នេះជាកាមេរ៉ាស៊េរីថ្មីរបស់ Panasonic គឺ Panasonic Lumix DMC-CM1។
កាមេរ៉ាស៊េរីថ្មីមួយនេះត្រូវបានរចនាឡើងប្រកបដោយភាពសីុវីល័យ សាកសមបំផុតសម្រាប់អ្នកថតរូបការថតរូបដំណើរកម្សាន្ត រចនារូបរាងស្ទើដូចទូរស័ព្ទស្មាតហ្វូនទៅហើយ ដោយសារកាមេរ៉ាមូ៉ដែលថ្មីមួយនេះ មានបំពាក់នូវកាមេរា៉ទំហំ 20 មេហ្គាភិចសែល 1-inch High Sensitivity MOS Sensor អ្វីដែលពិសេសវាក៏ត្រូវបំពាក់ឲ្យដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android Kitkat ជាមួយនិងបន្ទះឈីបប្រភេទ Qualcomm® Snapdragon™ 801 និងមានអង្គគណនាបួនគ្រាប់ Quad-Core ល្បឿន 2.3GHz និងមានបច្ចេកវិទ្យា LTE ថែមទៀតផង។ ដូច្នេះ វាលើសពីកាមេរ៉ា ដែលយើងអាចហៅវាបានថា កាមេរ៉ាកូនកាត់ទូរស័ព្ទតែម្តង ជាមួយនឹងសមត្ថភាពខ្ពស់អស្ចារ្យ ក្នុងការឮថតយករូបភាពបានយ៉ាងច្បាស់ត្រជាក់ភ្នែកតែម្តង។
មានលក់នៅ: SABBAY NASH