no-alternative title
no-alternative title

កក្រើកឆាកជាមួយរ៉ាប៊ី និងពូណុយ ក្នុងកម្មវិធីសម្ពោធប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មី realme C61 តម្លៃត្រឹម 149$ កំពូលគុណភាព លេងហ្គេមកំពូលលឿន RAM ដល់ទៅ 18GB

កាលពីថ្ងៃទី 9 ខែសីហា ឆ្នាំ2024 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាប្រេនស្មាតហ្វូនល្បីខ្លាំងរបស់ពិភពលោក បានរៀបចំកម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីបំផុត គឺ realme C61 ដែលជាស្មាតហ្វូនកំពូលគុណភាពនិងកំពូលលឿនថ្មីមួយទៀត  ក្នុងតម្លៃពិសេសបំផុត 149$  ចំពោះ Ram (18GB+128GB) និងតម្លៃ 179$ ចំពោះ Ram (18GB+256GB) ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះបានរៀបចំឡើងយ៉ាងអធិកអធម្មនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Sun&Moon  ដោយមានវត្តមានតារាចម្រៀងល្បីឈ្មោះ រ៉ាប៊ី ជា BA ថ្មីរបស់ក្រុមហ៊ុន realme និងតារាកំប្លែងល្បីៗដូចជាលោកពូណុយ លោកពូណម បវរកញ្ញា Miss Teen International ឆ្នាំ 2024 ក៏ដូចជាវត្តមានភ្ញៀវកិត្តិយសជាដៃគូហាងទូរស័ព្ទ realme ទូទាំងប្រទេសផងដែរ។

ក្នុងកម្មវិធីក៏មានការឡើងច្រៀងនិងបង្ហាញក្បាច់រាំដ៏ទាក់ទាញរបស់តារាចម្រៀងរ៉ាប៊ី ការដើរបង្ហាញម៉ូដពីសំណាក់បវរកញ្ញា Miss Teen International ឆ្នាំ 2024 ការធ្វើតេស្តទម្លាក់ទូរស័ព្ទដោយផ្ទាល់ពីទីខ្ពស់និងដាក់ចូលទឹកពីសំណាក់តារាកំប្លែងល្បីឈ្មោះទាំង2 រូបគឺលោកពូណមនិងលោកពូណុយ ផងដែរ។ ទន្ទឹមនឹងគ្នានេះ កម្មវិធីក៏មានការប្រគល់ពានរង្វាន់ជូនដល់ហាងទូរស័ព្ទជាដៃគូដែលបានកុម្មង់ទូរស័ព្ទ C Series ច្រើនជាងគេបំផុត និងការចាប់រង្វាន់ឈ្នះទូរស័ព្ទដៃ realme C61 ផងដែរ។ 

លោក Allen Choi  ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme នៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថា   «នៅក្នុងឆមាសទី1 ឆ្នាំ2024 នេះ ក្រុមហ៊ុន realme មានសន្ទុះនៃការលក់កើនឡើងយ៉ាងខ្លាំងតាម    រយៈការចេញលក់ស្មាតហ្វូនស៊េរីថ្មី Note 50 ដ៏ពេញនិយម ដោយចំនួននៃការលក់បានកើនឡើងជាងមុនដល់ទៅ 60% បើប្រៀបធៀបនឹងឆមាសទី1 ឆ្នាំ 2023។

តាមរយៈការស្ទុះឡើងកាន់តែខ្លាំងនៃចំណែកទីផ្សារស្មាតហ្វូន realme នៅកម្ពុជា ក្រុមហ៊ុន realme នឹងបន្តនាំមកនូវជម្រើសស្មាតហ្វូនកាន់តែសម្បូរបែបបន្ថែមទៀត ទាំងស្មាតហ្វូនតម្លៃសមរម្យប្រភេទ C Series និងស្មាតហ្វូនពេញនិយមសម្រាប់ការថតរូបនិងលេងហ្គេម Number Series។ កាន់តែពិសេសផងដែរនោះ realme ក៏នឹងមានគម្រោងនាំមកលក់ប្រភេទស្មាតហ្វូន Flagship លំដាប់កំពូល GT Series នៅដើមឆ្នាំក្រោយផងដែរ»។ 

ស្មាតហ្វូន realme C61 គឺជាប្រភេទស្មាតហ្វូនកំពូលគុណភាពតម្លៃសមរម្យបំផុត ដែលធន់នឹងការធ្លាក់ពីទីខ្ពស់ ហើយធន់នឹងការជ្រាបទឹកព្រោះមានប្រព័ន្ធការពារ IP54 ជួយការពារពីការជ្រាបទឹកនិងធូលី។ កាន់តែពិសេស realme C61 មាន RAM ធំដល់ទៅ 18GB(6+12GB) ងាយស្រួលដល់ការលេងហ្គេមដូចជា Mobile Legend បានយ៉ាងលឿនទាន់ចិត្ត។ នេះជាទំហំ RAM ធំបំផុតក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកា។ 

 

ស្មាតហ្វូន realme C61 មានការរចនាម៉ូដពណ៌មាសយ៉ាងស្អាតទាន់សម័យ និងបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុតដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាការបញ្ជាតាមកាយវិការបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម(Rainwater Smart Touch) បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ដែរ។

កាន់តែពិសេសបំផុតនោះ គឺ realme C61 មានការធានាលើគុណភាពថ្មរហូតដល់ 4 ឆ្នាំ និងឆ្លងកាត់ការធ្វើតេស្តគុណភាពថ្មប្រកបដោយសុវត្ថិភាពខ្ពស់ សូម្បីតែតេស្តនឹងកំដៅក្តៅខ្លាំង។ 

realme C61 ចេញលក់ 2 ពណ៌គឺ Sparkle Gold (មាស) និង Dark Green (បៃតងក្រម៉ៅ):

realme C61 (18GB*+128GB) 149$

realme C61 (18GGB*+256GB) 179$

 

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេសទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។

realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន