no-alternative title

MSI បាននាំមកនូវកុំព្យូទ័រយួរដៃស៊េរីថ្មី ដែលបំពាក់ដោយក្រាហ្វិកកាត NVIDIA® GeForce RTX™ 3080 ជំនាន់ចុងក្រោយនៅក្នុងព្រិត្តិការណ៍ “MSIology”

យោងតាមទេវកថា នៃបាប៊ីឡូន ដ៏អាថ៌កំបាំងរបស់ Tiamat ដែលជាមាតាស្តេចនាគនៃអាទិទេពទាំងឡាយ បង្ហាញខ្លួនដ៏អស្ចារ្យ នៅក្នុងព្រិត្តិការណ៍ MSIology! នៅក្នុងខួបលើកទី 35 របស់ក្រុមហ៊ុន MSI បានបង្អួតពីវីរភាពនៃ Gaming Laptop ដ៏មានឥទ្ធិពល ដោយបានធ្វើការផ្តាច់មុខទៅលើហ្គេមីងម៉ាស៊ីន MSI GE76 Raider Dragon Edition Tiamat និងកុំព្យូទ័រយួរដៃថ្មីៗជាច្រើនផ្សេងទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមលើនេះ ក្រុមហ៊ុន MSI បានឈានដល់ដំណាក់កាលនៃការបំពាក់ NVIDIA® GeForce RTX™ 3080 Graphics ជាមួយនិងកុំព្យូទ័រយួរដៃរបស់ខ្លួន ដែលផ្តល់នូវប្រសិទ្ធិភាព និងសមត្ថភាពកាន់តែប្រសើរ។ ភាពជោគជ័យនៃព្រឹត្តិការណ៍និងឈុតវីរភាពគួរឱ្យចាប់អារម្មណ៍បានទាក់ទាញភ្នែករបស់ពិភពលោកនិងពង្រីក The Ultimate Shockwave ដោយឥទ្ធិពលរបស់ក្រុមហ៊ុនហ្គេមយក្ស។

 

First to equip GeForce RTX™ 30 Series, AI revolution arrived to MSI gaming laptops!

ជាអ្នកឈានមុខគេ ក្រុមហ៊ុន MSI បានតំឡើងក្រាហ្វិចលឿនបំផុតសំរាប់កុំព្យូទ័រយួរដៃរបស់ខ្លួននៅដើមឆ្នាំ២០២១ ដែលមានដូចជា GE, GS, GP, និង GF Series។ ដើម្បីបំពេញបន្ថែម MSI laptop សមត្ថភាពរបស់ GPU អាចផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដែលមានកម្រិតដូចក្នុងភាពយន្តបានពេញលេញ! The GeForce RTX™ 3080 graphics ផ្តល់នូវសមត្ថភាពដំណើរការយ៉ាងអស្ចារ្យសម្រាប់អ្នកលេងហ្គេម ដែលបង្កើតឡើងដោយ Ampere—NVIDIA's 2nd gen RTX architecture។ វាត្រូវបានបង្កើតឡើងដោយធ្វើអោយប្រសើរឡើង RT Core ដែលជា streaming multiprocessors ថ្មី សម្រាប់ក្រាហ្វិចដែលច្បាស់ និង Tensor Core សម្រាប់បច្ចេកវិទ្យា AI Rendering Technology។

 

លើសពីនេះទៀត ក្រុមហ៊ុន MSI បានសហការជាមួយ Intel និង NVIDIA បង្កើត “Resizable Bar Technology” ជាបច្ចេកទេសដែលអាចធ្វើអោយ CPU មានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលទៅកាន់ GPU Memory និងបង្កើន Frame-per-second (FPS) បានរហូត 5%-10% ដែលធ្វើអោយការលេងហ្គេម ប្រសើរថែមមួយកម្រិតទៀត។

 

សារៈសំខាន់មានការកើនឡើងចំពោះការតភ្ជាប់ អ៊ីនធឺណេត ក្រុមហ៊ុន MSI បានត្រួសត្រាយទីផ្សារ ដោយបំពាក់ Wi-Fi 6E ដែលមានសមត្ថភាពបញ្ជូនទិន្ន័យរហូតដល់ 6GHz។ វាបានផ្តល់នូវការបញ្ចេញទិន្ន័យមកខាងក្រៅ សម្រាប់ការផ្យាយវីដេអូដោយផ្ទាល់ កម្រិតមើលឃើញច្បាស់ និង បទពិសោធន៍នៃការប្រើប្រាស់ឧបករណ៍ឥតខ្សែដ៏ទៃទៀត។ នៅក្នុងព្រិត្តិការណ៍នេះផងដែរ MSI ក៏បានបង្ហាញមុខងារចុងក្រោយរបស់ MSI Creator Center ដែលបានសហការជាមួយ Microsoft Azure Cloud ក្នុងការគិតគូពីសេណារីយ៉ូ របស់អ្នកប្រើប្រាស់ និងសម្រួលប្រព័ន្ធប្រើប្រាស់ AI សម្រាប់ដោះស្រាយការងារស្មុកស្មាញរបស់វិស្វករ។

 

“MSI MSIology Virtual Event” Read more: www.msi.gm/MSIology    

ដួងព្រលឹងនៃ MSIology ផ្តោតទៅលើប្រសិទ្ធិភាព MSI និង នាំមុខគេនិន្នាការកុំព្យូទ័រយួរដៃសកល។ ភាពអស្ចារ្យនៃព្រិត្តិការណ៍ MSIology របស់ក្រុមហ៊ុន MSI ជាមួយនឹងការបន្លឺសំឡេងដ៏ពិសិដ្ឋ នៅពេលដែលអ្នកទស្សនាបានឃើញ Tiamat ដែលជាមាតានៃអាទិទេពទាំងឡាយ ធ្វើឱ្យមនុស្សគ្រប់គ្នាវិលត្រឡប់ទៅរកភាពលេចធ្លោនៃអរិយធម៌មនុស្សជាតិ!

 

នាយកផ្នែកទីផ្សារ និងផ្នែកលក់ ទូទាំងពិភពលោក ដែទទួលបន្ទុកខាងកុំព្យូទ័រយួរដៃ របស់ MSI លោក Derek Chen បានបើកព្រឹត្តិការណ៍នេះជាមួយនឹងឈុតឆាកវីរភាព ដោយមានប្រសាសថា “Dragon Spirit តែងតែជាស្នូលនៃយីហោរបស់យើង។ ហើយថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ ទេវកថាបាប៊ីឡូន Babylonian Mythology និងជានាគមួយក្នុងចំណោមនាគល្បីៗទាំងឡាយ គឺ Tiamat។”

 

 MSI GE Raider series: រោងចក្រថាមពលពិតប្រាកដសម្រាប់អ្នកចូលចិត្តលេងហ្គេមខ្លាំង

រឿងរ៉ាវដែលមិនចេះរីងស្ងួតនិងសត្វទេវភាពត្រូវបានឆ្លាក់លើតួរបស់ GE76 Raider Dragon Edition Tiamat ដែលជាសញ្ញាបញ្ជាក់ពីថាមពលពិតប្រាកដ! វាដូចជាវីរៈបុរសរបស់ GE76 និង GE66 Raider, GE Series មិនមែនត្រឹមតែរចនាអោយមានភ្លើងលោតនោះទេ វាថែមទាំផ្តល់នូសម្ថភាពល្អបំផុតដែលអ្នកអាចទទួលបានពី Gaming Laptop។ វាបានបំពាក់ NVIDIA® GeForce RTX™ 3080 graphics, Intel® Core™ i9 Processors ជំនាន់ចុងក្រោយ និង Wi-Fi 6E ដំបូងគេក្នុងវិស័យនេះ ជំនួយដល់កុំព្យូទ័រអាចទាញយកផលប្រយោជន៍ពីការតភ្ជាប់អ៊ីធឺណេត។ មួយវិញទៀតដើម្បីធានាអោយការលេងហ្គេមិនក្តៅ GE Series ក៏បានបំពាក់មកជាមួយ Cooler Boost 5 ដែលមានដែកចំលងកម្តៅ ៦ដើម ជាមួយនិងកង្ហាចំនួនពី ដែលធ្វើអោយការបំភាយកំដៅបានលឿនឆាបត្រជាក់។

 

ជាមួយនិង GE Raider Series អ្នកប្រើប្រាស់អាចគ្រប់គ្រង់ការលេងហ្គេម បានរហូតដល់កម្រិត Triple-A “MSI Gaming Laptop មានសម្ថភាពមិនគួរអោយជឿមកជាមួយ ដែលធ្វើអោយខ្ញុំរីករាយជាមួយនិងតម្រូវការហ្គេមទាំងឡាយ នៅពេលណាក៏បាន ឬ កន្លែងណាក៏បាន” នេះជាការលើកឡើងរបស់អ្នកលេងហ្គេម Nukem Dukem។

 

GS66 Stealth, សម្រាប់អ្នកធ្វើការងារពេលថ្ងៃ និងអ្នកចូលចិត្តលេងហ្គេមពេលយប់!  

ជាមួយនឹងការរចនាដ៏ខុសប្លែក GS66 Stealth គឺជាការកែឆ្នៃដ៏ល្អឥតខ្ចោះសម្រាប់អ្នកជំនាញអាជីវកម្មដែលចង់លាក់បាំងអ្នកពីការលេងហ្គេមរបស់ពួកគេ។ វាមានពណ៌ខ្មៅរលោង ការរចនាដ៏ល្អ ដែលទទួលបានរង្វាន់ ដូចជា  IF Design Award និង Red Dot ក្នុងឆ្នាំ២០២០កន្លងទៅ។ បំពាក់ GeForce RTX™ 30 series ជំនាន់ចុងក្រោយ ជាក្រហ្វិចបំពាក់មុខងារ DLSS AI ដែលជាបច្ចេកវិទ្យាសម្រាប់ Render អាចអោយអ្នកលេងហ្គេមក្នុងកម្រិត 4K, Ray Tracing និង អាចលេងហ្គេមបានលើសពី 60 FPS គ្រប់ប្រភេទហ្គេម។ GS66 បង្ហាញពីថាមពលនៃការគណនា ដោយប្រើ Intel’s Processor ជំនាន់ចុងក្រោយ ដែលមាន រហូតដល់ 8Cores ធ្វើអោយដំណើរការកាន់តែប្រសើរ។

បន្ថែមលើនេះទៀត GS66 Stealth បំពាក់មកជាមួយ Cooler Boost Trinity+ ដែលមានស្លាបកង្ហាស្តើងជាងគេបំផុតក្នុងលោក ត្រឹមតែ 0.1mm, អេក្រង់ 300Hz IPS-Level, និងថ្ម 99.9Whr ដែលមានសម្ថភាពខ្ពស់ជាងគេបំផុតក្នុងចំណោមកុំព្យូទ័រយួរដៃទាំងអស់។ GS66 ក៏បំពាក់ បច្ចេកវិទ្យា True Color 3.0 និងអាចភ្ជាប់ Monitor បានពីបន្ថែមទៀតផងដែរ។

 

GP66 & GP76 Leopard សម្រាប់ Gamers និង Engineers!

ក្រុហ៊ុន MSI បានបង្ហាញ GP66 & GP76 Leopard វាត្រូវបានបង្កើតឡើងសម្រាប់ការងារប្រចាំថ្ងៃ និង តម្រូវការការងារធំៗរបស់វិស្វករ។ តួររបស់វាបង្ហាញភាពសាកសម និងការយល់ដឹងរបស់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ GP Leopard Series បានផ្តល់នូវភាពរឹងមាំមិនធ្លាប់មាន។ GP66 & GP76 Leopard បំពាក់មកជាមួយ GeForce RTX 3080 graphics និង Intel® Core™ i7 Processors បង្ហាញពីថាមពលនៃ ការគណនា និង រេនឌឺ យ៉ាងពិតប្រាកដ។ ការរៀបចំ I/O ports ផ្តល់នូវការបញ្ជូនទិន្ន័យ និងបង្ហាញចេញ។ វាអាចបង្ហាញចេញរហូតដល់ 8K ដែលអាយអោយយើងមើលឃើញយ៉ាងច្បាស់ សម្រាប់ការងារវិស្វករដែលស្មុកស្មាញ និង ការរចនាគំរោងធំៗ។

The world thinnest 15-inch gaming laptop - Stealth 15M

យើងក៏ចង់បង្ហាញផងដែរពី Gaming Laptop ស៊េរីថ្មីមួយទៀតដែលមានរាងស្តើង អេក្រង់ 15អ៊ីញ ទៅកាន់ពិភពលោក គឺ Stealth 15M កុំព្យូទ័រយួរដៃដែលមានភាពទាក់ទាញនិងបំផុសគំនិតដោយរចនាបថស៊ីវីល័យ។ ទំងន់ 1.7kg និង កម្រាស់ 16.5mm វាបានបង្ហាញនូវថាមពលនៃការគណនា ហើយវាក៏ជា Gaming Laptop ដែលបំពាក់ 11th Gen Intel H series processors រហូតដល់ 5GHz ដំបូងគេបង្អស់នៅក្នុងលោក ជាមួយនិង ក្រាហ្វិច GeForce RTX™ 30 series។ Stealth 15 ផ្តល់អោយ Gamers និង អ្នកប្រកបអាជីពវ័យក្មេង អាចលេងហ្គេម និងធ្វើការងារប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធិភាព

Performance made portable with GF75 & 65 Thin series

សម្រាប់ អ្នកលេងហ្គេម និងអ្នកដែលស្វែងរកកុំព្យូទ័រដែលមានតម្លៃសមរម្យ ស្តើង និង ស្រាល GF75 & 65 Thin Series គឺជាដៃគូដ៏ល្អបំផុតរបស់ពួកគេ ដែលជាគំរូនៃអ្វីដែលកុំព្យូទ័រយួរដៃសម្រាប់លេងហ្គេម បានផ្តល់អោយ។ GF Thin Series បានផ្តល់នូវ Hardware ដ៏មានថាមពាល បំពាក់ Intel Core i7 Processors និង GeForce RTX™ 30 Series graphics, 144Hz IPS-level និង Thin-Bezel ដែលអាចដំណើរការបានលឿន និងមើលឃើញច្បាស់។

Creator 15 - An all-around laptop with a brilliant True Pixel panel 

មិនទាន់បញ្ចប់ទេ កុំភ្លេច MSI ក៏បានបង្កើតសម្រាប់ អ្នកឆ្នៃប្រឌិតផងដែរ។ MSI Creator 15 គឺជាកុំព្យូទ័រយួរដៃដ៏អស្ចារ្យ ក្នុងគោលបំណងបំពេញតម្រូវការរបស់អតិថិជន។ Creator 15 ធានាផ្តល់ជូនបទពិសោធន៍នៃការមើលដូចជីវិតពិតនៅខាងក្រៅ។ វាបានបំពាក់លក្ខណៈពិសេស 4K True Pixel Panel ដែលទទួលបានការបញ្ជាក់ពី Calman និង 100% AdobeRGB Color Gamut។ RTX 30 Series, Creator 15 ចាត់ទុកថាជាកុំព្យូទ័រដែលមានល្បឿនលឿន ក្នុងការ រេនឌឺ វីដេអូ និង គំនូរជីវចល 3D។ បន្ថែមលើនេះទៀត មុខងារ Touchscreen ផ្តល់ភាពងាយស្រួលក្នុងការបំពេញការងារ និង បង្កើនប្រសិទ្ធិផល។ ថ្ម 99.9Wh មានសមត្ថភាព និង រចនាជាមួយទំងន់ស្រាល ផ្តល់ភាពងាយស្រួល។

 

The Ultimate Shockwave of MSI laptops

២០២០ បានផ្លាស់ប្តូរ របៀបនៃការរស់នៅ និងធ្វើការរបស់មនុស្ស ប៉ុន្តែនោះមិនអាចបញ្ឈប់ MSI ពីការឆ្នៃប្រឌិត អ្វីដែលល្អបំផុត និងផលិតផលទំនើបបំផុតសម្រាបសហគមន៍ឡើយ។ MSI មានថាមពលដូចជា Tiamat ជាមួយនិង Gaming DNA ពិតប្រាកដ នៅពេលសម្ភោធន៍បង្ហាំញ ផលិតផលថ្មី។ ពីមួយដំណាក់ទៅមួយដំណាក់ MSI បានរុញច្រានបទពិសោធន៍ដែលបានឆ្លងកាត់រហូតដល់កម្រិតដ៏អស្ចារ្យនៅក្នុងវិស័យនេះ។

MSI MSIology Virtual Event: www.msi.gm/MSIology   

MSI Twitch:    twitch.tv/msigaming   

MSI GAMING:https://www.msi.com/ 

MSI Facebook(KH):https://www.facebook.com/MSIGamingCambodia 

MSI Instagram:https://www.instagram.com/msigaming/ 

MSI YouTube: https://www.youtube.com/user/MSIGamingGlobal 

MSI Twitter: https://twitter.com/msitweets 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន