no-alternative title

ASUS Vivobook Pro 16X OLED ដែលប្រើបន្ទះឈីប Intel Core CPUs ជំនាន់ទី 12 ដ៏ខ្លាំងក្លានោះ មានលក់នៅលើទីផ្សារកម្ពុជាហើយ

ថ្មីៗនេះ ក្រុមហ៊ុន ASUS ប្រកាសចេញនូវកុំព្យូទ័រ creator កម្លាំងម៉ាស៊ីនខ្លាំងក្លានៅក្នុងត្រកូល Vivobook Pro series នោះគឺ Vivobook Pro 16X OLED (N7601)។ កុំព្យូទ័រ creator នេះបំពាក់នូវបន្ទះឈីប Intel® Core™ i7 H-series processor ជំនាន់ទី 12 ដ៏ខ្លាំងក្លាដែលមានរ៉េមទំហំ 16GB DDR5 RAM, ក្រាហ្វិកកាត NVIDIA® GeForce RTX™ 3060 និងម៉េមូរីទំហំ 2 TB PCIe® 4.0 SSD ។ កាន់តែពិសេសជាងនេះទៀតនោះ សម្រាប់ប្រព័ន្ធ ASUS IceCool Pro និង IceCool Plus cooling systems អនុញ្ញាតអោយម៉ាស៊ីន CPU ឈានដល់កម្រិតខ្ពស់ 140-watt thermal design power (TDP) ថែមទៀត។ 

កុំព្យូទ័រ Vivobook Pro 16X នេះមានអេក្រង់ 120 Hz 3.2K OLED HDR 16:10 ឬ 60 Hz 4K OLED HDR 16:10 ។ កុំព្យូទ័រនេះមានអេក្រង់កម្រិតពន្លឺ 600-nit  NanoEdge slim-bezel ដែលមានការទទួលស្គាល់ដោយវិញ្ញាបនបត្រ PANTONE® Validated, VESA DisplayHDR™ True Black និងកម្រិតពណ៌ 100% DCI-P3 color gamutផងដែរ។ ដើម្បីការពារភ្នែករបស់អ្នកប្រើប្រាស់ វាក៏មានវិញ្ញាបនបត្រ TÜV Rheinlandសម្រាប់ការពារទៅលើពន្លឺពណ៌ខៀវចេញពីម៉ូនីទ័រផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់មុខងារជាច្រើនទៀតដែលជាតម្រូវការរបស់ Creator គឺមាន ASUS DialPad និងរន្ធ I/O ports ល្បឿនលឿនជាច្រើនដូចជា 40 Gbps Thunderbolt™ 4 USB-C®, full-function USB 3.2 Gen 2 Type-C®, USB 3.2 Gen 2 ឬ Gen 1 Type-A, and HDMI® 2.1 ជាមួយនឹង microSD Express 7.1 card reader និង 2.5 Gbps LAN port ផងដែរ។ វាក៏មានបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power និង webcam shield សម្រាប់ការពារសុវត្ថិភាព និងឯកជនភាពផងដែរ។

កុំព្យូទ័រទាំង 3 ម៉ូឌែលនេះ គឺទទួលស្គាល់នូវប្រព័ន្ធសំឡេង Dolby Atmos® audio system របស់ក្រុមហ៊ុន Harman Kardon ហើយវាក៏មានភ្ជាប់ជាមួយនឹង smart amplifier ដែលធ្វើអោយសំឡេងកាន់តែមានភាពខ្លាំងក្លាជាទីបំផុត។ កាន់តែពិសេសនោះ វាក៏មាន 3 -microphone array ជាមួយនឹងបច្ចេកវិទ្យា ASUS AI Noise-Canceling Technologyសម្រាប់ធានាទៅលើការខលយ៉ាងមានប្រសិទ្ធិភាពបំផុត។ វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា ASUS 3D Noise Reduction (3DNR) technology និង ASUS ErgoSense keyboard ដែលមានភាពងាយស្រួលក្នុងការវាយអក្សរបានយ៉ាងងាយស្រួល។

ភាពច្នៃប្រឌិតខ្ពស់គ្មានដែនកំនត់

ជាមួយនឹងវត្តមានរបស់កុំព្យូទ័រ Vivobook Pro 16X OLED នេះអាចបង្កើតនូវរូបភាព 3D Render បានយ៉ាងល្អ។ គ្រប់សមាសភាគដែលមាននៅលើកុំព្យូទ័រនេះអាចផ្តល់នូវសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ជាទីបំផុត។ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Intel Core i7 10-core processor ជំនាន់ទី 12 កុំព្យូទ័រ creator ថ្មីនេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការជាច្រើនបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ 

Vivobook Pro 16X OLED នេះមានបំពាក់នូវក្រាហ្វិកកាត NVIDIA GeForce RTX 3060 GPU ដែលផ្អែកនៅលើស្ថាបត្យកម្ម NVIDIA Ampere ចុងក្រោយបំផុតដែលធានាទៅលើការងារបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏ប្រើប្រាស់នូវ ASUS IceCool Pro N7601 ឬ IceCool Plus (N7401) cooling systems ដែលធានាទៅលើល្បឿនដំណើរការលឿនក្នុងការប្រើប្រាស់។ សម្រាប់ប្រព័ន្ធបំភាយកំដៅនៅលើកុំព្យូទ័រនេះក៏ធានាអោយម៉ាស៊ីនត្រជាក់ក្នុងការប្រើប្រាស់ផងដែរ។

អេក្រង់ភ្លឺច្បាស់ក្នុងការទស្សនា

សម្រាប់អេក្រង់នៅលើកុំព្យូទ័រ Vivobook 16X OLED នេះគឺប្រើប្រាស់នូវអេក្រង់ប្រភេទ OLED HDR Dolby Vision ដែលផ្តល់នូវកម្រិតនៃការទស្សនាយ៉ាងអស្ចារ្យបំផុត។ គែម bezels នៅលើកុំព្យូទ័រនេះពិតជាស្តើងមែនទែន។ អេក្រង់ OLED នេះមានកម្រិត 120 Hz refresh rate និង 0.2 ms response time ។ អេក្រង់ OLED នេះទទួលបាននូវវិញ្ញាបនបត្រ PANTONE Validated និង cinema-grade 100% DCI-P3 color gamut រួមជាមួយនឹង TÜV Rheinland សម្រាប់ការពារភ្នែកពីពន្លឺពណ៌ខៀវផងដែរ។ វាពិតជាផ្តល់នូវការទស្សនាច្បាស់គ្មានគូប្រៀបនោះទេ។

ការឌីស្សាញយ៉ាងប្រណិតសម្រាប់ Creator

ជាមួយនឹងការប្រើប្រាស់នូវ ASUS DialPad ផ្តាច់មុខសម្រាប់គ្រប់គ្រងទៅលើម៉ាស៊ីនកុំព្យូទ័រនេះវាក៏អាចប្រើប្ាស់បានជាមួយនឹងកម្មវិធី Adobe® creative software ហើយវាក៏អាចគ្រប់គ្រងទៅលើការងារជាច្រើនទៀតបានផងដែរ។ វាក៏អាចគ្រប់គ្រងបានតាមរយៈកម្មវិធី ProArt Creator Hub ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការកែប្រែទៅលើ setting និងមុខងារជាច្រើនបានផងដែរ។ 

កុំព្យូទ័រនេះប្រើប្រាស់ថាមពលថ្មបានយូរពេញមួយថ្ងៃ ហើយវាក៏មានរន្ធ  I/O ports ជាច្រើនដែលអ្នកអាចធ្វើការប្រើប្រាស់តាមតម្រូវការ។ វាមាន HDMI 2.1 portសម្រាប់ភ្ជាប់ដល់កម្រិត 4K 120 Hz ឬ 8K 60 Hz; USB 3.2 Gen 2 និង  Gen 1 Type-A ports និង Thunderbolt 4 USB-C port ដែលទ្រទ្រង់នូវ fast charging, 4K external displays និងការផ្ទេរទិន្នន័យដល់ទៅ  40 Gbps ។ កុំព្យូទ័រនេះប្រើប្រាស់នូវ microSD Express 7.1 card reader ដែលងាយស្រួលក្នុងការផ្លាស់ប្តូរទិន្នន័យ និង 2.5 Gbps RJ-45 LAN port ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់។

 

កុំព្យូទ័រនេះប្រើប្រាស់នូវ ASUS ErgoSense keyboard ដែលអនុញ្ញាតអោយអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់ ហើយវាមានគម្លាត  1.4 mm សក្តិសមបំផុតក្នុងការប្រើប្រាស់។ វាក៏ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ដែលសន្សំសំចៃពេលវេលាក្នុងការចុចនៅលើកុំព្យូទ័រផងដែរ។ Vivobook Pro 14X និង  Pro 16X មានការឌីស្សាញជាមួយនឹងលោហធាតុយ៉ាងប្រណិត។ Vivobook Pro 16X ប្រើប្រាស់នូវលោហធាតុស្តង់ដារ MIL-STD-810H USដែលធានាទៅលើភាពធន់ និងជឿជាក់ក្នុងការប្រើប្រាស់។ 

 

បច្ចេកវិទ្យាឆ្លាតវៃជាច្រើន

នៅក្នុងការកើនឡើងនៃការធ្វើការងារពីចម្ងាយ និងវីដេអូខលនោះ ក្រុមហ៊ុន Vivo បានប្រើប្រាស់នូវបច្ចេកវិទ្យា ASUS AI Noise-Canceling Technology នៅលើកុំព្យូទ័រ Vivobook Pro 16X OLED ដែលមានបំពាក់នូវ 3 -microphone array ដែលផ្តល់នូវសំឡេងកម្រិត 360° ។ បច្ចេកវិទ្យានេះក៏មាន machine learning ដែលកាត់បន្ថយនូវសំឡេងរំខានបានយ៉ាងល្អ។ តាមរយៈកម្មវិធី MyASUS app នេះ អ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរទៅកាន់ Microphone Single-Presenter mode, និង Multi-Presenter mode ផងដែរ។ សម្រាប់ AI Noise-Canceling Speaker នេះក៏មានភ្ជាប់ជាមួយនឹង filters ដើម្បីលុបចោលនូវសំឡេងរំខាន ambient noise បានយ៉ាងល្អ។

ជាមួយនឹងកាមេរ៉ា FHD webcam, ASUS 3DNR technologyនិង webcam effects នៅក្នុង MyASUS ផ្តល់នូវបទពិសោធន័នៃការខលយ៉ាងអស្ចារ្យ។ 3DNR ជាបច្ចេកវិទ្យាដែលអាចធ្វើការ upgrade ការខលទៅលើ webcam ជាមួយនឹងរូបភាពច្បាស់មែនទែន។ Vivobook Pro 16X OLED នេះប្រើប្រាស់នូវប្រព័ន្ធសំឡេង stereo sound system ដែលមានការទទួលស្គាល់ដោយអ្នកជំនាញសំឡេងជាច្រើនរបស់ក្រុមហ៊ុន Harman Kardon ។ វាក៏មានប្រព័ន្ធ smart amplifier system ដែលអាចធ្វើការបង្កើនទៅលើសំឡេង speaker ដល់ទៅ 350% បើធៀបជាមួយនឹង amplifier ស្តង់ដារ។

តម្លៃ និងកាលបរិច្ឆេទនៃការលក់

កុំព្យូទ័រ ASUS Vivobook Pro 16X (N7601) នេះអាចរកទិញបាននៅតាមហាងចែកចាយរបស់ក្រុមហ៊ុន ASUS ទាំងអស់ជាមួយនឹងតម្លៃចាប់ពី $1599 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ឬ ចូលទៅកាន់វិបសាយផ្លូវការណ៌របស់ ASUS Cambodia:  https://www.asus.com/kh/ ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន