no-alternative title

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន សហការគ្នាជាមួយនឹងក្រុមហ៊ុន Asus បានរៀបចំនូវកម្មវិធី ASUS PRODUCT LAUNCH 2019 សម្រាប់ទីផ្សារកម្ពុជា

កាលពីថ្ងៃទី 18 ខែតុលា ឆ្នាំ 2019 កន្លងទៅនេះ នៅភោជនីយដ្ឋាន Hard Rock Cafe Phnom Penh ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន បានសហការជាមួយនិងក្រុមហ៊ុន Asus បានរៀបចំកម្មវិធី ASUS PRODUCT LAUNCH 2019 ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់អ្នកតំណាងមកពីក្រុមហ៊ុន ASUS ផ្ទាល់ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការចាប់ផ្ដើម លោក ឡែន តាន់ បានធ្វើកិច្ចស្វាគមន៍បើកកម្មវិធី ជូនដល់ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ និង ផ្ដល់ជាមតិផ្ទាល់ខ្លួនផងដែរអំពីទីផ្សារបច្ចេកវិទ្យានៅប្រទេសកម្ពុជាសព្វថ្ងៃ។ សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនេះ ក៏មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក Jason Chung ដែលជា Asus Regional Director និង លោក Jeremy Peng ដែលជា Asus Country Sale Manager អញ្ជើញមកពីក្រុមហ៊ុន ASUS ផ្ទាល់និង បានធ្វើបទបង្ហាញពីប្រធានបទខាងលើ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយស។

អគ្គនាយក របស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្ទ្រីប្យ៊ូសិន លោក ឡែន តាន់ បានអញ្ជើញវាគ្មិនកិត្តិយស និងដៃគូសហការ ជាច្រើនរូបដើម្បីចូលរួមកម្មវិធីដែលមានឈ្មោះថា ៖ ASUS PRODUCT LAUNCH 2019 ក្នុងគោលបំណងដើម្បីប្រកាសជាផ្លូវការដល់អតិថិជនអំពីការទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំយកនៅផលិតផល ASUS មកកាន់ប្រទេសកម្ពុជា ហើយក៏ផ្សព្វផ្សាយ អំពីផលិតផល និងបច្ចេកវិទ្យាថ្មីៗរបស់ ASUS ផងដែរ។

ដោយសារតែមើលឃើញថាទីផ្សាររបស់ប្រទេសកម្ពុជាមានតម្រូវការខ្លាំងទៅលើផលិតផលបច្ចេកវិទ្យា និង មានសក្តានុពលលូតលាស់ខ្លាំងទៅលើផលិតផលកុំព្យូទ័រ និង ផលិតផលបច្ចេកវិទ្យានានា ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្ទ្រីប្យ៊ូសិន ពិតជាមានមោទនភាព ដែលបានសហការណ៍ជាមួយក្រុមហ៊ុន Asus ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ជាក្រុមហ៊ុនផលិត ផលិតផលកុំព្យូទ័រ និង ផលិតផលបច្ចេកវិទ្យា មានឈ្មោះបោះសំឡេងខ្លាំងទាំងនៅលើទីផ្សារប្រទេសកម្ពុជា និង អន្តរជាតិ ដើម្បីនាំយកយីហោល្បីមួយនេះមកចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជាផងដែរ។ 

បច្ចុប្បន្ននេះក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្ទ្រីប្យ៊ូសិន  មានការចែកចាយផលិតផល Asus ជាច្រើនប្រភេទដូចជា៖ Asus Gaming motherboards, Asus Graphic cards, Monitor, LCD, Gaming peripheral, Casing, Asus Commercial products ផងដែរ ហើយផលិតផលទាំងនេះមានវត្តមាននៅប្រទេសកម្ពុជាយើងហើយ។ អ្វីដែលជាកត្តាជំរុញអោយក្រុមហ៊ុនសម្រេចចិត្តនាំចូលផ្តាច់មុខ ផលិតផលខាងលើនេះនៅក្នុងប្រទេសកម្ពុជាដោយសារតែ ក្រុមហ៊ុនចង់អោយអតិថិជនមានភាពងាយស្រួលក្នុងការរកជាវទិញផលិតផល ASUS និង ធ្វើអោយអតិថិជនរឹតតែមានភាពកក់ក្តៅក្នុងការប្រើប្រាស់ផលិតផលមួយនេះផងដែរ។ 

សម្រាប់ផលិតផលទាំងអស់នេះអតិថិជនអាចរកជាវបាន នៅតាមបណ្តាហាងលក់កុំព្យូទ័រនានានៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ផលិតផល Asus ទាំងអស់ដែលនាំចូលដោយក្រុមហ៊ុន ជាផលិតផលមានគុណភាពល្អក្នុងការប្រើប្រាស់, មានប័ណ្ណធានាត្រឹមត្រូវពីរោងចក្រ Asus និងជាផលិតផលដែលធ្វើអោយអតិថិជនទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មីៗក្នុងការប្រើប្រាស់ផងដែរ។ ដូចនេះរាល់អតិថិជនដែលមានបញ្ហាទៅលើ ការលេងហ្គេម, ការរចនារូបភាព, ធ្វើប្លង់ធំៗ, កាត់តវីដេអូ សូមកុំភ្លេចផលិតផលAsus ជាផលិតផលដែលស័ក្តិសមគ្រប់តម្រូវការរបស់អតិថិជន។

សូមជម្រាបថា ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ជាក្រុមហ៊ុននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេនៅក្នុង  ព្រះរាជាណាចក្រកម្ពុជា  ដែលមានផលិតផលជាច្រើនប្រភេទដូចជា៖ ASUS, Targus, Synology, DELL EMC, Lenovo, Razer, DxRacer, Sony Projector, Sony Pro Bravia, Fuji Xerox, Transcend, APC, SonicWALL, Trendnet, Link basic, Aerohive, Bitdefender និងផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើន និង ជាក្រុមហ៊ុនផ្តល់នូវដំណោះស្រាយនានាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាដែលមាន គុណភាពល្អ តំលៃសមរម្យ និង សេវាកម្មរហ័ស។ 

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់បណ្តាញដូចខាងក្រោម៖ 

- អាស័យដ្ឋាន៖ ផ្ទះលេខ16Eo ផ្លូវលេខ 290 សង្កាត់ទួលស្វាយព្រៃទី2 ខណ្ឌចំការមន រាជធានីភ្នំពេញ

- លេខទំនាក់ទំនង៖ 078 888 591 / 081 777 950

- ហ្វេសបុក៖ ECI Distribution

- យូធូប ៖ ECI Distribution

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន