ROG Strix ជំនាន់ថ្មីបំពាក់បន្ទះនូវឈីប AMD Ryzen™ និងក្រាហ្វិកកាត NVIDIA GPU ហើយនិងមានអេក្រង់ 300Hz/3ms ល្បឿនលឿនបំផុតក្នុងលោក

ROG Strix SCAR 17 គឺជាកុំព្យូទ័ររបស់ក្រុមហ៊ុន ASUS Republic of Gamers (ROG) ដែលសក្តិសម និងល្អបំផុតសម្រាប់អ្នកលេងហ្គេមប្រភេទ eSports ជាមួយនឹងបទពិសោធន៍យ៉ាងអស្ចារ្យបំផុតនៅក្នុងការប្រកួតប្រជែង។ កុំព្យូទ័រ Strix SCAR 17 នេះបំពាក់នូវបច្ចេកវិទ្យាជាច្រើនដែលធ្វើអោយអ្នកលេងហ្គេម esports អាចឈានទៅដល់កម្រិតខ្ពស់បំផុត។

កុំព្យូទ័រថ្មីនេះ ប្រើប្រាស់នូវអេក្រង់ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោកជាមួយនឹងកម្រិតអេក្រង់ 300Hz refresh rate និង 3ms response time ហើយវាក៏ប្រើប្រាស់នូវក្រាហ្វិកកាត GeForce RTX™ 30 Series GPU និងបន្ទះឈីប Ryzen™ 5900-Series Mobile Processor ដែលធ្វើអោយកម្លាំង hardware របស់កុំព្យូទ័រនេះពិតជាខ្លាំងក្លាមែនទែន។

no-alternative title

 

កុំព្យូទ័រ Strix SCAR 17 នេះប្រើប្រាស់នូវក្តារចុច optical-mechanical keyboard ដំបូងបំផុតដែលមានល្បឿននៅក្នុងការឆ្លើយតបលឿន និងធន់ក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានថាមពលថ្មធំជាមួយនឹងរន្ធសាកថ្ម Type-C charging ។ បន្ថែមពីនេះទៀតនោះ វាក៏មានបច្ចេកវិទ្យា Dolby Atmos technology ដែលធ្វើអោយកុំព្យូទ័រនេះទទួលបាននូវបទពិសោធន៍នៃប្រព័ន្ធសំឡេងដ៏អស្ចារ្យ ហើយវាក៏មានបច្ចេកវិទ្យា Two-Way AI Noise Cancelation ដែលសំឡេងពិតជាច្បាស់បំផុត។ 

 

សម្រាប់ការឌីស្សាញរូបរាងទៅលើកុំព្យូទ័រ Strix SCAR series ថ្មីនេះគឺមានការ upgrades កាន់តែទាន់សម័យ។ ក្រុមហ៊ុន ROG បានប្រកាសបង្ហាញនូវកុំព្យូទ័រ ROG Strix G17 ដែលប្រើប្រាស់នូវ ROG gaming laptop DNA ដែលមានភាពទាន់សម័យបំផុតសម្រាប់អ្នកលេងហ្គេម។ កុំព្យូទ័រ 2021 ROG Strix នេះអាចនាំអោយអ្នកលេងហ្គេមជាច្រើនអាចសម្រេចនូវហ្គេម esports បានប្រកបដោយភាពជោគជ័យបំផុត។

អេក្រង់កុំព្យូទ័រលឿនបំផុតរបស់ពិភពលោក

សម្រាប់អ្នកលេងហ្គេម esports នោះ អ្នកមិនចាំបាច់រង់ចាំពេលវេលាយូរនោះទេនៅក្នុងការទទួលបានជោគជ័យនោះ។ Strix SCAR 17 បំពាក់នូវអេក្រង់ 17.3” IPS ជាមួយនឹងកម្រិតភាពច្បាស់ Full HD ជាមួយនឹងកម្រិតអេក្រង់ 300Hz refresh rate និង 3ms response time ។ បើធៀបជាមួយនឹងកម្រិតស្តង់ដារ 240Hz នោះ កម្រិតអេក្រង់ 300Hz refresh rate អាចកាត់បន្ថយទៅលើរយៈពេលនៃការពន្យារពេលនៃ frame បានដល់ទៅ 33% ។ សម្រាប់កុំព្យូទ័រ Strix នេះ បច្ចេកវិទ្យា Adaptive-Sync technology នេះគឺអាចធ្វើការ sync ទៅលើ refresh rate របស់អេក្រង់នេះជាមួយនឹងកម្រិត frame rate របស់ GPU ដែលធ្វើអោយអ្នកទទួលបាននូវភាពអស្ចារ្យនៅក្នុងការលេងហ្គេមដោយគ្មានបញ្ហានោះទេ។

 

ក្រាហ្វិកកាត NVIDIA និងបន្ទះឈីប AMD processor ចុងក្រោយបំផុត

កុំព្យូទ័រ 2021 Strix SCAR នេះគឺប្រើប្រាស់នូវបន្ទះឈីប  GeForce RTX™ 3070 GPU និងAMD Ryzen 9 5900HX processor ។ ផ្អែកនៅលើស្ថាបត្យកម្ម  Ampere ថ្មីរបស់ក្រុមហ៊ុន NVIDIA នេះ បន្ទះឈីប  GeForce RTX™ 3080 មានល្បឿន  1645MHz និង 115W ជាមួយនឹង ROG Boost និង 15W ចេញពី Dynamic Boost ។ វាមានការបញ្ចូលគ្នានៃ streaming multiprocessors ជាមួយនឹង 2nd gen RT cores និង 3rd gen Tensor cores ។ វាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា NVIDIA Reflex technologies និង NVIDIA Broadcast effects នៅក្នុងពេល Live stream ផងដែរ។

បន្ទះឈីប AMD Ryzen 9 5900HX Mobile Processor នេះមានអង្គគណនា 8 cores និង 16 threads ដែលងាយស្រួលក្នុងការ streaming, recording និង  interacting ។ សម្រាប់ស្ថាបត្យកម្ម  AMD “Zen 3” នេះអាចបង្កើនល្បឿនបានយ៉ាងលឿនក្នុងការប្រើប្រាស់ថែមទៀត។ កុំព្យូទ័រ  SCAR 17 នេះមានរ៉េមទំហំ 32 GBDDR4-3200 RAM និង  1TB solid-state drives នៅក្នុង  RAID 01 ។ សម្រាប់ NVMe SSD នេះមាន 4 lanes សម្រាប់ PCIe Express bandwidth ចេញពី CPU ហើយល្បឿននៃការបញ្ចូននៅក្នុង  RAID 0 នេះគឺ 7000MB/s ។

 

ក្តារចុច Optical mechanical keyboard

កុំព្យូទ័រ 2021 Strix SCAR series នេះប្រើប្រាស់នូវ infrared laser beam ដែលកាត់បន្ថយនូវកម្រិតនៃការឆ្លើយតបត្រឹមតែ 0.2 មីលីវិនាទីប៉ុណ្ណោះ។ សម្រាប់ optical mechanism នេះអាចកាត់បន្ថយសីតុណ្ហភាពដល់ទៅ 14% បើធៀបជាមួយនឹងកុំព្យូទ័រ Laptop ផ្សេង។ សម្រាប់ touchpad នៅលើកុំព្យូទ័រនេះគឺធំជាងឆ្នាំមុនដល់ទៅ 85% ។

ភាពងាយស្រួលក្នុងការចល័ត

កុំព្យូទ័រ 2021 Strix SCARនិង Strix G series នេះមានទំហំតូចជាងមុនដល់ទៅ 7% បើធៀបជាមួយនឹងម៉ូឌែលជាច្រើនកាលពីឆ្នាំមុននេះ ហើយវាពិតជាងាយស្រួលក្នុងការកាន់មែនទែន។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 90Wh ដែលអាចប្រើប្រាស់បាន 12.2 ម៉ោងនៅលើ web browsing សម្រាប់កុំព្យូទ័រ Strix SCAR និង 12.4 ម៉ោងសម្រាប់កុំព្យូទ័រ Strix G ។ ថាមពលថ្មនេះសាក 33 នាទីគឺបាន 50% ។ បច្ចេកវិទ្យាសាកថ្មលឿននៅលើកុំព្យូទ័រនេះគឺប្រើប្រាស់នូវរន្ធ USB Type-C ជាមួយនឹង 100W adapters និង power bank ។ 

ការឌីស្សាញរូបរាងថ្មីដ៏អស្ចារ្យ

កុំព្យូទ័រ 2021 Strix SCAR និង Strix G series នេះគឺមានគែម frame ស្តើងត្រឹមតែ 4.5mm ហើយវាមានអេក្រង់ screen-to-body ratio ចាប់ពី 80% ទៅ 85% ។ Strix SCAR series ប្រើប្រាស់នូវ lid អាលុយមីញ៉ូមផងដែរ។ កុំព្យូទ័រនេះមានរន្ធសម្រាប់ភ្ជាប់ដូចជា power jack, HDMI, Gigabit Ethernet, USB Type-Aនិង DisplayPort™ USB Type-C ។ វាមាន 2x USB ports  នៅគែមខាងឆ្វេង និង Wi-Fi 6 networking ដែលមានល្បឿន bandwidth ដល់ទៅ 2.4Gbps ។

បច្ចេកវិទ្យាប្រព័ន្ធត្រជាក់ថ្មី

កុំព្យូទ័រ Strix SCAR និង Strix G series នេះ ប្រើប្រាស់នូវបន្ទះឈីប AMD processor និងការ upgrade ទៅលើ thermal module channels ដើម្បីកាត់បន្ថយកំដៅចេញពី GPU, VRAM និង voltage regulation circuitry ដែលមានរន្ធបំភាយកំដៅចំនួន 6 ។ ROG Arc Flow fans ក៏ពង្រឹងទៅលើលំហូរនៃខ្យល់បានយ៉ាងល្អជាងមុនដល់ទៅ35% នៅលើ CPU និង 21% នៅលើ GPU ។ កុំព្យូទ័រនេះប្រើប្រាស់នូវ 0dB Technology ដែលកង្ហារនឹងបិទនៅពេលដែលសីតុណ្ហភាពនៃ GPU និង CPU ក្រោម 60°C។ វាក៏មានភ្ជាប់ជាមួយនឹង Scenario Profiles ក្នុងការផ្លាស់ប្តូរទៅលើ system settings ផងដែរ។

ប្រព័ន្ធសំឡេងដ៏អស្ចារ្យ

កុំព្យូទ័រ Strix SCAR series នេះមាន speaker ចំនួន 4 គ្រាប់។ វាក៏មានបច្ចេកវិទ្យា Two-Way AI Noise Cancelation ដែលធ្វើអោយការទំនាក់ទំនងច្បាស់នៅលើកុំព្យូទ័រ Strix SCAR និង Strix G series ក្នុងការកាត់បន្ថយទៅលើសំឡេង noise ខាងក្រោយដល់ទៅ 95% ។ 

កុំព្យូទ័រ ROG Strix G17

កុំព្យូទ័រ ROG Strix G17 នេះមានអេក្រង់ទំហំ 17.3” ។ កុំព្យូទ័រនេះប្រើប្រាស់នូវ Ryzen 9 5900HX processor និង GeForce RTX ™ 3070 GPU ជាមួយនឹងរ៉េមទំហំ 32GB និងម៉េមូរីទំហំ 1TB ។ កុំព្យូទ័រនេះមានអេក្រង់ super-fluid Full HD ដែលមានកម្រិត 300Hz refresh និង 3ms response ។ វាក៏មានបច្ចេកវិទ្យា Two-Way AI Noise Canceling ដែលធ្វើអោយការសន្ទនាបានច្បាស់បំផុត។ កុំព្យូទ័រ Strix SCAR 17 នេះប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន និងរន្ធដោត Type-C ថែមទៀត។

កាលបរិច្ឆេទនៃការដាក់លក់ និងតម្លៃ

កុំព្យូទ័រ ASUS នេះអាចរកទិញបានចាប់ពីថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាតាមរយៈហាងចែកចាយទាំងអស់ជាមួយនឹងតម្លៃចាប់ផ្តើមពី $2199 ៕

 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

វ៉ែនតាវៃឆ្លាត OPPO Air Glass កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងមុខងារពិសេសៗកាន់តែអស្ចារ្យជាងមុន

ដោយ ប៉េងលីន
ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ដោយ ប៉េងលីន
 Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

ដោយ ប៉េងលីន
ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ហាងលក់រាយនៅតំបន់អឺរ៉ុប បានទម្លាយចេញនូវតម្លៃរបស់ Galaxy S22 Series ដែលបំពាក់នូវបន្ទះឈីប Exynos 2200

ដោយ ប៉េងលីន
ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ដោយ ប៉េងលីន
OPPO Find X5 Lite នឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Reno7 ដែលគ្រោងនឹងចេញលក់សម្រាប់ទីផ្សារសកល

OPPO Find X5 Lite នឹងក្លាយជាម៉ូដែលថ្មីរបស់ស្មាតហ្វូន Reno7 ដែលគ្រោងនឹងចេញលក់សម្រាប់ទីផ្សារសកល

ដោយ ប៉េងលីន