no-alternative title

Alienware AW5520QF គឺជាម៉ូនីទ័រលេងហ្គេមអេក្រង់ធំអស្ចារ្យបំផុត មានសមត្ថភាពបង្ហាញចេញកម្រិត 4K ជាមួយកម្រិត Refresh Rate 120Hz

Alienware 55 OLED Gaming Monitor គឺជាម៉ូនីទ័រលេងហ្គេមដ៏អស្ចារ្យដែលមានអេក្រង់ OLED Display ដែលមានភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់បំផុតដែលងាយស្រួលក្នុងការលេងហ្គេម ហើយអ្នកប្រហែលជានឹងមិនធ្លាប់ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យខ្ពស់បែបនេះនោះទេ។ ដោយសារតែនេះ គឺជាអេក្រង់ OLED Displays នោះវាគឺមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា pixel lighting និង infinite contrast ratio ដែលធ្វើអោយម៉ូនីទ័រលេងហ្គេម Alienware 55 OLED Gaming Monitor នេះផ្តល់នូវកម្រិត Contrast ខ្ពស់ជាងមុន ហើយការលេងហ្គេមគឺអស្ចារ្យគ្មានអ្វីប្រៀបបាននោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការប្រើប្រាស់នូវពណ៌ធម្មជាតិច្បាស់ល្អ និងភាពច្បាស់គួរអោយចាប់អារម្មណ៍បំផុត

ម៉ូនីទ័រលេងហ្គេមនេះមានកម្រិតភាពច្បាស់ដូចនៅក្នុងរោងកុនដែលមានពណ៌ wide color gamut រហូតដល់ទៅ 98.5% DCI-P3 ដែលមានន័យថាពណ៌របស់វាគឺច្បាស់និងស្រស់ស្អាតបំផុតសម្រាប់អ្នកលេងហ្គេម និង content creators ថែមទៀត។ ម៉ូនីទ័រនេះមានកម្រិតភាពច្បាស់ដល់ទៅ 4k (2160p) ដែលពិតជាផ្តល់នូវការលេងហ្គេមដ៏អស្ចារ្យនៅក្នុងកម្រិតមួយបន្ទាប់ទៀតដែលអ្នកនឹកស្មានមិនដល់នោះទេ។ Alienware 55 OLED Gaming Monitor គឺអស្ចារ្យបំផុតក្នុងការលេងហ្គេមរបស់អ្នក។

កម្រិតនៃការឆ្លើយតបរហ័ស និងក្រាហ្វិកដ៏អស្ចារ្យគ្មានគូប្រៀប

ម៉ូនីទ័រលេងហ្គេមដ៏អស្ចារ្យនេះមានភ្ជាប់ជាមួយនឹងកម្រិត 120Hz refresh rate ដែលមានកម្រិតភាពច្បាស់ដល់ទៅ 4k ។ បន្ថែមពីនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត AMD Radeon™ FreeSync™ ដែលធ្វើអោយការលេងហ្គេមទទួលបាននូវបទពិសោធ៍អស្ចារ្យមិនធម្មតានោះទេ។ ជាមួយនឹងការប្រើប្រាស់នូវ Latency ទាបនោះ វានឹងចំណាយពេលកាន់តែលឿនក្នុងការធានាទៅលើការបង្ហាញរូបភាពកាន់តែច្បាស់ និងការបង្ហាញរូបភាពបានលឿននៅក្នុងកម្រិត Refresh Time ត្រឹមតែ 0.5ms ។

ការឌីស្សាញរូបរាងដ៏ល្អឥតខ្ចោះ

បើនិយាយអំពីការឌីស្សាញវិញនោះ ក្រុមហ៊ុន Alienware ក៏ប្រកាសបង្ហាញនូវវត្តមានរបស់ Legend ID— ដែលបង្ហាញអំពីម៉ាកយីហោដ៏ប្រណិតនេះ។ វាមានការឌីស្សាញយ៉ាងល្អវិសេស ហើយ Alienware 55 OLED Gaming Monitor នេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AlienFX ដែលផ្តល់នូវកម្រិត lighting responsiveness កាន់តែអស្ចារ្យនៅក្នុងការលេងហ្គេមកាន់តែទាក់ទាញ និងគ្មានគូប្រៀបនោះទេ។ វាក៏មានការបន្ថែមនូវ ambient reflective lighting ដែលឌីស្សាញឡើងយ៉ាងពិសេសឆ្ពោះទៅកាន់ភាពអស្ចារ្យគ្មានគូប្រៀបនោះទេ។

ភាពអស្ចារ្យដ៏គួរអោយចាប់អារម្មណ៍

នៅលើម៉ូនីទ័រលេងហ្គេមដ៏អស្ចារ្យនេះ គឺមានអេក្រង់ទំហំ 55 អ៊ីង ដែលល្អបំផុតសម្រាប់អ្នកលេងហ្គេម ហើយវាមានទំហំអេក្រង់ធំបំផុតដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាននោះទេ។ អ្នកលេងហ្គេមជាច្រើនអាចប្រើប្រាស់វាដើម្បីលេងជា Console ឬសម្រាប់ធ្វើការតម្លើងជា Dual-Screen ដែលអ្នកអាចលេងហ្គេមនៅលើ Full Screen បានយ៉ាងងាយបំផុត។ Alienware 55 OLED Gaming Monitor នេះក៏មានភ្ជាប់ជាមួយនឹង Gamer-centric OSD ដែលធ្វើការពង្រឹងទៅលើ Tools នៅក្នុងការលេងហ្គេមថែមទៀត។ វាក៏មានរន្ធ Ports ជាច្រើននៅលើម៉ូនីទ័រលេងហ្គេម OLED gaming monitor នេះ។ អ្នកអាចធ្វើការបញ្ជាតាមរយៈ Remote control បានកាន់តែងាយស្រួលថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន