Xiaomi បានប្រកាសចេញលក់ឧបករណ៍បន្សុទ្ធខ្យល់ Smart Air Purifier 4 Series សម្រាប់ទីផ្សារសកលជាផ្លូវការណ៍ហើយ

នៅក្នុងព្រឹត្តិការណ៍សកលដើម្បីដាក់បង្ហាញចេញស្មាតហ្វូន Redmi Note 11 Series សម្រាប់ទីផ្សារសកលដែលប្រារព្ធធ្វើឡើងនៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi ក៏បានដាក់បង្ហាញចេញនូវឧបករណ៍បន្សុទ្ធខ្យល់ឆ្លាតវៃ Smart Air Purifier 4 Series សម្រាប់ទីផ្សារសកលផងដែរ។ ឧបករណ៍បន្សុទ្ធខ្យល់ស៊េរីថ្មីនេះ មាន 3 ម៉ូដែលផ្សេងគ្នា គឺ Xiaomi Smart Air Purifier 4, Smart Air Purifier 4 Pro, និង Smart Air Purifier 4 Lite ដោយផលិតផលនិមួយៗត្រូវបានធ្វើការរចនាឡើងដើម្បីតម្រូវតាមការប្រើប្រាស់ និងតម្លៃផ្សេងគ្នាដែលអ្នកប្រើប្រាស់ចង់បាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងនោះម៉ូដែល Smart Air Purifier 4 Pro គឺជាស៊េរីខ្ពស់ជាងគេ។ ព្រោះម៉ូដែល Premium នេះបានដំឡើងមកនូវប្រព័ន្ធចម្រោះខ្យល់ 3-in-1 filtration system ដែលរួមបញ្ចូលគ្នានូវបន្ទុកអគ្គីសនី និងបច្ចេកវិទ្យាបន្សុទ្ធមេកានិក ក្នុងការចាប់សារធាតុបំពុលខ្យល់បានរហូតដល់ទៅ 99.97% ក្នុងកម្រិតទំហំតូចបំផុតរហូតដល់ 0.3 មីក្រូ។ ម៉ូដែល Pro នេះមានភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញា PM2.5 និង PM10 ដើម្បីចាប់បានយ៉ាងជាក់លាក់នូវភាគល្អិតក្នុងកម្រិតទំហំផ្សេងៗគ្នា ដើម្បីជួយឲ្យខ្យល់ដកដង្ហើមបរិសុទ្ធល្អ។

កាន់តែពិសេសជាងនេះទៅទៀត វានូវមានបំពាក់ប្រព័ន្ធ ionizer ដែលជួយសម្រួលដល់ការចាប់យកសារធាតុពុលអណ្តែតក្នុងបរិកាសផងដែរ។ លើសពីនេះ Xiaomi Smart Air Purifier 4 Pro មានមុខងារ 500m³/h PCADR និង 185m³/h FCADR ដែលមានន័យថា វាអាចចម្រោះខ្យល់ក្នុងបន្ទប់ទទួលភ្ញៀវបានក្នុងទំហំ 40m² បានទាំងស្រុងរៀងរាល់ 15 នាទីម្តង។

ម៉ាស៊ីនបន្សុទ្ធខ្យល់ម៉ូដែល 4 Pro នេះមានការរចនាយ៉ាងស្រស់ស្អាត និងដំណើរការស្ងាត់ល្អមិនបង្ករសំឡេងរំខាននៅពេលយប់។ ជាមួយការរចនានេះ Xiaomi ក៏បានបំពាក់អេក្រង់ OLED Touch ដែលអនុញ្ញាតឱ្យអ្នកប្រើអាចមើលបានយ៉ាងរហ័សនូវកម្រិតប៉ារ៉ាម៉ែត្រផ្សេងៗដូចជា AQI ស្ថិតិសីតុណ្ហភាព និងសំណើមជាដើម។  លើសពីនេះ អ្នកប្រើប្រាស់អាចបញ្ជាឧបករណ៍ទំនើបមួយនេះពីចម្ងាយតាមរយៈ Xiaomi Home App បានថែមទៀតផង។ Smart Air Purifier 4 Pro ក៏គាំទ្រមុខងារបញ្ជាដោយសំឡេង Google Assistant និង Amazon Alexa voice assistant ផងដែរ។

ចំពោះតម្លៃវិញ ស៊េរី Xiaomi Smart Air Purifier 4 Lite នឹងក្នុងតម្លៃ $199 ខណៈ Air Purifier 4 មានតម្លៃ $299 ចំនែកស៊េរីកំពូល Air Purifier 4 Pro នឹងមានតម្លៃ $399៕

 

ព័ត៌មានពាណិជ្ជកម្ម