no-alternative title
no-alternative title

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន គ្រោងនឹងបោះទុនបើកក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជា

នៅល្ងាចថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2024 នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន BYD គ្រោងនឹងមកបោះទុន បើកក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជា។ សម្តេចធិបតីបានចាត់ទុកការឈានជើងចូល របស់ក្រុមហ៊ុន BYD គឺជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល ដែលទាំងសម្តេចផ្ទាល់ និងមន្ត្រីរាជរដ្ឋាភិបាលផ្សេងៗទៀត ខិតខំ «ដើរទាក់ម៉ូយ» ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្តេចធិបតីបានបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតបរទេស ទាំងក្រុមហ៊ុន BYD, Ford, Toyota និងក្រុមហ៊ុន Hyundai ជាដើម មកបង្កើតរោងចក្រដំឡើង និងផលិតរថយន្តនៅកម្ពុជា គឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចដ៏សំខាន់មួយ។ ជាមួយគ្នានេះ សម្តេចធិបតីបង្ហាញនូវក្តីសង្ឃឹមថា នៅពេលក្រុមធំៗទាំងនោះ មកបណ្តាក់ទុននៅកម្ពុជា នឹងអាចភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសធុនធម្យម និងធុនតូចរបស់កម្ពុជា ដើម្បីផ្គត់ផ្គង់នូវសេវាកម្មផ្សេងៗ។ ការប្រកាសរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «តាមទទួលបានព័ត៌មានមក គឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនមួយ នឹងគ្រោងមកបោះទុនដើម្បីរៀបចំបើកក្រុមហ៊ុនផលិតរថយន្តនៅកម្ពុជា នេះគឺជាការជោគជ័យមួយ។ បងប្អូនដឹងហើយ BYD ធំ យើងមានក្រុមហ៊ុន Ford, ក្រុមហ៊ុន Toyota, ក្រុមហ៊ុនហ៉ីយ៉ាន់ដាយ ឥឡូវ BYD ថ្ងៃមុនឃើញដាក់ពីរមកទៀត សុំដើម្បីបើករោងចក្រផលិតនៅស្រុកខ្មែរ នេះដែលយើងថាពង្រីកធ្វើពិពិធកម្មសេដ្ឋកិច្ច អីចឹង គឺខ្សែច្រវាក់ផលិតកម្ម ហើយសង្ឃឹមថាក្រុមហ៊ុនធំដែលមក នឹងភ្ជាប់ជាមួយក្រុមហ៊ុនធុនកណ្តាល និងធុនតូចរបស់យើងនៅទីនេះ ដើម្បីជាខ្សែច្រវាក់ផ្គត់ផ្គង់ធាតុផ្សំ»។

សូមជម្រាបថា ក្រុមហ៊ុន BYD បាននិងកំពុងបើកសាខានៅកម្ពុជា តាមរយៈការនាំចូលរថយន្តអគ្គិសនីរបស់ខ្លួន មកលក់នៅក្នុងទីផ្សារកម្ពុជា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន