដំណើរការដោយមិនប្រើប្រាស់ម៉ាស៊ីន (ICE) នឹងក្លាយជាគូប្រជែងទីផ្សារជាមួយរថយន្តអគ្គិសនីម៉ាក Isuzu D-Max ដែលនឹងត្រូវដំឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ក្រុមហ៊ុន Toyota បានលើកឡើងថា រថយន្តដឹកទំនិញដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ឬ Battery Electronic Vehicle (BEV) ដែលចេញនាពេលខាងមុខ នឹងក្លាយជារថយន្ត Pick up EV ដ៏សំខាន់សម្រាប់ទីផ្សារប្រទេសថៃ ហើយក្រុមហ៊ុនក៏បាននឹងកំពុងធ្វើការពិចារណាលើទីផ្សារនាំចេញផងដែរ។

 

ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិលក្ខណៈបច្ចេកទេស និងប្រព័ន្ធបច្ចេកវិទ្យាដែលនឹងមាននៅលើរថយន្ត Pickup Truck ម៉ូដែល TOYOTA HuLux Revo BEV ថ្មី ក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា រថយន្ត Pick up ដំណើរការដោយថាមពលអគ្គិសនីសុទ្ធនេះ នឹងអាចមានសមត្ថភាពបើកបរបានចំងាយផ្លូវប្រមាណ 200 គីឡូម៉ែត្រនៅពេលសាកថ្មមួយពេញម្តង។ សូមបញ្ជាក់ថា រថយន្ត Hilux Revo BEV គឺមិនមែនជារថយន្តដឹកទំនិញដំណើរការដោយថាមពលអគ្គិសនី ឬ Pickup Truck EV របស់ Toyota តែមួយដែលយើងបានប្រទះឃើញក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទេ។  

ដោយក្នុងនោះ គេឃើញមានរថយន្ត Pickup Truck ផ្សេងទៀតដូចជា ម៉ូដែល Tacoma ដែលបានបង្ហាញវត្តមាននៅចុងឆ្នាំ 2021 និងគំរូរថយន្ត 2023 Toyota  EPU ដែលបានបង្ហាញនៅឯកម្មវិធី Japan Mobility Show ឆ្នាំ 2023 រួមនឹងគំរូ IMV-0 ដែលជារថយន្ត Pickup truck ខ្នាតតូចជាដើម។ ដោយរថយន្ត Toyota IMV-0 Small Pickup truck គឺត្រូវបានក្រុមហ៊ុនប្រកាសបានដាក់លក់នៅប្រទេសថៃរួចហើយ ប៉ុន្តែខុសពីគំរូដើម ដោយសារតែម៉ូដែលនេះ បានប្រើប្រាស់នូវម៉ាស៊ីន (ICE) ជំនួសឲ្យការប្រើប្រាសអាគុយអគ្គិសនីវិញ។ Toyota IMV-0 ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ជាង $13,000 នៅទីផ្សារប្រទេសថៃ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម