no-alternative title

Microsoft បញ្ចេញកុំព្យូទ័រ Surface ស៊េរីថ្មីចំនួនបីស៊េរីក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង New York

ក្រុមហ៊ុន Microsoft បានប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនៅទីក្រុង New York ក្រុមហ៊ុនបង្កើតកម្មវិធីកុំព្យូទ័រយក្សរបស់អាមេរិកនេះបានដាក់បង្ហាញចេញនូវម៉ាស៊ីនកុំព្យូទ័រ Surface Series ជំនាន់ថ្មីរបស់ខ្លួនដែលដំណើរការដោយ Windows 10 ចំនួន 3 ម៉ូដែលរួមមានដូចជា Surface Laptop 3, Surface Pro 7 និង Surface Pro X ដែលមានភ្ជាប់មកជាមួយនឹងប៊ិច Surface Slim Pen ថែមទៀតផង។ ម៉ាស៊ីនកុំព្យូទ័រ Surface ស៊េរីថ្មីទាំងបីម៉ូដែលនេះមានគុណសម្បត្តិ និងលក្ខណះសម្បត្តិរួមនឹងតម្លៃប្រហាក់ប្រហែលគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

-Surface Laptop 3

សម្រាប់ម៉ាស៊ីន Surface Laptop 3 នេះគឺមាន 2 ម៉ូដែលដោយមួយម៉ូដែលមានអេក្រង់ទំហំ 13.5 អ៊ីង និងមួយម៉ូដែលទៀតមានអេក្រង់ទំហំ15 អ៊ីងជាមួយផ្ទៃវិមាត្របង្ហាញ 3:6 aspect ratio ដូចគ្នា។ តួរខ្លួនរបស់ពួកវាត្រូវបានស្រោបដោយសារធាតុអាលុយមីញ៉ូមដែលមានកម្រាស់ស្តើងបំផុតជាមួយគ្រាប់ក្តារចុចខ្នាតពីរ 1.3mm និង 1.5mm ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយអត្ថបទ និងមានសំលេងស្ងាត់ល្អថែមទៀតផង។ ម៉ាស៊ីនកុំព្យូទ័រ Surface ជំនាន់ថ្មីនេះមានភ្ជាប់មកជាមួយរន្ធដោតប្រភេទ USB-C ដែលអាចប្រើបានទាំងសម្រាប់ការផ្ទេរទិន្នន័យចេញចូល និងសាកភ្លើងផងដែរ។

Microsoft បានអះអាងថាការសាកភ្លើងនៅលើម៉ាស៊ីន Surface ជំនាន់ថ្មីតាមរយះរន្ធចម្លង USB-C គឺមានល្បឿនលឿនបំផុតដោយសាកមិនដល់ 1 ម៉ោងផងគឺចូលបានដល់ទៅ 80% ឯណោះ។ ចំពោះកំលាំងម៉ាស៊ីនរបស់ពួកវាវិញគឺម៉ូដែល Surface Laptop 3 ទំហំ 13.5 អ៊ីងប្រើប្រាស់ជាមួយអង្គគណនាជំនាន់ចុងក្រោយរបស់ Intel គឺ Intel 10th Gen Ice Lake quad-core processor រីឯម៉ូដែលទំហំ 15 អ៊ីងប្រើប្រាស់អង្គគណនា  AMD's new Ryzen mobile chips។ ចំនែកអង្គក្រាហ្វិច Microsoft បានអោយដឹងថាទាំងពីរម៉ូដែលគឺបំពាក់ជាមួយ Ryzen Surface Edition silicons។ ចំពោះតម្លៃគឺចាប់ពី $999 ទៅ $1,199 សម្រាប់ម៉ូដែល 13.5 អ៊ីង និង 15 អ៊ីង។ Microsoft បានបើកអោយអតិថិជនធ្វើការបញ្ជាទិញមុនបានសម្រាប់ម៉ាស៊ីន Surface Laptop ជំនាន់ថ្មីទាំងពីរម៉ូដែលនេះចាប់ពីថ្ងៃនេះទៅ ហើយការដឹងជញ្ជូននឹងចាប់ផ្តើមនៅថ្ងៃទី 22 ក្នុងខែតុលានេះ។ 

នេះជាតម្លៃសម្រាប់ម៉ូដែល Surface Laptop 3  (13.5”)

-Core i5 ជាមួយរ៉េមទំហំ 8GB/ អង្គផ្ទុកទំហំ  256GB  តម្លៃខ្ទង់ $1,299

-Core i7 ជាមួយរ៉េមទំហំ 16GB/ អង្គផ្ទុកទំហំ 256GB  តម្លៃខ្ទង់ $1,599

-Core i7 ជាមួយរ៉េមទំហំ 16GB/ អង្គផ្ទុកទំហំ 512GB  តម្លៃខ្ទង់ $1,999

-Surface Pro 7

ម៉ាស៊ីនកុំព្យូទ័រ Surface Pro 7 គឺជាជំនាន់ថ្មីដែលធ្វើការ Upgrade ពីជំនាន់ចាស់ Surface Pro 6 ដែលមានទីផ្សារល្អសម្រាប់អ្នកប្រើប្រាស់នាពេលកន្លងមក។ Surface Pro 7 គឺជាម៉ាស៊ីនកុំព្យូទ័រដំណើរការលើ Windows 10 ប្រភេទ 2 in 1 Laptop។ ម៉ាស៊ីនជំនាន់ថ្មីនេះមានភ្ជាប់មកជាមួយរន្ធដោតប្រភេទ USB-C និងមានប៊ិច Surface Slim Pen សម្រាប់ការគូសវាស និងធ្វើកែតម្រូវផ្សេងៗ នៅលើកម្មវិធី Microsoft word និង Excel ជាមួយលទ្ធភាពសំគាល់នូវ Handwriting ផងដែរ។ ម៉ាស៊ីនកុំព្យូទ័រដ៏ស្តើងជំនាន់ថ្មីនេះប្រើប្រាស់កំលាំងម៉ាស៊ីនរបស់ Intel ជំនាន់ទី 10 ដែលមានជម្រើសដូចជា Intel Core i3, Core i5 និងCore i7 ជាមួយរ៉េមចាប់ពីទំហំ 4GB / 8GB ដល់ 16GB។ Surface Pro 7 បំពាក់នូវបន្ទះអេក្រង់ទំហំ 12.3 អ៊ីងខ្នាតបង្ហាញ 3:2 aspect ratio និងទ្រទ្រង់ទំហំរូបភាព-វិដេអូក្នុងកម្រិត 2736 x 1824px។ សម្រាប់ម៉ូដែលបំពាក់កំលាំងម៉ាស៊ី Intel Core i3 ជាមួយរ៉េមទំហំ 4GB មានតម្លៃខ្ទង់ $749 ហើយការដឹកជញ្ជូននឹងធ្វើឡើងនាថ្ងៃទី 22 ក្នុងខែតុលានេះដែរ។

តម្លៃរបស់ Surface Pro 7

-Core i5  ជាមួយរ៉េមទំហំ 8GB/ អង្គផ្ទុកទំហំ  128GB  តម្លៃខ្ទង់ $899

-Core i5 ជាមួយរ៉េមទំហំ 8GB/ អង្គផ្ទុកទំហំ   256GB តម្លៃខ្ទង់ $1,199

-Core i5 ជាមួយរ៉េមទំហំ 16GB/ អង្គផ្ទុកទំហំ 256GB តម្លៃខ្ទង់ $1,399

-Core i7 ជាមួយរ៉េមទំហំ 16GB/ អង្គផ្ទុកទំហំ 256GB តម្លៃខ្ទង់ $1,499

-Core i7 ជាមួយរ៉េមទំហំ 16GB/ អង្គផ្ទុកទំហំ  1TB តម្លៃខ្ទង់ $2,299

-Surface Pro X

ចំនែកម៉ូដែល Surface Pro X នេះវិញគឺមានលក្ខណះសម្បត្តិខាងក្រៅស្រដៀងគ្នាជាមួយ Surface Pro 7 ដែរដោយវាជាឧបករណ៍ថេបប្លែតដែលភ្ជាប់មកជាមួយនឹងបន្ទះក្តារចុចដែលអាចដោះចេញបាន ប៉ុន្តែម៉ូដែលនេះត្រូវបានក្រុមហ៊ុន Microsoft ដាក់អោយប្រតិបត្តិការលើបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ដែលមានឈ្មោះថា “Surface SQ1” ជាមួយឈីបក្រាហ្វិក ARM។ Surface Pro X គឺជាឧបករណ៍ថ្នាក់កណ្តាលដូចម៉ូដែល Surface RT ឬ Surface 2 ដែរ។ Surface Pro X បំពាក់មកជាមួយបន្ទះអេក្រង់ទំហំ 13 អ៊ីងជាមួយទំងន់សរុប 800 ក្រាម និងមានកម្រាស់ស្តើងត្រឹមតែ 5.3mm ហើយវាក៏មានភ្ជាប់មកជាមួយប៊ិច Surface Slim Pen ដូច Pro 7 ដែរ។ បន្ថែមពីនេះម៉ូដែល Surface Pro X ក៏មានភ្ជាប់មកជាមួយរន្ធដោតប្រភេទ USB-C ផងដែរ។ Surface Pro X នឹងចេញលក់ផ្លូវការណ៍នាថ្ងៃទី 05 នាខែវិច្ឆកាចុងឆ្នាំនេះជាមួយតម្លៃខ្ទង់ $999៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន