no-alternative title
no-alternative title

ASUS បញ្ចញនូវ Vivobook S Series ស៊េរីថ្មី បំពាក់ជាមួយបន្ទះឈីប AMD Ryzen 5000 Series CPUs សមត្ថភាពខ្លាំងក្លាបំផុត

ក្រុមហ៊ុន ASUS ទើបតែប្រកាសនូវកុំព្យូទ័រ Vivobook S ស៊េរីថ្មីដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងមានទម្ងន់ស្រាលនោះគឺ 15.6-inch Vivobook S 15 OLED (M3502) ។ កុំព្យូទ័រស៊េរីថ្មីទំនើបនេះមានភ្ជាប់ជាមួយនឹង lids ធ្វើពីលោហធាតុសម្រាប់ត្រកូល S 15 ។ វាមានការឌីស្សាញយ៉ាងប្រណិតជាមួយនឹងពណ៌ថ្មីយ៉ាងស្រស់ស្អាតផងដែរ។  កុំព្យូទ័រនេះមានសមាសភាគយ៉ាងខ្លាំងក្លាជាមួយនឹងបន្ទះឈីប AMD Ryzen™ 5 5000-Series Mobile Processors, AMD Radeon™ graphics ជាមួយនឹងរ៉េមទំហំ 16 GB DDR4 RAM និងថាសផ្ទុកទិន្នន័យ 512GB® SSD ។ កុំព្យូទ័រ Vivobook S series នេះមានកម្រាស់ស្តើង និងមានទម្ងន់ស្រាលក្នុងការប្រើប្រាស់ជាមួយនឹងការប្រើប្រាស់នូវ 45-watt thermal design power (TDP) ។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ASUS IceCool thermal technology ដែលអាចផ្ទេរនូវកំដៅបានយ៉ាងល្អបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Vivobook S series នេះប្រើប្រាស់នូវអេក្រង់ OLED NanoEdge ជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 4K និងកម្រិត response times ដល់ទៅ 0.2 ms ហើយវាក៏មានអេក្រង់ទំហំ 14-inch និង 15.6-inch 2.8K 120 Hz OLED ដំបូងបំផុតរបស់ពិភពលោកផងដែរ។ អេក្រង់ទាំងនេះមានកម្រិត cinema-grade 100% DCI-P3 color gamut និងទទួលបាននូវវិញ្ញាបនបត្រ PANTONE® Validated សម្រាប់កម្រិតពណ៌កាន់តែច្បាស់ផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏ទទួលបាននូវវិញ្ញាបនបត្រ SGS និង TÜV Rheinland low blue-light សម្រាប់ការពារភ្នែកពីពន្លឺពណ៌ខៀវថែមទៀតផង។

 

ការឌីស្សាញរូបរាងយ៉ាងស្រស់ស្អាត និងប្រណិតគឺជាមូលដ្ឋានស្នូលរបស់កុំព្យូទ័រ Vivobook S series ដែលមានកម្រិត lay-flat 180° hinges ។ សម្រាប់ការភ្ជាប់ទំនាក់ទំនងកាន់តែមានភាពងាយស្រួលជាងមុននោះ វាក៏មានរន្ធ I/O ports ជាច្រើនដូចជា 2x USB 3.2 Gen 2 USB-C® ports ជាមួយនឹង USB 3.2 Gen 1 Type-A, HDMI® 2.0 និង audio combo jack ផងដែរ។ បន្ថែមពីនេះ វាក៏មានប្រព័ន្ធសំឡេង Harman Kardon ដែលមានបច្ចេកវិទ្យា ASUS AI Noise-Canceling Technology ដែលធ្វើអោយសំឡេងលឺច្បាស់ក្នុងការទំនាក់ទំនងថែមទៀត។ វាក៏មានកាមេរ៉ា Webcam និង ASUS 3DNR technology ដែលធ្វើអោយការខលកាន់តែមានសុវត្ថិភាព និងច្បាស់ក្នុងការប្រើប្រាស់។

ភាពងាយស្រួលក្នុងការចល័ត និងកម្លាំងម៉ាស៊ីនខ្លាំងក្លា

Vivobook S series គឺជាកុំព្យូទ័រដែលមានកម្រាស់ស្តើង និងស្រាលជាងគេបំផុតនៅក្នុងត្រកូលកុំព្យូទ័រ Vivobook នេះហើយវាមានកម្រាស់ស្តើងត្រឹមតែ 18.9 mm និងទម្ងន់ស្រាល 1.5 kg ។ បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់នូវ 45 W TDP CPU ដែលធ្វើអោយម៉ាស៊ីននេះខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ថែមទៀត។ ជាមួយនឹងការឌីស្សាញរូបរាងថ្មី កុំព្យូទ័រ Vivobook S 15 នេះប្រើប្រាស់នូវ lids ធ្វើពីលោហធាតុដែលមានភាពធន់ក្នុងការប្រើប្រាស់មែនទែន។ វាក៏មានពណ៌ថ្មីជាច្រើនសម្រាប់ធ្វើការជ្រើសរើសផងដែរដូចជា Indie Black, Neutral Grey ឬ Brave Green សម្រាប់កុំព្យូទ័រ Vivobook S 15 OLED នេះ។ គ្រប់ម៉ូឌែលថ្មីរបស់កុំព្យូទ័រនេះគឺមានបំពាក់នូវ 180° lay-flat hinge ដែលផ្តល់នូវភាពងាយស្រួលក្នុងការចែករំលែកទៅលើការប្រើប្រាស់ជាមួយនឹងមិត្តភក្តិ ឬក្រុមការងារផងដែរ។

កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្មានគូប្រៀប

កុំព្យូទ័រ Vivobook S series នេះគឺត្រូវបានឌីស្សាញឡើងជាមួយនឹងសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ ហើយវាមានកម្រាស់ស្តើង និងស្រាលថែមទៀតដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើការងារផ្សេងៗជាច្រើនទៀតបានកាន់តែងាយស្រួលមិនថាជាលក្ខណៈ streaming, browsing, editing, video calling ឬការងារនៅផ្ទះនោះទេ។ ជាមួយនឹងការប្រើប្រាស់ទៅលើបច្ចេកវិទ្យា ASUS IceCool thermal technology ដែលមានការ upgrade ទៅលើប្រព័ន្ធបំភាយកំដៅ 8 mm និង 6 mm heat pipes ជាមួយនឹង IceBlade fans — ការប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លា AMD Ryzen 5 5000-Series CPU ដែលអាចដំនើរការនៅក្នុងល្បឿនដល់ទៅ 45 W TDP ដែលពិតជាលឿនមែនទែនក្នុងការប្រើប្រាស់។

សម្រាប់កម្រិតរូបភាពវិញនោះគឺពិតជារលូនមែនទែនជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាត AMD Radeon graphics ជាមួយនឹង 16 GB DDR4 3200 MHz RAM (1 SO-DIMM slotសម្រាប់បន្ថែមទៅលើទំហំថាសរឹង) និង 512GB SSD ថែមទៀត។ សម្រាប់បច្ចេកវិទ្យា WiFi 6 ចុងក្រោយបំផុតអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការប្រើប្រាស់បានល្បឿនលឿន ហើយវាក៏ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីដូចជា ASUS WiFi Master technology និង ASUS WiFi SmartConnect ផងដែរ។ សម្រាប់ WiFi SmartConnect អាចធ្វើការជ្រើសរើសនូវ WiFi source ដែលល្អបំផុតនៅក្នុងការទំនាក់ទំនងដោយស្វ័យប្រវត្តិផងដែរ។

អេក្រង់ធំទូលាយ ការកម្សាន្តកាន់តែអស្ចារ្យ

Vivobook S series នេះបំពាក់នូវអេក្រង់កម្រិត OLED ហើយកាន់តែពិសេសទៀតនោះ Vivobook S 15 OLED នេះមានអេក្រង់ 15.6-inch 2.8K 120 Hz OLEDដំបូងបំផុតរបស់ពិភពលោកថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះមានអេក្រង់ 15.6-inch three-sided NanoEdge OLED ជាមួយនឹងកម្រិតភាពច្បាស់ 4K, 120 Hz refresh rate, 0.2 ms response times និងកម្រិតពន្លឺដល់ទៅ 600 nits ។ គ្រប់ម៉ូឌែលរបស់កុំព្យូទ័រ Vivobook S 15 នេះមានអេក្រង់ PANTONE® Validated ដែលបញ្ជាក់ថាពណ៌របស់វាពិតជាច្បាស់ជាមួយនឹងកម្រិត cinema-grade 100% DCI-P3 color gamut ។ វាក៏មានវិញ្ញាបនបត្រ VESA DisplayHDR True Black 600 ដែលបង្ហាញអំពីកម្រិតពណ៌ខ្មៅ និង contrast ratioខ្ពស់ដែលលម្អិតកាន់តែច្បាស់ទៅលើអេក្រង់របស់វា។ បន្ថែមពីនេះ វាក៏មានវិញ្ញាបនបត្រ SGS និង TÜV Rheinland សម្រាប់ការពារភ្នែកអ្នកប្រើប្រាស់ផងដែរ។ 

ការឌីស្សាញរូបរាងយ៉ាងល្អឥតខ្ចោះ

គោលដៅរបស់ក្រុមហ៊ុន ASUS គឺការផ្តល់នូវបច្ចេកវិទ្យាដែលឈានមុខគេនៅក្នុងកម្រិតខ្ពស់សម្រាប់អ្នកប្រើប្រាស់។ជាមួយនឹងការបំពាក់នូវ ASUS ErgoSense keyboard ចុងក្រោយបំផុតដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ដែលមិនគួរអោយជឿនោះទេ ហើយវាក៏មានបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃសម្រាប់ប្រើប្រាស់ password-free login ជាមួយនឹង Windows Hello នៅលើប៊ូតុង Power ថែមទៀត។ កុំព្យូទ័រនេះមានរន្ធ I/O ports ជាច្រើនដូចជា dual ultrafast USB 3.2 Gen 2 USB-C® ports ដែលទ្រទ្រង់នូវ fast charging, 4K external displays និង 40 Gbps data transfers ។ វាក៏មាន HDMI® 2.0 port និង USB 3.2 Gen 1 Type-A port ជាមួយនឹង audio combo jack ផងដែរ។

កុំព្យូទ័រថ្មីនេះក៏ទទួលបាននូវប្រព័ន្ធសំឡេង Harman Kardon និងបច្ចេកវិទ្យា DTS audio technology ចុងក្រោយបំផុតថែមទៀត។ Vivobook S series ក៏មានបំពាក់នូវ ASUS AI Noise-Canceling technology ដែលកាត់បន្ថយទៅលើសំឡេងរំខានបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។ វាក៏មាន webcam shield សម្រាប់ការពារទៅលើឯកជនភាព ណិង ASUS 3DNR technology ដែលធ្វើអោយសំឡេងច្បាស់នៅក្នុងពេលខលវីដេអូ និងសុត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ថែមទៀត៕

សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចទំនាក់ទំនងតាមរយៈ Link ខាងក្រោម៖

វេបសាយ ASUS KH៖ https://www.asus.com/kh/  

ASUS Cambodia៖ https://www.facebook.com/ASUSKH.Cambodia 

ASUS Republic of Gamers៖ https://www.facebook.com/gaming/ASUSROGKH 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ដោយ ប៉េងលីន
 ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ដោយ ប៉េងលីន
Toyota RAV4 ជប៉ុនកាត់ចិនទំនើបឡូយកប់! ចេញលក់តម្លៃតែជាង 2 ម៉ឺនដុល្លារស្តើង

Toyota RAV4 ជប៉ុនកាត់ចិនទំនើបឡូយកប់! ចេញលក់តម្លៃតែជាង 2 ម៉ឺនដុល្លារស្តើង

ដោយ ប៉េងលីន
កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

ដោយ ប៉េងលីន