no-alternative title
no-alternative title

MSI P65 និង P75 Creator ដែលជាកុំព្យូទ័រយួរដៃត្រកូល Prestige ស៊េរីថ្មី មានលក់នៅក្នុងប្រទេសកម្ពុជាហើយ

បច្ចុប្បន្ននេះ ជាមួយនឹងការកើនឡើងនៃអ្នកប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយខ្លួនឯងកាន់តែច្រើនឡើងៗនោះ មនុស្សជាច្រើន បានចាប់ផ្តើមស្វែងរកនូវម៉ាស៊ីនកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន ដែលមានសមត្ថភាពខ្លាំងក្លា និយាយរួមទៅ គឺអាចប្រើប្រាស់នូវការងារអាជីពសំខាន់ៗជាច្រើនទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងតែមានភាពពុះកញ្រ្ជោលនេះ ក្រុមហ៊ុន MSI ដែលអ្នកច្នៃប្រឌិត Notebook ដែលមានកម្រិតខ្ពស់នោះ បានបញ្ចញនូវកុំព្យូទ័រយួរដៃ MSI P65 និង P75 ដែលជាកុំព្យូទ័រយួរដៃត្រកូល Prestige Series ស៊េរីថ្មី និងដំបូងបំផុតរបស់ខ្លួន ដែលមានប្រើប្រាស់នូវបន្ទះឈីប Intel Core i9 ជំនាន់ទី 9 ដំបូងបំផុតនៅក្នុងពិភពលោក។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ គឺក្រុមហ៊ុន ផលិតឡើងសម្រាប់ធ្វើការបង្កើតនូវមាតិកាដ៏អស្ចារ្យ ដូចជា អ្នកថតរូបភាព អ្នកបង្កើតនូវ 3D animators អ្នកឌីស្សាញជាដើម។ 

កុំព្យូទ័រយួរដៃស៊េរីថ្មី P65 Creator នេះ គឺមានភ្ជាប់ជាមួយនឹងក្រាហ្វិកកាតស៊េរីថ្មី NVIDIA GeForce RTX Graphics និងអេក្រង់កម្រិត 4K UHD display ដែលមានល្បឿនដំណើរការលឿនឈានទៅដល់កម្រិតខ្ពស់មួយដែលអ្នកនឹកស្មានមិនដល់នោះទេ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel Core i9 ជំនាន់ទី 9 ចុងក្រោយបំផុត គឺមិនត្រឹមតែល្អឥតខ្ចោះសម្រាប់ការកែទៅលើវីដេអូ ឬរូបភាពកម្រិត 4K ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អឥតខ្ចោះសម្រាប់ការ Render ទៅលើ Motion Graphics និង 3D Animation ផងដែរ។” 

កុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ គឺមានការនាំយកនូវបន្ទះឈីបជំនាន់ក្រោយ ដែលមានភ្ជាប់ជាមួយនឹងអង្គគណនា up-to-date 8-core processor ដែលមានដំណើរការជាមួយនឹងភាពច្នៃប្រឌិតកាន់តែមានប្រសិទ្ធិភាពបំផុត។ ជាមួយនឹងអេក្រង់កម្រិត 4K UHD display នេះ កុំព្យូទ័រ P65 Creator នេះ ផ្តល់នូវពណ៌ច្បាស់លម្អិតស្រស់ស្អាតបំផុតក្នុងការប្រើប្រាស់។ ជាមួយនឹងកុំព្យូទ័រយូរដៃ P65 Creator និង P75 Creator ទាំងពីរនេះ គឺមានការរចនារូបរាងយ៉ាងច្នៃប្រឌិត យ៉ាងពិសេស រំលេចឡើងជាមួយនឹងពណ៌ប្រផេះយ៉ាងស្រស់ស្អាតទាក់ទាញខ្លាំងបំផុត។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ គឺមានការរចនារូបរាងស្តើង និងភ្ជាប់ជាមួយនឹងថាមពលថ្មដែលអាចប្រើប្រាស់បានយូរច្រើនម៉ោង និងជាកុំព្យូទ័រដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងបំផុតនៅលើពិភពលោក។

ជាមួយនិងការបញ្ចេញនូវកុំព្យូទ័រត្រកូល Prestige series នោះ ក្រុមហ៊ុន MSI បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវប្រភេទ Laptops ថ្នាក់ខ្ពស់សម្រាប់អ្នកបង្តើតនូវមាតិកាជាច្រើន។ ជាមួយនឹងការសហការដោយផ្ទាល់ជាមួយនឹងអ្នកបង្កើតមាតិកាជាច្រើននៅជុំវិញពិភពលោកនោះ កុំព្យូទ័រស៊េរី Prestige Series នេះ ពិតជាជម្រើសដ៏ល្អបំផុត។ កុំព្យូទ័រយួរដៃស៊េរីថ្មី នេះ គឺមានភាពច្នៃប្រឌិត ការបំពាក់នូវ Hardware និង Software ខ្លាំងក្លាគឺកម្មវិធី Creator Center ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់គ្រប់គ្រងទៅលើប្រព័ន្ធ System Resources បាន។

បច្ចុប្បន្ននេះ MSI P65 និង P75 គឺមានលក់នៅលើទីផ្សារប្រទេសកម្ពុជាហើយ ជាមួនឹងតម្លៃពិសេស ទៅតាមជម្រើស និងសមត្ថភាព ដែលអតិថិជនចង់បាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន