no-alternative title
no-alternative title

Xiaomi Mi Notebook Pro 15 ឆ្នាំ 2020 នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 12 ខែមិថុនានេះ

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ខ្លួនបានត្រៀមប្រកាសចេញនូវកុំព្យូទ័រ Mi Notebook Pro 15  ឆ្នាំ 2020 នៅក្នុងទីផ្សាររបស់ចិននៅថ្ងៃទី 12 ខែមិថុនាស្អែកនេះហើយ ដែលនេះ គឺជាផលិតផលជំនាន់បន្ទាប់របស់កុំព្យូទ័រ Mi Notebook Pro 15 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុន។ នៅក្នុងរូបភាពផ្សព្វផ្សាយផ្លូវការរបស់កុំព្យូទ័រជំនាន់ថ្មីនេះ ត្រូវបានចែករំលែកដោយក្រុមហ៊ុន Xiaomi ដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់កុំព្យូទ័រនេះផងដែរ។ 

ក្រុមហ៊ុននេះ បានបង្ហាញថា កុំព្យូទ័រនេះ នឹងមានតួខ្លួនអាលុយមីញ៉ូម។ គែម Bezels នៅលើអេក្រង់របស់វាគឺមិនតូចនោះទេ ប៉ុន្តែសម្រាប់គែមនៅខាងឆ្វេង និងខាងស្តាំរបស់វាគឺតូចជាផ្នែកខាងលើ និងផ្នែកខាងក្រោម។ រូបភាពនេះក៏មានការទម្លាយថា នៅលើម៉ាស៊ីននេះ គឺមាន 2x USB Type-C ports នៅគែមផ្នែកខាងស្តាំជាមួយនឹងរន្ធដោតម៉េមូរីកាតផងដែរ។ នៅក្នុងការឌីស្សាញនេហ កុំព្យូទ័រជំនាន់ថ្មីនេះមើលទៅមិនមានអ្វីដែលខុសគ្នាទៅនឹងកុំព្យូទ័រជំនាន់មុននោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុននេះ នៅមិនទាន់ទម្លាយនូវព័ត៌មានផ្សេងទៀតអំពីមុខងារ និងលក្ខណៈសម្បត្តិជាច្រើនទៀតរបស់កុំព្យូទ័រ Mi Notebook Pro 15 2020 នៅឡើយទេ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ សម្រាប់ការប្រកាសបង្ហាញនូវកុំព្យូទ័រថ្មីនេះនៅក្នុងប្រទេសចិនគឺមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុននេះប្រកាសបង្ហាញនូវកុំព្យូទ័រនេះនៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា។ នៅថ្ងៃទី 11 ខែមិថុនានេះ ក្រុមហ៊ុន Xiaomi នឹងមានបង្ហាញនូវកុំព្យូទ័រ Mi Notebook របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយក៏មានពាក្យចចាមអារ៉ាមថានោះ គឺជាកុំព្យូទ័រ Mi Notebook Horizon Edition ថែមទៀតផង។ 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានបញ្ជាក់បន្ថែមថា កុំព្យូទ័រជំនាន់ថ្មីសម្រាប់ទីផ្សាររបស់ប្រទេសឥណ្ឌានេះ គឺមានគោលដៅសម្រាប់អ្នកប្រើប្រាស់គ្រប់កម្រិត ដោយសារតែវាមានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7 processor ជំនាន់ទី 10។ សម្រាប់តម្លៃរបស់កុំព្យូទ័រនេះ នៅមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

Mitsubishi Triton ឆ្នាំ 2026 Special Edition ថ្មីចំនួនពីរម៉ូដែលទៀត នឹងមានលេចវត្តមានក្នុងបន្ទប់តាំងបង្ហាញក្នុងខែកុម្ភៈខាងមុខនេះ

ដោយ ប៉េងលីន