no-alternative title
no-alternative title

ក្រុមហ៊ុន ASUS បង្ហាញនូវកុំព្យូទ័រ ExpertBook P5440 ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាព BIOS-SHIELD

ក្រុមហ៊ុន ASUS និង Janus Technologies Inc. បានធ្វើការសហការគ្នាក្នុងការដំណើរការនូវការវិវត្តន៍ថ្មីនៃប្រព័ន្ធសុវត្ថិភាព endpoint security និងការគ្រប់គ្រងទៅលើក្លោដសម្រាប់អ្នកជំនាញអាជីវកម្ម។នៅថ្ងៃនេះ ក្រុមហ៊ុន ASUS និង  Janus Technologies Inc. បានប្រកាសអំពីការសហការរួមគ្នាមួយនៅក្នុងការផលិតនូវកុំព្យូទ័រ ASUS ExpertBook P5440 សម្រាប់អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម និងប្រើប្រាស់នូវបច្ចេកវិទ្យា Janus’s BIOS-SHIELD technology។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះក៏ធ្វើការសហការគ្នាក្នុងការផ្តល់នូវដំណោះស្រាយមួយនៅក្នុងអាជីវកម្មដើម្បីជួយដល់អាជីវកម្មខ្នាតតូចទៅដល់ខ្នាតកណ្តាលជាច្រើនក្នុងការពង្រឹងទៅលើសុវត្ថិភាពកុំព្យូទ័រ និងការគ្រប់គ្រងពីចម្ងាយថែមទៀត។ កុំព្យូទ័រ ASUS ExpertBook P5440-54-SHDនេះនឹងក្លាយជាម៉ូដែលដំបូងបំផុតដែលនឹងភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ExpertBook P Series ដែលមានការបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យា BIOS-SHIELD។ 

កុំព្យូទ័រ ASUS ExpertBook P5440 នេះគឺមានរូបរាងស្តើងជាមួយនឹងសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់សម្រាប់បង្កើនទៅលើប្រសិទ្ធិភាពការងារ ហើយវាក៏មានការបញ្ចូលគ្នានៃបច្ចេកវិទ្យា BIOS-SHIELD ដែលផ្តល់អោយអ្នកប្រើប្រាស់កុំព្យូទ័រ ExpertBook នូវការការពាររឹងមាំប្រឆាំងទៅនឹងការគំរាមកំហែងជាច្រើនទៀត។ ខុសប្លែកពីដំណោះស្រាយសុវត្ថិភាពជាច្រើនទៀតនោះ នេះគឺមានការបន្ថែមនូវស្រទាប់ការពារទៅលើប្រព័ន្ធប្រតិបត្តិការក្នុងការរារាំងទៅលើមេរោគ malware ដែលអាចប៉ះពាល់ដល់ទិន្នន័យរបស់អ្នកថែមទៀតផង។ 

បច្ចេកវិទ្យា BIOS-SHIELD នេះគឺស្ថិតនៅចន្លោះ OS និង hardware ដែលធ្វើអោយការគ្រប់គ្រងទៅលើបណ្តាញណេតវើកកាន់តែល្អជាងមុន និងផ្តល់នូវសុវត្ថិភាពកុំព្យូទ័រកាន់តែប្រសើរថែមទៀតផង។ លោក Sofin Raskin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Janus Technologies Inc បាននិយាយថា “យើងពិតជារំភើបណាស់ ដែលបានធ្វើការជាមួយនឹងក្រុមហ៊ុន ASUS ទៅលើបច្ចេកវិទ្យាថ្មីនេះ។ នៅក្នុងខណៈពេលដែលអាជីវកម្មនេះ បន្តកើនឡើងនោះ ការសហការរបស់យើងក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន ASUS គឺជាការផ្តល់ជូនថ្មីក្នុងការធ្វើការចូលពីចម្ងាយទៅកាន់ទិន្នន័យរបស់ពួកគេដោយគ្មានការព្រួយបារម្ភអំពីការសម្របសម្រួលនោះទេ។”

ក្រៅពីបច្ចេកវិទ្យា BIOS-SHIELD technology នេះ អ្នកប្រើប្រាស់កុំព្យូទ័រ  ASUS ExpertBook P5440 នេះអាចធ្វើការ sign up សម្រាប់សេវាកម្ម  BIOS-SHIELD Cloud Management Subscription Service ដែលជាមុខងារថ្មីមួយសម្រាប់បច្ចេកវិទ្យានេះដែលបង្ហាញនៅក្នុងព្រឹត្តិការណ៍សន្និសិទ RSA Conference 2020 នៅក្នុងឆ្នាំនេះផងដែរ។

អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការចូលទៅកាន់ទិន្នន័យរបស់ពួកគេនៅក្រៅការិយាល័យបាន និងបញ្ចូនព័ត៌មានជាច្រើនទៀតចេញពីកុំព្យូទ័រទៅមួយទៀតបានដោយគ្មានបញ្ហាអ្វីនោះទេ។ASUS ExpertBook P5440 ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា  BIOS-SHIELD technology (P5440FA-54-SHD) នឹងអាចរកទិញបានចាប់ពីត្រីមាសទី 2 ឆ្នាំ 2020 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

ដោយ ប៉េងលីន