no-alternative title

ទទួលយកនូវបទពិសោធន៍ថ្មី និងចាប់យកនូវក្តីស្រម៉ៃរបស់អ្នកជាមួយនឹងកុំព្យូទ័រដ៏ទាន់សម័យ MSI Modern 14!

សម្រាប់កុំព្យូទ័រយួរដៃដ៏លេចធ្លោត្រកូល Modern series របស់ក្រុមហ៊ុន MSI បង្កើតឡើងសម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិត (Creators) និងអ្នកដែលចូលចិត្តនូវភាពទាន់សម័យ។ ពេលនេះ ក្រុមហ៊ុន MSI បានបញ្ចេញនូវម៉ូឌែលថ្មីរបស់ខ្លួនដែលមានរូបរាងកាន់តែស្រស់ស្អាត ពណ៌ទាក់ទាញបំផុតដែលមានឈ្មោះហៅថា Modern 14។ សម្រាប់កុំព្យូទ័រស៊េរីថ្មីនេះ មានការប្រើប្រាស់នូវពណ៌កាន់តែទំនើប និងមានឥទ្ធិពលបំផុតជាមួយនឹងការបន្សំនៃពណ៌ជាច្រើនដ៏ស្រស់ស្អាតបញ្ចូលគ្នាដែលធ្វើអោយការឌីស្សាញម៉ូឌែលនេះឈានទៅដល់កម្រិតមួយដែលខ្ណពស់បំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រថ្មីនេះ គឺមានការការប្រើប្រាស់ពណ៌ខ្មៅ Onyx Black និងពណ៌ Bluestone ចេញជាពណ៌ថ្មីដែលមានពន្លឺស្រាលដែលពិតជាស៊ីវិល័យសក្តិសមបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រថ្មីនេះ មានបន្ទះឈីប Intel® Core™ i7 Processors ជំនាន់ទី 10 និងក្រាហ្វិកកាត NVIDIA GeForce MX350 ថែមទៀតផង។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រថ្មីនេះ ក៏មានម៉ូដែល ដែលប្រើប្រាស់នូវបន្ទះឈីប AMD Ryzen™ 4000 Series Mobile Processor ចុងក្រោយបំផុតផងដែរ ដែលនឹងផ្តល់នូវភាពច្នៃប្រឌិត និងការបង្កើតនូវភាពអស្ចារ្យបំផុតថែមទៀតនៅក្នុងជីវិតរស់នៅរបស់អ្នក។

ការឌីស្សាញជាមួយនឹងពណ៌ថ្មីបង្ហាញអំពីភាពច្នៃប្រឌិតខ្ពស់បំផុតរបស់អ្នក: សម្រាប់កុំព្យូទ័រ Modern 14 ស៊េរីថ្មីនេះគឺមានការឌីស្សាញជាមួយនឹងភាពទាក់ទាញល្អឥតខ្ចោះ។ កុំព្យូទ័រនេះ សក្តិសមសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃបែបទំនើប ហើយវាមានទម្ងន់ស្រាលក្នុងការប្រើប្រាស់ថែមទៀតផង។ ជាមួយនឹងការប្រើប្រាស់ពណ៌ Onyx Black និង Bluestone នេះ ផ្តល់នូវពណ៌ថ្មីមួយដែលលេចធ្លោសម្រាប់យុវវ័យ និងភាពទាក់ទាញបន្ថែមទៀតក្នុងការប្រើប្រាស់។ កុំព្យូទ័រ Modern 14 នេះគឺមានតួខ្លួនធ្វើពីអាលុយមីញ៉ូមដ៏រឹងមាំក្នុងការប្រើប្រាស់ផងដែរ។ កុំព្យូទ័រ Modern 14 Bluestone នេះ ក៏អាចប្រើប្រាស់ជា Accessory ដ៏ល្អបំផុតសម្រាប់ស្ទាយ៍ថ្មីនៃការរស់នៅរបស់អ្នកថែមទៀតផង។ សម្រាប់ពណ៌ខៀវស្រាលនេះគឺជាសញ្ញានៃសេរីភាព ការច្នៃប្រឌិតដែលគ្មានដែនកំនត់ និងភាពជឿជាក់ថែមទៀត។ វាក៏អនុញ្ញាតអោយអ្នកបង្ហាញនូវភាពរស់រវើក និងក្តីស្រម៉ៃរបស់អ្នកបានផងដែរ។សម្រាប់ ពណ៌ថ្មី Bluestone នេះគឺផ្តល់នូវភាពស្រស់ថ្លាក្នុងការប្រើប្រាស់ ខណៈពេលដែលពណ៌ Onyx Black វិញនោះ គឺផ្តល់នូវទំនុកចិត្តក្នុងការប្រើប្រាស់។ ពណ៌ថ្មីនេះគឺប្លែកមែនទែន និងទាក់ទាញបំផុត។

កុំព្យូទ័រត្រកូល Modern ផ្តល់នូវមន្តស្នេហ៍ទាក់ទាញជានិច្ច:  សម្រាប់ការធ្វើការងារ ការកម្សាន្តរបស់អ្នកក្លាយជាភាពពេញនិយមក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន MSI ស្វែងយល់ជានិច្ចអំពីភាពទាន់សម័យនៃជីវិតរបស់អ្នក។ Modern 14 មិនត្រឹមតែមានរូបរាងការឌីស្សាញយ៉ាងសក្តិសមល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែវាមានសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ថែមទៀតផង។ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប  Intel® i7 processor ជំនាន់ទី 10 នោះ កុំព្យូទ័រ Modern 14 នេះ មានសមត្ថភាពនៃ CPU ខ្លាំងជាងមុនដល់ទៅ 10% ហើយជាពិសេសនោះ វាពិតជាខ្លាំងក្លាមែនទែនសម្រាប់ការដំណើរការនូវកម្មវិធីច្រើនក្នុងពេលជាមួយគ្នាថែមទៀតផង។ សម្រាប់ការកាត់តរូបភាពជាមួយនឹងកម្មវិធី Lightroom គឺលឿនជាងមុនដល់ទៅ 18% ផងដែរ។ កុំព្យូទ័រ Modern 14 ប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ AMD Ryzen™ 4000 Series ដែលផ្តល់នូវភាពជឿជាក់ក្នុងការប្រើប្រាស់ និងសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀត។

 

សម្រេចនូវក្តីសុបិន្តរបស់អ្នក ការកម្សាន្តគ្មានព្រំដែន: កាន់តែអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រ Modern 14 ភ្ជាប់ជាមួយនឹងក្រាហ្វិកកាតប្រភេទ NVIDIA® GeForce® MX350 ដែលអាចធ្វើការបង្កើនូវប្រសិទ្ធិភាពការងាររបស់អ្នកថែមទៀត។ ពេលនេះ កុំព្យូទ័រនេះនឹងមានល្បឿនលឿនជាងមុន 2.5 ដងបើធៀបទៅនឹងក្រាហ្វិកកាតជំនាន់មុននេះនៅក្នុងការកាត់តទៅលើរូបភាព វីដេអូ និងការកម្សាន្តជាច្រើនទៀត។ កុំព្យូទ័រ Modern 14 នេះមានទម្ងន់ស្រាលត្រឹមតែ 1.3kg តែប៉ុណ្ណោះ។ កុំព្យូទ័រនេះកាន់ថាមពលថ្មបាន 10 ម៉ោង ហើយសម្រាប់ Adaptor មានរូបរាងតូចជាងមុន 19% និងស្រាលជាងមុនដល់ទៅ 38% ផងដែរ។

ចែករំលែកនូវភាពរីករាយ និងភាពច្នៃប្រឌិតរបស់អ្នកទៅកាន់ពិភពលោក : សម្រាប់កុំព្យូទ័រ Modern 14 នេះ មានការឌីស្សាញជាមួយនឹងភាពទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់ ហើយវាមានក្តារចុច Keyboard ដែលផ្តល់នូវបទពិសោធន៍យ៉ាងរលូនក្នុងការប្រើប្រាស់ថែមទៀតផង។ សម្រាប់ប្រព័ន្ធសំឡេង Audio របស់វាគឺពិតជាអស្ចារ្យមែនទែន។ កុំព្យូទ័រនេះ មានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 14 អ៊ីង ជាមួយនឹងកម្រិតពណ៌ 100% sRGB និងកម្រិតនៃការបត់បានដល់ទៅ 180 ដឺក្រេថែមទៀត។ កុំព្យូទ័រ MSI Modern 14 នេះ មានប្រព័ន្ធសំឡេង Nahimic sound ដែលអនុញ្ញាតអោយអ្នកអាចធ្វើការចែករំលែកនូវប្រព័ន្ធសំឡេងតាមរយៈកាសស្តាប់ Bluetooth បានពីរក្នុងពេលដំណាលគ្នាថែមទៀត។ សូមបង្ហាញនូវភាពអស្ចារ្យរបស់អ្នកជាមួយនឹងកុំព្យូទ័រ Modern 14 នៅថ្ងៃនេះភ្លាមទៅ!

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន