no-alternative title
no-alternative title

ផលិតផលចំនួន 15 របស់ MSI ឈ្នះពានរង្វាន់ច្នៃប្រឌិតនៅក្នុងព្រឹត្តិការណ៍ CES Innovation Awards 2021 ដែលនឹងប្រារព្ធឡើងនៅថ្ងទី 13 មករានេះ

MSI គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក នៅក្នុងផ្នែក Hardware និងដំណោះស្រាយនៃអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតរបស់តៃវ៉ាន់ មានក្តីសោមនស្សរីករាយខ្លាំងណាស់ក្នុងការបង្ហាញនូវផលិតផលហ្គេមថ្មីរបស់ខ្លួន ដែលទទួលបាននូវពានរង្វាន់អ្នកច្នៃប្រឌិតឆ្នើម (Best of Innovation Honoree 2021) នៅក្នុង 3 ក្រុមផលិតផលដែលមានពានរង្វាន់ចំនួនសរុប 15។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Sam Chern អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI បាននិយាយថា “យើងពិតជារំភើបណាស់ដែលបានឈ្នះនៅក្នុងពានរង្វាន់កិត្តិយសភាពច្នៃប្រឌិតឆ្នើម CES Innovation Awards Honorees 2021។ ផលិតផលទាំងនេះ មានគុណភាពខ្ពស់បំផុត កម្លាំងខ្លាំងក្លា ភាពច្នៃប្រឌិតខ្ពស់ និងមានសោភ័ណភាពកាន់តែស្រស់ស្អាតជាងមុនថែមទៀតផង។ នៅក្នុងការទទួលបាននូវពានរង្វាន់កិត្តិយសដ៏មានកិត្យានុភាពនេះ យើងពិតជារីករាយមែន។” ផលិតផលទាំងអស់នេះ នឹងប្រកាសនៅថ្ងៃទី 13 ខែមករានេះផងដែរ។ វារួមមាន៖

កុំព្យូទ័រ Summit E15 ឈ្នះពានរង្វាន់ Award Category: Computer Hardware & Components

Summit E15 គឺជាប្រភេទកុំព្យូទ័រ Business Laptop ដែលមានការឌីស្សាញជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងការជឿជាក់ខ្ពស់បំផុត។ វាមានកម្លាំងម៉ាស៊ីនខ្លាំងក្លា ផលិតឡើងពីលោហធាតុ និងតួខ្លួនអាលុយមីញ៉ូមថែមទៀត។ សម្រាប់កុំព្យូទ័រ Summit E15 គឺភ្ជាប់ជាមួយនឹង  TPM 2.0 ដែលជាបន្ទះឈីបសុវត្ថិភាពដែលឌីស្សាញឡើងយ៉ាងពិសេសនៅក្នុងការការពារទៅលើ Hardware និងម៉ាស៊ីនរបស់អ្នក។  វាមានភ្ជាប់ជាមួយនឹងកាមេរ៉ា infrared-camera សម្រាប់ដំនើរការជាមួយនឹង Windows Hello ហើយវាមានប្រព័ន្ធស្កេនក្រយ៉ៅដៃដែលងាយស្រួលក្នុងការប៉ះបញ្ជាចូលទៅក្នុងម៉ាស៊ីននេះថែមទៀត។

កុំព្យូទ័រ Summit E16 Flip ឈ្នះពានរង្វាន់ Award Category: Computer Hardware & Components

Summit E16 Flip គឺជាប្រភេទកុំព្យូទ័រដែលមានរូបរាងទាន់សម័យម៉ូឌែលថ្មីចុងក្រោយបង្អស់ដែលមានសមត្ថភាពខ្លាំង រូបរាងស្តើង ទម្ងន់ស្រាល និងមានពណ៌ខ្មៅលាយជាមួយនឹងគែមពណ៌មាសថែមទៀត។ វាប្រើប្រាស់នូវក្រាហ្វិកកាត GTX discrete graphics និងបន្ទះឈីប Intel ជំនាន់ទី 11 ថែមទៀតដែលធ្វើអោយម៉ាស៊ីននេះអាចប្រើប្រាស់បានយ៉ាងល្អឥតខ្ចោះទៅលើកម្មវិធីប្រភេទ 3D software កម្មវិធីឌីស្សាញធំៗ និងកម្មវិធីជាច្រើនទៀតយ៉ាងសម្បូរបែបបំផុត។

កុំព្យូទ័រ GS76 Stealth ឈ្នះពានរង្វាន់ Award Category: Gaming

ជាមួយនឹងការឌីស្សាញរូបរាងកាន់តែស្តើងនិងល្អបំផុតនៅក្នុងការលេងហ្គេមនោះ កុំព្យូទ័រ GS76 Stealth នេះមានសមត្ថភាពខ្លាំងក្លា និងដំណើរការហ្គេមយ៉ាងរលូនតែម្តងនេះគឺដោយសារតែបន្ទះឈីប Intel processors ជំនាន់ចុងក្រោយ ក្រាហ្វិកកាតប្រភេទ NVIDIA graphics និងអេក្រង់កម្រិត 360Hzថែមទៀត។ វាមានការឌីស្សាញរូបរាងស្លីមយ៉ាងទាន់សម័យ និងមានរន្ធសម្រាប់ដោតទៅលើ SD card reader ក្នុងការបញ្ចូនវីដេអូ និងរូបភាពបានលឿនថែមទៀតផង។ វាក៏មានបច្ចេកវិទ្យា Thunderbolt 4 technology ចុងក្រោយបំផុតដែលអ្នកអាចបញ្ចូលថាមពលថ្មបានលឿនជាងមុនដល់ទៅ ៣ ដង និងបញ្ចូលកុំព្យូទ័រ Laptop នេះតាមរយៈ Power Banks ឬ  Type-C adaptors ក៏បានផងដែរ។

ប៊ិច MSI Pen ឈ្នះពានរង្វាន់ Award Category: Computer Peripherals & Accessories 

សម្រាប់ប៊ិចថ្មីរបស់ក្រុមហ៊ុន MSI នេះផ្តល់នូវភាពងាយស្រួលក្នុងការគូសព្រាង ការកត់ត្រា ការកែប្រែឯកសារ និងការងារជាច្រើនទៀតយ៉ាងសម្បូរបែបជាទីបំផុត។ វាមានរូបរាងយ៉ាងទាន់សម័យ ស្លីមជាមួយនឹងមុខងារជាច្រើនដែលភ្ជាប់មកជាមួយនឹងប៊ិចនេះថែមទៀត។ វាមានចុងប៊ិចដែលងាយស្រួលក្នុងការប៉ះបញ្ជា និងងាយស្រួលកាន់បំផុតក្នុងការប្រើប្រាស់ថែមទៀត។

MAG Trident S ឈ្នះពានរង្វាន់ Award Categories: Gaming, Computer Hardware & Components

សម្រាប់ MAG Trident S នេះគឺជាជម្រើសដ៏ល្អបំផុតនៅក្នុងប្រភេទ  Triple-A PC gamingដែលមានភាពទាក់ទាញ ការឌីស្សាញរូបរាងស្លីម និងងាយស្រួលក្នុងការទុកដាក់ថែមទៀតផង។ វាពិតជាមានភាពស្រស់ស្អាតមែនទែន។

ម៉ូនីទ័រ Optix MPG321QRF ឈ្នះពានរង្វាន់ Award Category: Gaming

នៅក្នុងការផ្តល់នូវបទពិសោធន៍លេងហ្គេមយ៉ាងអស្ចារ្យជាមួយនឹងអេក្រង់ម៉ូនីទ័រ MSI Optix MPG321QRF AI នេះ។ សម្រាប់ម៉ូនីទ័រនេះគឺមានភ្ជាប់ជាមួយនឹងមុខងារឆ្លាតវៃជាច្រើនដូចជា Adaptive Brightness 2.0, Night Vision AI, Smart RGB និង  AI Crosshair ជាមួយនឹងការនាំយកអោយអ្នកលេងហ្គេមជាច្រើនអាចធ្វើប្រតិបត្តិការ និងការលេងហ្គេមជាច្រើនបានយ៉ាងរលូនថែមទៀតផង។

ម៉ូនីទ័រ Optix MPG341QR ឈ្នះពានរង្វាន់ Award Category: Gaming

សម្រាប់ម៉ូនីទ័រ 34-inch Optix MPG341QR នេះមានភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ ultra-wide IPS ដែលមានកម្រិតបង្ហាញរូបភាពដល់ទៅ 2560x1440 (WQHD) កម្រិតអេក្រង់ 144Hz refresh rate និង 1ms response time ថែមទៀត។ អ្នកនឹងមានភាពងាយស្រួលនៅក្នុងការកែប្រែទៅលើ Settings របស់ម៉ូនីទ័រនេះជាមួយនឹងមុខងារឆ្លាតវៃជាច្រើនទៀតដូចជា  Adaptive Brightness 2.0, Night Vision, Smart RGB, AI Crosshair និង OptixScope ផងដែរ។

ម៉ូនីទ័រ Optix MAG163 ឈ្នះពានរង្វាន់ Award Category: Computer Peripherals & Accessories

សម្រាប់ Optix MAG163 គឺជាប្រភេទម៉ូនីទ័រថ្មីដែលមានភាពច្នៃប្រឌិតខ្ពស់ កម្លាំងខ្លាំងក្លា និងងាយស្រួលចល័តថែមទៀតសម្រាប់អ្នកលេងហ្គេម និងអ្នកជំនាញ។ វាមានរូបរាងស្តើងមែនទែនជាមួយនឹងកម្រាស់ត្រឹមតែ 5mm និងមានកម្រិតអេក្រង់ 15.6” Rapid IPS touch panel នៅក្នុងកម្រិតភាពច្បាស់ 1920x1080 ដែលធ្វើអោយពណ៌របស់អេក្រង់ និងកម្រិតពន្លឺរបស់វាល្អបំផុតក្នុងការទស្សនាថែមទៀតផង។

ក្រាហ្វិកកាត GeForce RTX 3080 GAMING X TRIO ឈ្នះពានរង្វាន់ Award Category: Computer Hardware & Components

នេះគឺជាក្រាហ្វិកកាត  GAMING seriesរបស់ក្រុមហ៊ុន MSI ជំនាន់ចុងក្រោយបំផុតដែលមានកម្លាំងខ្លាំងក្លា សំឡេងរំខានតិចបំផុត និងមានការឌីស្សាញយ៉ាងប្រណិតមែនទែន។

MEG B550 UNIFY-X ឈ្នះពានរង្វាន់ Award Category: Computer Hardware & Components

អ្នកអាចនាំយកនូវទេពកោសល្យរបស់អ្នកទៅកាន់កម្រិតខ្ពស់បំផុតមួយទៀតតាមរយៈ MEG B550 UNIFY-X ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ជាទីបំផុត។ 

MEG Z490 GODLIKE ឈ្នះពានរង្វាន់ Award Categories: Gaming, Computer Hardware & Components

ជាមួយនឹងការបង្កើតឡើងដើម្បីពង្រឹងសមត្ថភាពម៉ាស៊ីនកាន់តែខ្លាំងក្លានោះ សម្រាប់ MEG Z490 GODLIKE motherboard បំពាក់នូវមុខងារពិសេសៗជាច្រើនដែលធ្វើអោយម៉ាស៊ីនរបស់អ្នកខ្លាំង និងដំណើរការយ៉ាងរលូនបំផុតថែមទៀត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ឡានអគ្គិសនី Mazda CX-6e SUV ស៊េរីឆ្នាំ 2026 គូប្រជែងថ្មី ជាមួយនឹង Tesla Model Y និង BYD Sealion 7 នៅអូស្ត្រាលី

ដោយ ប៉េងលីន
Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

Off-Road SUV ស៊េរីថ្មី iCaur V27 ម៉ូដែលដំបូង បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មហើយ

ដោយ ប៉េងលីន
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន