no-alternative title
no-alternative title
no-alternative title

ASUS Zenbook 14 OLED (UX3405) មានការឌីស្សាញរូបរាងស្អាត មានកម្រ៉ាស់ស្តើង និងមានសមត្ថភាពខ្ពស់ មានលក់នៅកម្ពុជាហើយ តម្លៃ $1199

ក្រុមហ៊ុន ASUS ទើបតែប្រកាសចេញនូវកុំព្យូទ័រស៊េរីថ្មី Zenbook 14 OLED (UX3405) ដែលជាម៉ូដែលប្រណិត មានមរូបរាងស្អាត មានកម្រ៉ាស់ស្តើង ផ្តល់នូវងាយស្រួលក្នុងការដាក់តាមខ្លួន។ កុំព្យូទ័រ Zenbook 14 OLED ថ្មីនេះ គឺជាប្រភេទកុំព្យូទ័រ  ដែលមានមានការដាក់អោយដំណើរការនៅលើឈីប Intel® Evo™ Edition ultraportable ដែលសក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ដែលចង់ទទួលបាននូវបទពិសោធន៍ថ្មីចុងក្រោយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកប្រើប្រាស់ អាចរីករាយជាមួយនឹងកុំព្យូទ័រស៊េរីថ្មី Zenbook 14 OLED (UX3405) ថ្មីនេះបាន តាមរយៈនៃបច្ចេកវិទ្យាថ្មីៗជាច្រើន រួមមាន ថាមពលថ្មទំហំ 75 Wកាន់ថ្មបានយូរក្នុងការប្រើប្រាស់ បន្ទះឈីប Intel® Core™ Ultra 9 processor ក្រាហ្វិកកាត Intel Arc™ graphics និងការតភ្ជាប់តាមរយៈ I/O ports ជាច្រើន រួមមានដូចជា 2x Thunderbolt™ 4, USB 3.2 Gen 1 Type-A, HDMI® 2.1 (TMDS) និងរន្ធ 3.5mm audio jack ជាដើម។

 

បន្ថែមពីនេះ អ្នកប្រើប្រាស់ នឹងកាន់តែជិតស្និត ជាមួយនឹងបទពិសោធន៍ថ្មីនៃអេក្រង់កម្រិត 3K ដែលគាំទ្រដោយបច្ចេកវិទ្យា អេក្រង់ ASUS Lumina OLED ល្បឿន 120Hz touchscreen ដែលមានភាពច្បាស់ខ្ពស់បំផុត។ ជាពិសេសនៅលើកុំព្យូទ័រនេះ ក៏មានការបំពាក់នូវ linear speakers ដែលពិរោះរណ្តំចិត្ត រួមនិងការប្រើប្រាស់នូវ Face Login ដែលងាយស្រួលក្នុងការចូលទៅប្រើប្រាស់កុំព្យូទ័រ តាមរយៈកាមេរ៉ា FHD IR ហើយនឹង shutter សម្រាប់ការពារឯកជនផាព និងក្តារចុចសំឡេងស្ងាត់ ASUS ErgoSense keyboard ថែមទៀតផង។ 

ការឌីស្សាញរូបរាងថ្មីនេះគឺមានការពង្រឹងទៅលើនិរន្តរភាពជាមួយនឹងការប្រើប្រាស់នូវសម្ភារៈប្រើប្រាស់ឡើងវិញសម្រាប់ការវេចខ្ចប់ទៅលើកុំព្យូទ័រនេះ និងការតេស្តទៅលើភាពធន់នៃស្តង់ដារសហរដ្ឋអាមេរិកដែលធានាទៅលើការប្រើប្រាស់បានយូរអង្វែងទៅលើកុំព្យូទ័រនេះថែមទៀត។

 

កុំព្យូទ័រ Zenbook 14 OLED នេះ មានរូបរាងស្តើងងាយស្រួលក្នុងការចល័ត ទម្ងន់ស្រាលក្នុងការដាក់តាមខ្លួន និងការបំពាក់នូវថាមពលថ្មទំហំ 75Wh។ កុំព្យូទ័រនេះមានកម្រាស់ស្តើងត្រឹមតែ 14.9 mm និងមានទម្ងន់ត្រឹមតែ 1.2 kg ដែលមានទំហំតូចម៉ូឌែលជំនាន់មុនដល់ទៅ 10% ថែមទៀតផង។ សម្រាប់ថាមពលថ្មនេះ គឺសាកលឿនជាងមុនដល់ទៅ 20% បើធៀបជាមួយនឹងម៉ូដែលមុន។ កុំព្យូទ័រ Zenbook 14 OLED អាចប្រើប្រាស់បានសម្រាប់ការងារប្រចាំថ្ងៃបានដល់ទៅ 15 ម៉ោង។ ជាមួយនឹង USB-C® Easy Charge នេះ នឹងផ្តល់នូវងាយស្រួលក្នុងការសាកថ្ម តាមរយៈ USB-C Adapter, Power Outlet ឬ Power Bank ជាដើម។

 

សមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់

Zenbook 14 OLED គឺជាប្រភេទកុំព្យូទ័រ Intel Evo Edition ដែលមានបំពាក់នូវបន្ទះឈីប Intel Core Ultra processors ជាមួយនឹងបច្ចេកវិទ្យា AI ដែលមាន dedicated engine ក្នុងការផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់នូវ AI កាន់តែអស្ចារ្យ ការបំពាក់នូវក្រាហ្វិកកាតជំនាន់ថ្មីដែលបង្កើនល្បឿនទៅលើការលេងហ្គេមកាន់តែរលូន និងឈានទៅមួយកម្រិតទៀតកាន់តែអស្ចារ្យ។ កុំព្យូទ័រនេះក៏បំពាក់នូវ 1TB SSD storage និង 32GB RAM ហើយនិង WiFi 6E (802.11ax) ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់បានលឿនជាងមុនថែមទៀតគ្រប់ទីកន្លែងដែលអ្នកទៅដល់។

 

សម្រាប់អេក្រង់ Zenbook 14 OLED គឺមានការបំពាក់នូវ ultra-vivid កម្រិត 3K (2880x1800) ហើយថែមទាំងមានការគាំទ្រដោយកញ្ចក់ ASUS Lumina OLED ល្បឿន 120Hz ដែលផ្តល់នូវភាពអស្ចារ្យដែលមិនគួរអោយជឿថែមទៀតផង។ អេក្រង់នេះ ដំណើរការជាមួយនឹងកម្រិតពន្លឺដល់ទៅ 600-nit នៅលើខ្នាត 16:10 aspect ratio និងមានទំហំ 87% screen-to-body ratio ។ ជាមួយនឹងរូបរាងតូចក្នុងការប្រើប្រាស់នោះ កុំព្យូទ័រ Zenbook 14 OLED នេះ ក៏មានរន្ធផត I/O ports ជាច្រើនដែលមានដូចជា 2x Thunderbolt 4 ports, USB 3.2 Gen 1 Type-A, HDMI 2.1 (TMDS)និងរន្ធ 3.5 mm audio jack ។ 

ASUS Zenbook 14 OLED (UX3405) អាចរកជាវបាននៅតាមបណ្តាហាងលក់កុំព្យូទ័រនៅទូទាំងប្រទេសកម្ពុជា ជាមួយតម្លៃ $1199។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន