ក្រុមហ៊ុន MSI ប្រកាសចេញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួន ដែលនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ COMPUTEX 2022

ព្រឹត្តិការណ៍ COMPUTEX 2022 បានចាប់ផ្តើមហើយកាលពីថ្ងៃទី 24 ខែឧសភាកន្លងទៅនេះ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំពិពរណ៌តាមរយៈអនឡាញចំនួន 2 គឺ COMPUTEX DigitalGo និង COMPUTEX CYBERWORLD។ សម្រាប់អ្នកតាំងពិពរណ៌ និងអ្នកចូលរួមទស្សនា គឺត្រូវបានអញ្ចើញអោយមកចូលរួមនៅក្នុងព្រឹត្តិការណ៍ផ្ទាល់និងព្រឹត្តិការណ៍នៅលើអនឡាញ។ នៅក្នុងឆ្នាំនេះ ព្រឹត្តិការណ៍បច្ចេកវិទ្យាធំបំផុតរបស់តៃវ៉ាន់នេះ គឺផ្តោតទៅលើប្រធានបទចំនួន 6 ធំៗនោះគឺ Accelerating Intelligence, Connected X-Experience, Digital Resilience, Innovative Computing, Sustainability និង Innovations & Startups ។

 

MSI គឺជាក្រុមហ៊ុនម៉ាកយីហោនាំមុខគេដែលផ្តោតទៅលើហ្គេម content creation និងផ្នែកផលិតកម្ម- ជំនួញបានបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ លោក  Sam Chern អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI និយាយថា “យើងមានមោទនភាពណាស់ក្នុងការប្រកាសបង្ហាញនូវ  Titan GT77 ដែលបានឈ្នះនូវពានរង្វាន់ចំនួន 2 នោះគឺ  COMPUTEX 2022 Best Choice Golden Awardនិង red dot 2022 រួមជាមួយនឹងផលិតផលជាច្រើនទៀតដែលបានឈ្នះរង្វាន់នៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុន MSI នេះដែលផ្តោតទៅលើការលេងហ្គេម content creation និងផ្នែកផលិតកម្ម -ជំនួញ។”

 

ក្រុមហ៊ុន MSI នឹងរៀបចំនូវព្រឹត្តិការណ៍និម្មិតមួយដែលមានឈ្មោះហៅថា MSIology: Ahead of the Curve ដែលមានការបង្ហាញនូវកុំព្យូទ័រ 12th Gen Intel® HX CPU Gaming និង Creator laptops នៅថ្ងៃទី 7 ខែមិថុនានេះ នៅវេលាម៉ោង 01:00 A.M (ម៉ោងនៅក្នុងទីក្រុងតៃប៉ិ)។ សម្រាប់ការបង្កើតឡើងសម្រាប់អ្នកលេងហ្កេម និង creators កុំព្យូទ័រម៉ូឌែលនេះបង្ហាញអំពីសមត្ថភាពដ៏ខ្លាំងក្លា និងរលូនក្នុងការប្រើប្រាស់។នេះគឺជាផលិតផលជាច្រើនដែលគួរអោយចាប់អារម្មណ៍ដែលក្រុមហ៊ុន MSI បានផ្តល់អោយ៖

 

កុំព្យូទ័រលេងហ្គេម Titan GT77 gaming laptop

នេះគឺជាម៉ូឌែលដែលឈ្នះពានរង្វាន់ 2022 COMPUTEX Best Choice Golden Award និង red dot ។  Titan GT77 គឺជាកុំព្យូទ័រលេងហ្គេមដ៏ល្អឥតខ្ចោះសម្រាប់ជំនួសអោយ Desktop ។ Titan GT77 មានកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់ និងមុខងារគួរអោយចាប់អារម្មណ៍ជាច្រើនផងដែរ។

 

កុំព្យូទ័រលើតុ MAG Trident S 5M gaming desktop

MAG Trident S 5M គឺជាកុំព្យូទ័រ Desktop សម្រាប់ប្រើប្រាស់ជាមួយនឹងហ្គេមអនឡាញ។ ខុសប្លែកពី Gaming Desktop ធម្មតានោះ កុំព្យូទ័រ MAG Trident S 5M គឺជាជម្រើសល្អបំផុតសម្រាប់អ្នកចូលចិត្តលេងហ្គេមអនឡាញ។ អ្នកលេងហ្គេមទាំងអស់អាចធ្វើការ activate ទៅលើកម្មវិធី  MSI APP Player តាមរយៈកម្មវិធី Game Stadium software របស់ក្រុមហ៊ុន MSI ជាមួយនឹង XBOX GAME PASS ULTIMATE រយៈពេល 30 ថ្ងៃឥតគិតថ្លៃដែលអ្នកអាចរីករាយជាមួយនឹងហ្គេមនៅលើក្លោដបាន។ MAG Trident S 5M បំពាក់នូវបន្ទះឈីប  AMD Ryzen™ 7 APU និងបច្ចេកវិទ្យា FidelityFXTM Super Resolution technology របស់ខ្លួនដែលមានល្បឿនលឿនជាងមុនដល់ទៅ 2.4 ដងក្នុងការប្រើប្រាស់។ សម្រាប់ motherboard របស់វាគឺមាន 2x SSD PCIe Gen 3 slots nig 2.5-inch hard drive slot ផងដែរ។

 

ម៉ូនីទ័រ Modern MD272 Series Monitor

ជាមួយនឹងការឈ្នះនូវពានរង្វាន់ 2022 Best Choice Award & 2021 Red Dot Design Award Winner នោះ ម៉ូនីទ័រModern MD272 series គឺមានភាពទាក់ទាញមែនទែនក្នុងការប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ទូទៅ។ វាក៏មានបច្ចេកវិទ្យា Less Blue Light PRO និង  Anti-flicker technology ដែលម៉ូនីទ័រនេះអាចការពារភ្នែករបស់អ្នកប្រើប្រាស់បានយ៉ាងល្អ។ វាមានការឌីស្សាញជាមួយនឹង Stand ដែលអាចទាញប្រើប្រាស់បានតាមតម្រូវការ  Type-C display & 65W power, 2x Speakers និង Productivity Intelligence (P.I.) app របស់ក្រុមហ៊ុន MSI ដែលទ្រទ្រង់ទៅលើ KVM switchផងដែរ។

 

កុំព្យូទ័រ Modern AM242 & AM272 All-in-One PC

ជាមួយកម្មវិធី MSI Cloud Center software កុំព្យូទ័រ Modern AM242 និង AM272 series AIO PC នាំយកនូវ Private cloud ដែលអ្នកងាយស្រួលក្នុងការ Backup ទៅលើ files របស់អ្នករវាង Android និង iOS ជាមួយនឹងកុំព្យូទ័រ AIO PCs នេះ។ ជាមួយនឹងការចុច click និងកម្មវិធី MSI Cloud Center អាចធ្វើការ Backup ទៅលើរូបភាព និងវីដេអូរបស់អ្នកបានយ៉ាងមានសុវត្ថិភាព។ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាជាច្រើន FHD webcam និងកញ្ចក់ IPS ។ កុំព្យូទ័រ AM242 និង  AM272 series AIO PC ត្រូវបានឌីស្សាញឡើងយ៉ាងមានប្រសិទ្ធិភាពខ្ពស់ និងផលិតភាពការងារបានយ៉ាងល្អផងដែរ។

 

ក្រាហ្វិកកាត GeForce RTX™ 3090 Ti SUPRIM X 24G

ផ្អែកទៅលើក្រាហ្វិកកាត GeForce RTX™ 3090 Ti បានធ្វើអោយកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លា និងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់។ ជាមួយនឹងការបំពាក់នូវ TRI FROZR 2S system របស់ក្រុមហ៊ុន MSI កំដៅលែងជាបញ្ហាហើយដោយសារតែវាមានភ្ជាប់ជាមួយនឹង TORX FAN 4.0, 8 Core Pipes, Airflow Control fins និង copper base plate ផងដែរ។

 

ក្រាហ្វិកកាត GeForce RTX™ 3090 Ti GAMING X TRIO 24G

នៅក្នុងក្រាហ្វិកកាតចុងក្រោយបំផុតនេះគឺផ្តោតទៅលើកម្លាំងម៉ាស៊ីន ប្រសិទ្ធិភាពខ្ពស់ជាមួយនឹងសំឡេងរំខានតិចបំផុតដែលធ្វើអោយការលេងហ្គេមដំនើរការបានយ៉ាងរលូន។ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធ  TRI FROZR 2 cooling systemដែលធ្វើអោយក្រាហ្វិកកាត GeForce RTX™ 3090 Ti ខ្លាំងក្លាក្នុងការប្រើប្រាស់។ 

 

បន្ទះចុច VIGOR GK71 SONIC gaming keyboard

សម្រាប់  VIGOR GK71 SONIC គឺជាប្រភេទ esports-focused keyboard ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់។ វាមានភ្ជាប់ជាមួយនឹង switches ជាច្រើនក្នុងការប្រើប្រាស់ និងជួយអ្នកលេងហ្គេមអោយទទួលបាននូវផាសុខភាពជាងមុននៅក្នុងពេលលេងហ្គេមថែមទៀតផង។

 

ថាសផ្ទុកទិន្នន័យ SPATIUM M480 PCIe 4.0 NVMe M.2 2TB PLAY SSD

ជាមួយនឹងគុណភាពខ្ពស់ និង  3D NAND flash memory បំពាក់ជាមួយនឹង PCIe 4.0 នោះ  SPATIUM M480 2TB PLAY SSD បានផ្តល់នូវល្បឿននៃការ read ដល់ទៅ 7000MB/s ។ វាមានតួខ្លួនរឹងមាំ និងល្អក្នុងការប្រើប្រាស់ជាមួយនឹង PS5 ។

 

រ៉ោតទ័រលេងហ្គេម RadiX AXE6600 WiFi 6E TRI-BAND GAMING ROUTER

RadiX AXE6600 WiFi 6E tri-band gaming router បំពាក់នូវបច្ចេកវិទ្យា WiFi technology ចុងក្រោយបំផុតដែលទ្រទ្រង់នូវ bandwidth-intensive WiFi ជាច្រើនសម្រាប់ប្រើប្រាស់បានដោយរលូន និងគ្មានបញ្ហានោះទេទៅលើការតភ្ជាប់។ វាមាន 7 high-speed channels ហើយអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ទាំងអស់ដែលក្នុងនោះក៏អាចប្រើប្រាស់បានជាមួយនឹង AR/VR ជំនាន់ចុងក្រោយបានផងដែរ។

 

ព្រឹត្តិការណ៍ MSI @ COMPUTEX 2022 Online

COMPUTEX DigitalGo

កាលបរិច្ឆេទ:ថ្ងៃទី 24 ខែឧសភាដល់ថ្ងៃទី 06 ខែមិថុនា

ម៉ោង: 10:00 AM - 10:00 PM (GMT +08:00)

ទីតាំង: [email protected] DigitalGo

 

ព្រឹត្តិការណ៍ COMPUTEX CYBERWORLD

ចាប់ផ្តើមពីពេលនេះ និង  24/7

ទីតាំង: [email protected] CYBERWORLD

 

ព្រឹត្តិការណ៍ MSIology: Ahead of the Curve

កាលបរិច្ឆេទ និងម៉ោង: ថ្ងៃទី 7 មិថុនា ម៉ោង 01:00 AM TAIPEI (GMT +08:00)

ថ្ងៃទី 6 ខែមិថុនា, 10:00 AM LOS ANGELES (GMT -07:00)

ថ្ងៃទី 6 ខែមិថុនា, 06:00 PM LONDON (GMT +01:00)

ទីតាំង: MSI YouTube

 

MSI GAMING: https://www.msi.com/ 

MSI Facebook: https://www.facebook.com/MSIGaming 

MSI Instagram: https://www.instagram.com/msigaming/ 

MSI YouTube: https://www.youtube.com/user/MSIGamingGlobal 

MSI Twitter: https://twitter.com/msitweets 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍