no-alternative title

ក្រុមហ៊ុន Audi និងស្ថានទូតអាល្លឺម៉ង់ បានបញ្ចេញស្នាដៃថ្មីមួយគឺ PHNOM PENH CAPITAL CITY ដែលជាសៀវភៅដំបូងគេបំផុត បង្ហាញអំពីការធ្វើដំណើររបស់កម្ពុជា

នៅថ្ងៃនេះ ក្រុុមហ៊ុន Audi សហការជាមួយនឹងស្ថានទូតអាល្លឺម៉ង់ បានរៀបចំពិធីបង្ហាញចេញនូវ PHNOM PENH CAPITAL CITY ជាសៀវភៅដំបូងគេបំផុត ដែលបង្ហាញអំពីការធ្វើដំណើររបស់កម្ពុជា។ តាមប្រសាសន៍របស់លោក Laurent Genet  ដែលជាប្រធានក្រុមហ៊ុននាំចូលផ្លូវការនៃ Audi Cambodia បានអោយដឹងថា “វិធីសាស្ត្ររបស់បណ្ឌិត Michael Waibel ចាប់ពីការរចនារហូតដល់ការបោះពុម្ពផ្សាយសៀវភៅ PHNOM PENH CAPITAL CITY បង្ហាញអំពីអត្ថន័យប្រកបដោយវិជ្ជាជីវៈរបស់គាត់ អំពីជីវិតរស់នៅក្នុងទីក្រុង ដែលរួមផ្សំយ៉ាងល្អជាមួយនឹងចក្ខុវិស័យពិតប្រាកដ និងសមានចិត្តខ្លាំងក្លាជាមួយនឹងទីក្រុងដែលកំពុងលេចឡើងថ្មីពិតប្រាកដរបស់កម្ពុជា”។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ឆ្នាំ 2014 ក្រុមហ៊ុន CFAO Group ដែលមានមូលដ្ឋាននៅបារាំង បាននាំ Audi មកកាន់ប្រទេសកម្ពុជានូវស្ថាបត្យកម្ម Audi លំដាប់ពិភពលោកចុងក្រោយបំផុត ស្ថានីយ Audi នៅភ្នំពេញ។ អគារដែលរីកចម្រើនបន្តបន្ទាប់បានលេចឡើងចាប់ពីពេលនោះមក។ Audi បានចាប់ផ្តើមមុនគេ និងបានរួមចំណែកគួរជាទីមោទនៈចំពោះទេសភាពដែលកំពុងប្រែប្រួលនៃរាជធានីភ្នំពេញ។ សម្រាប់ Audi ការអភិវឌ្ឍទីក្រុងរួមចំណែកធ្វើឲ្យជីវិតរីករាយនៅក្នុងទីក្រុង។ បច្ចុប្បន្ន រួមជាមួយនឹងស្ថានទូតអាល្លឺម៉ង់ Audi Cambodia ឧបត្ថម្ភការសម្ពោធបោះពុម្ពផ្សាយ PHNOM PENH CAPITAL CITY នៅក្នុងព្រះរាជាណាចក្រ។

ការស្រមើស្រមៃឡើងវិញអំពីទីក្រុងដែលមានផ្លូវប្រកបដោយនិរន្តរភាព អាចចេញចូលបាន មានសមធម៌ និងគួរឲ្យរីករាយក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត គឺការស្រមើស្រមៃឡើងវិញអំពីការបម្លាស់ទីនៃទីក្រុង។ ភ្នំពេញ ដែលជាកន្លែងប្រមូលផ្តុំធំបំផុតនៃទីក្រុង  និងជារាជធានីនៃប្រទេសកម្ពុជា កំពុងតែពង្រឹងឡើងវិញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រ។ រាជធានីដ៏ រស់រវើកកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័សធៀប នឹងមជ្ឈដ្ឋាននៃសកលភាវូបនីយកម្ម ប៉ុន្តែបានអភិរក្សលក្ខណៈជនបទស្ទើរតែទាំងស្រុងនៅក្នុងវិថីតូចៗជាច្រើនរបស់ខ្លួន។ សម្រាប់ប្រជាជនជាច្រើន រាជធានីគឺជាកន្លែងនៃក្តីសង្ឃឹមសម្រាប់អនាគតកាន់តែប្រសើរ។ តើក្តីសង្ឃឹមទាំងនេះអាចសម្រេចបានដែរឬទេ ប្រសិនបើចំនួនមនុស្សរស់នៅបន្តកើនឡើង ហើយបម្រែបម្រួលអាកាសធាតុកំពុងតែធ្វើឲ្យលិចលង់ទីក្រុងដោយទឹកជំនន់?

បណ្ឌិត Michael Waibel ប្រកាសថា “ច្បាស់ណាស់ ភ្នំពេញស្ថិតនៅជួរមុខក្នុងការដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ សៀវភៅបោះពុម្ពផ្សាយទំហំធំនៅក្នុងទម្រង់ជាសៀវភៅសិល្បៈ គឺផ្អែកលើការងារផ្នែកបណ្ឌិតសភា និងមានរូបថតជាច្រើនដែលបង្ហាញអំពីទិដ្ឋភាពថ្មីៗទាំងស្រុង រួមទាំងរូបថតដែលថតដោយដ្រូន។ Audi Cambodia និងស្ថានទូតអាល្លឺម៉ង់ឧបត្ថម្ភគំនិតផ្តួចផ្តើមនេះដើម្បីស្រាវជ្រាវរកទីក្រុងធំៗនាពេលអនាគតដែលមាននិរន្តរភាព។

ដើម្បីអភិវឌ្ឍទីក្រុងដែលមានផ្លូវដែលមាននិរន្តរភាព អាចចេញចូលបាន មានសមធម៌ និងគួរឲ្យរីករាយក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត គឺការស្រមើស្រមៃឡើងវិញអំពីការផ្លាស់ទីរបស់ទីក្រុង។ ដើម្បីឲ្យអតិថិជនរបស់ Audi បន្តដំណើរទៅមុខ និងអភិវឌ្ឍទីក្រុងរបស់ពួកគេ Audi Phnom Penh ផ្តល់នៅចំកណ្តាលភ្នំពេញ បឹងកេងកេង នូវបន្ទប់តាំងបង្ហាញ សេវា គ្រឿងបន្លាស់ បុគ្គលិកដែលមានការបណ្តុះបណ្តាលពីរោងចក្រដែលអាចទុកចិត្តបាន ជាមួយនឹងលទ្ធភាពប្រើប្រាស់ប្រព័ន្ធ AUDI AG ដ៏រហ័ស។ ដើម្បីស្ងប់អារម្មណ៍ទាំងស្រុងនៅក្នុងចរាចរណ៍ រថយន្ត Audi ដែលនាំចូលជាផ្លូវការមកក្នុងប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីការធានារយៈពេលពីរឆ្នាំ ដោយមិនកំណត់ចម្ងាយបើកបរឡើយ។

Antoine Jeanson នាយកប្រតិបត្តិការនៃ Audi Cambodia អះអាងថា “សម្រាប់ Audi នៅទូទាំងពិភពលោក ទីក្រុងនានា កំពុងរីកចម្រើនយ៉ាងឆាប់រហ័សខ្លាំង ហើយការបោះពុម្ពផ្សាយ PHNOM PENH CAPITAL CITY គឺជាសក្ខីភាពដ៏ប្រត្យក្សនៃនិន្នាការនេះ ដែលកំពុងលេចឡើងនៅក្នុងប្រទេសកម្ពុជា”។

ចាប់តាំងពីឆ្នាំ 2010 មក គំនិតផ្តួចផ្តើមទីក្រុងនាពេលអនាគតរបស់ Audi គឺជាវេទិកាពិភពលោកមួយសម្រាប់គំនិតដែលលេចឡើងអំពីតួនាទីដ៏សំខាន់នៃការផ្លាស់ទីនៅក្នុងទីក្រុងធំៗនៃសតវត្សរ៍ទីម្ភៃមួយ ដែលជាទិដ្ឋភាពដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សប្រកបដោយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងឱកាសថ្មីៗ។ Audi AG បានបង្កើតរង្វាន់សម្រាប់ទីក្រុងនាពេលអនាគតរបស់ Audi ដើម្បីលើកស្ទួយកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវនៅក្នុងវិស័យនគរូបនីយកម្ម ស្ថាបត្យកម្ម និងជីវិតរស់នៅក្នុងទីក្រុងអំពីអនាគតនៃការផ្លាស់ទីនៅក្នុងទីក្រុង។ អ្នកធ្វើផែនការទីក្រុង អ្នកឯកទេសផ្នែកបំលាស់ទី អ្នកស្រាវជ្រាវទិន្នន័យ និងអ្នករចនាទាំងឡាយ បង្កើតដំណោះស្រាយជាក់លាក់នានា ដោយសហការជាមួយអ្នកជំនាញរបស់ Audi ដើម្បីផ្លាស់ទីមនុស្សយ៉ាងឆាប់រហ័ស និងយ៉ាងងាយស្រួលពី ក ទៅ ខ និងធ្វើការប្រើប្រាស់ទីធ្លានៅក្នុងទីក្រុងឲ្យបានប្រសើរបំផុតតាមដែលអាចធ្វើទៅបាន។ គំនិតផ្តួចផ្តើមនេះត្រូវបានចាត់ទុកថាជាកត្តាជំរុញសម្រាប់គំនិតថ្មីៗដែលលើកស្ទួយដល់កិច្ចពិភាក្សាអំពីការផ្លាស់ទីដែលមានការរៀបចំជាបណ្តាញ និងកែលម្អគុណភាពជីវិតនៅក្នុងទីក្រុងរបស់យើង។

គួរបញ្ជាក់ថា រង្វាន់សម្រាប់ទីក្រុងនាពេលអនាគតរបស់ Audi ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ ហើយការប្រកួតប្រជែង គឺបានចាប់ផ្តើមក្នុងឆ្នាំ 2010 ជាមួយនឹងសំណើប្រកបដោយចក្ខុវិស័យសម្រាប់ការផ្លាស់ទីនៅក្នុងទីក្រុង។ យោងតាមបាវចនា “ជំហានបន្ទាប់នៅក្នុងការផ្លាស់ទី” ក្រុមអន្តរវិស័យចំនួនបួនក្រុមមកពីទីក្រុងប៊ែរឡាំង បូស្តុន ម៉ិចស៊ិកូ និងសេអ៊ូល បានប្រកួតប្រជែងដណ្តើមរង្វាន់សម្រាប់ទីក្រុងនាពេលអនាគតរបស់ Audi លើកទីបី ឆ្នាំ 2014 ជាមួយនឹងគំនិតបង្កើតថ្មីរបស់ពួកគេអំពីការផ្លាស់ទីសម្រាប់ថ្ងៃអនាគត។ ទីក្រុងម៉ិចស៊ិកូបានឈ្នះរង្វាន់ដែលមានតម្លៃខ្ពស់បំផុតលើពិភពលោក ពោលគឺចំនួន 100.000 អឺរ៉ូ សម្រាប់ដំណោះស្រាយប្រកបដោយការបង្កើតថ្មីនៃការផ្លាស់ទី។ សម្រាប់ព័ត៌មានបន្ថែម អាចរកបាននៅលើ http://audi-urban-future-initiative.com/blog។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន