no-alternative title

ក្រុមហ៊ុន MSI បង្ហាញនូវម៉ូនីទ័រលេងហ្គេមអេក្រង់កោង 1000R ដំបូងបំផុតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ CES 2020

MSI ដែលគេស្គាល់ថា គឺជាក្រុមហ៊ុនផលិតឈានមុខគេរបស់ពិភពលោកទៅលើ Gaming Hardware នៅពេលនេះ បានធ្វើការពង្រីកកាន់តែខ្លាំងទៅលើផ្នែក Hardware សម្រាប់អ្នកលេងហ្គេមជាច្រើននៅលើពិភពលោក។ ហើយថ្មីៗនេះ បន្ទះអេក្រង់គែមកោង 1000R របស់ MSI ដែលបានបង្ហាញខ្លួនកាលពីខែវិច្ឆិកាកន្លងទៅនេះ គឺបានធ្វើការប្រកាសចេញនូជំនាន់ថ្មីនៃម៉ូនីទ័រលេងហ្គេមថ្មីដំបូងបំផុតរបស់ពិភពលោក 1000R គឺ Optix MAG342CQR។ នេះគឺជាការបង្ហាញនូវទំនុកចិត្តយ៉ាងរឹងមាំ និងការវិនិយោគជាបន្តទៀតទៅលើម៉ូនីទ័រអេក្រង់កោង Curved Gaming monitors របស់ក្រុមហ៊ុន MSI នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមទិន្នន័យចុងក្រោយបង្អស់របស់ក្រុមហ៊ុន IDC បានបញ្ជាក់ថា ម៉ូនីទ័រលេងហ្គេមអេក្រង់កោង MSI Curved Gaming monitor នេះ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសជាច្រើន និងទីផ្សារជាច្រើនទៀតរបស់ពិភពលោក។ បន្ថែមពីនេះទៀតនោះ WitsView បង្ហាញថា ម៉ូនីទ័រអេក្រង់កោងនេះ គឺមានការគ្រប់គ្រងទីផ្សារម៉ូនីទ័រលេងហ្គេមដល់ទៅ 60%។ លទ្ធផនៃភាពជោគជ័យនេះគឺដោយសារតែការកើនឡើងទៅលើម៉ូនីទ័រដែលមានអេក្រង់កោងរបស់ក្រុមហ៊ុន MSI និង Samsung ហើយវាក៏មានការបង្កើនទៅលើតម្រូវការនៃម៉ូនីទ័រលេងហ្គេមអេក្រង់កោងនៅក្នុងទីផ្សារម៉ូនីទ័រសម្រាប់លេងហ្គេមនេះ។

 

តាមការបញ្ជាក់របស់ WitsView នោះ កាលពីខែឧសភា ឆ្នាំ 2019 នេះ ក្រុមហ៊ុន MSI ក៏ឈ្នះបានពានរង្វាន់ជាក្រុមហ៊ុនដែលមានកំណើនកើនឡើងលឿនបំផុតនៅក្នុងឧស្សាហកម្មម៉ូនីទ័រលេងហ្គេមនេះ។ ក្រុមហ៊ុន IDC ក៏បានបញ្ជាក់ថា ទីផ្សារនៃម៉ូនីទ័រលេងហ្គេមនេះ គឺមានកម្រិតខ្ពស់មែនទែន។ ក្រុមហ៊ុន MSI បានបន្តក្នុងការប្រកួតប្រជែងទៅលើម៉ូនីទ័រលេងហ្គេមរបស់ខ្លួនកាន់តែខ្លាំងក្លាបំផុត។ 

 

ក្រុមហ៊ុន MSI បានធ្វើការបង្ហាញនូវម៉ូនីទ័រលេងហ្គេម 1000R Curved Gaming monitor ដំបូងបំផុតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2020 ហើយនៅក្នុងខែនេះ ក្រុមហ៊ុន MSI ក៏ប្រកាសចេញនូវម៉ូនីទ័រលេងហ្គេម 1000R Curved Gaming monitor ដំបូងបំផុតក្នុងលោកគឺ Optix MAG342CQR ផងដែរ។ 

នៅក្នុងព្រឹត្តិការណ៍ CES 2020 ខាងមុខ ក្រុមហ៊ុន MSI មានបង្ហាញនូវម៉ូនីទ័រជាច្រើនដូចជា OPTIX MEG381CQR, OPTIX MAG342CQR, OPTIX PS321QR, OPTIX MAG161, OPTIX MAG251RX, OPTIX MAG322CR និង OPTIX MAG322CQR ថែមទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន