no-alternative title

ASUS Vivobook 16 OLED X1605 អេក្រង់ OLED NanoEdge 16 អ៊ីងកម្រិត 3.2K ល្បឿន 120Hz ផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុត

ក្រុមហ៊ុន ASUS បានប្រកាសចេញនូវកុំព្យូទ័រ Vivobook 16 OLED (X1605) ដែលមានអេក្រង់ OLED ដ៏អស្ចារ្យ។ សម្រាប់ម៉ូឌែល Vivobook នេះគឺផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលមានអេក្រង់ OLED NanoEdge PANTONE® Validated ដែលនាំមុខគេរបស់ពិភពលោកដែលមានកម្រិតភាពច្បាស់ 3.2K និង 120 Hz refresh rate ។ កុំព្យូទ័រ Vivobook 16 OLED នេះមានអេក្រង់ 16:10 aspect-ratioហើយសម្រាប់អេក្រង់នេះក៏មានវិញ្ញាបនបត្រ TÜV Rheinland ដែលធានាថាអាចការពារភ្នែកបានយ៉ាងល្អផងដែរនៅពេលដែលប្រើប្រាស់។

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះមានបំពាក់នូវ webcam shield នៅលើ HD 3DNR webcam សម្រាប់ការពារទៅលើឯកជនភាពផងដែរ ហើយវាក៏មានបំពាក់នូវ ASUS ErgoSense keyboard; touchpad ដែលមានទំហំធំក្នុងការប្រើប្រាស់ជាមួយនឹងម្រាមដៃបានយ៉ាងល្អឥតខ្ចោះ និង ASUS NumberPad 2.0 (Vivobook 14 OLED) ដែលងាយស្រួលក្នុងការបញ្ចូលទិន្នន័យ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើ Touchpad ផងដែរ។ កាន់តែពិសេសជាងនេះទៀត ASUS Antibacterial Guard ក៏អាចការពារបានទៅលើបាក់តេរីអាក្រក់បានផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កុំព្យូទ័រថ្មីនេះមានរូបរាងស្លីមទាក់ភ្នែក និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ជាមួយនឹងការប្រើប្រាស់នូវពណ៌ Indie Black ឬ Transparent Silver យ៉ាងស្រស់ស្អាត។ បន្ថែមពីនេះទៀតនោះ វាក៏មានប្រើប្រាស់នូវ 180° lay-flat hinge ដែលងាយស្រួលក្នុងការសហការគ្នា និងការចែករំលែកការងារជាមួយគ្នា ហើយវាក៏មាន I/O ports ជាច្រើនដូចជា 1x USB-C® 3.2 Gen 1 port, 2x USB 3.2 Gen 1 Type-A ports,1x USB 2.0 port, 1x HDMI® port និង 1x audio combo jack ផងដែរ។

បើនិយាយអំពីកម្លាំងម៉ាស៊ីនរបស់កុំព្យូទ័រនេះគឺប្រើប្រាស់នូវបន្ទះឈីប 12th Gen Intel® Core™ processors ជាមួយនឹងរ៉េមទំហំ 16GB RAM និង 1TB SSD ។ កុំព្យូទ័រនេះមានបំពាក់នូវ dual-vented cooling system ដែលធ្វើអោយម៉ាស៊ីននេះត្រជាក់ក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះប្រើប្រាស់នូវ 70 Wh និង WiFi 6 ដែលផ្តល់នូវល្បឿននៃការតភ្ជាប់បានលឿន។ កុំព្យូទ័រនេះប្រើប្រាស់នូវ ASUS AI noise-canceling audio technology ដែលផ្តល់នូវសំឡេងច្បាស់ក្នុងការទំនាក់ទំនង ហើយវាក៏មានកម្មវិធី ASUS apps មានប្រយោជន៍ជាច្រើនដូចជា GlideX, MyASUS និង ScreenXpert 3 ជាដើម។

បទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យ

កុំព្យូទ័រ Vivobook 16 OLED នេះមានអេក្រង់ 3.2K OLED HDR three-sided NanoEdge displays ដែលផ្តល់នូវពន្លឺច្បាស់ និង cinema-grade 100% DCI-P3 color gamut ថែមទៀត។ វាក៏មានវិញ្ញាបនបត្រ PANTONE® Validated និង TÜV Rheinland ដែលកាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលប៉ះពាល់ភ្នែកបានផងដែរ។ កុំព្យូទ័រនេះមានអេក្រង់ 120 Hz refresh rateនិង 0.2 ms response time ដែលវាពិតជាល្អបំផុតនៅក្នុងការធ្វើការងារប្រចាំថ្ងៃ ការលេងហ្គេម និងការកម្សាន្តជាដើម។ បន្ថែមពីនេះទៀតនោះ វិញ្ញាបនបត្រ VESA DisplayHDR True Black 600 ក៏ធានាទៅលើកម្រិតភាពច្បាស់នៃពណ៌ខ្មៅ 1,000,000:1 contrast ratio បានយ៉ាងល្អថែមទៀត។ កុំព្យូទ័រ Vivobook 16 OLED នេះមានភ្ជាប់ជាមួយនឹង 16:10 aspect ratio ដែលធំក្នុងការអូស scrolling ផងដែរ ខណៈពេលដែលកុំព្យូទ័រ Vivobook 15 OLED មាន 16:9 aspect ratio ។

មុខងារពិសេសៗជាច្រើន

Vivobook 16 OLED នេះបំពាក់នូវ HD webcam ដែលរួមមាន ASUS 3D Noise-Reduction (3DNR) technology, ហើយវាក៏មាន dedicated function keys ក្នុងការបិទបើកទៅលើ mic សម្រាប់ webcam បានផងដែរ។ វាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃ (fingerprint sensor) នៅលើ touchpad ដែលងាយស្រួលក្នុងការ login តាមរយៈ Windows Helloផងដែរ។

កុំព្យូទ័រនេះមានបំពាក់នូវ ASUS ErgoSense keyboard ដែលមាន 19.05 mm key pitch, 0.2 mm key-cap dish និង 1.4 mm key travel ដែលមានភាពងាយស្រួលក្នុងការវាយទៅលើអក្សរបានយ៉ាងមានប្រសិទ្ធិភាព។ ដើម្បីការពារទៅលើកុំព្យូទ័រ Vivobook series laptops ពីមេរោគនោះ ក្រុមហ៊ុន ASUS ក៏នាំយកនូវមុខងារ ASUS Antibacterial Guard ដែលអាចកម្ចាត់បាក់តេរីបានដល់ទៅ 99% ។

ការឌីស្សាញរូបរាងប្រកបដោយភាពប្រណិត

Vivobook 16 OLED គឺជាកុំព្យូទ័រដែលមានភាពទាក់ទាញជាមួយនឹងពណ៌ Transparent Silver  ឬ Indie Black ។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ lay-flat 180° hinges ដែលមានភាពងាយស្រួលក្នុងការសហការគ្នាជាក្រុមបានថែមទៀត។ សម្រាប់ webcam នេះក៏ប្រើប្រាស់នូវ physical shield សម្រាប់ការពារឯកជនភាព និងសុវត្ថិភាពបានយ៉ាងល្អ។ វាក៏មាន I/O ports ជាច្រនដុចជា USB-C® 3.2 Gen 1 port, 2x USB 3.2 Gen 1 Type-A ports, USB 2.0 port, HDMI® output និង 3.5 mm audio combo jack ។

កម្លាំងម៉ាស៊ីនខ្លាំងក្លា រលូនក្នុងការប្រើប្រាស់

Vivobook 16 OLED នេះគឺសក្តិសមបំផុតក្នុងការធ្វើការងារជាច្រើនរបស់អ្នកបានលឿនជាងមុន។ កុំព្យូទ័រនេះមានបន្ទះឈីប 12th Gen Intel® Core™ processors ជាមួយនឹង 16GB 3200 MHz DDR4 memory និង 1 TB GB SSD storage ដែលផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់។ ដើម្បីធ្វើអោយកុំព្យូទ័រ Vivobook 16 OLED នេះមានភាពត្រជាក់ក្នុងការប្រើប្រាស់នោះ ក្រុមហ៊ុន ASUS បានប្រើប្រាស់នូវប្រព័ន្ធ cooling system ជាមួយនឹង 87 blades និង dual air vents ដែលធ្វើអោយលំហូរខ្យល់ដំណើរការបានយ៉ាងល្អ។ កុំព្យូទ័រនេះប្រើប្រាស់នូវ 70 Wh និង WiFi 6 ជាមួយនឹង ASUS WiFi Master technology ដែលល្អបំផុតនៅក្នុងការភ្ជាប់ទំនាក់ទំនង។ 

កាន់តែពិសេសជាងនេះទៀតនោះ Vivobook និង 16 OLED នេះមានបច្ចេកវិទ្យា ASUS AI noise-canceling technology ដែលកាត់បន្ថយទៅលើសំឡេងរំខានបានយ៉ាងប្រសើរ។ កុំព្យូទ័រ Vivobook series នេះក៏មានភ្ជាប់ជាមួយនឹង Adobe® Creative Cloud®, MyASUS, GlideX និង ScreenXpert 3 ដែលពិតជាងាយស្រួលបំផុតក្នុងការប្រើប្រាស់។

តម្លៃ និងកាលបរិច្ឆេទនៃការលក់

ពេលនេះ កុំព្យូទ័រ ASUS Vivobook 16 OLED នេះមានវត្តមាននៅក្នុងប្រទេសកម្ពុជា នៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃចាប់ពី $669 ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់អ្នកតំនាងរបស់ក្រុមហ៊ុន ASUS ៕

 ព័ត៌មានបន្ថែម៖

https://www.asus.com/kh/ 

https://www.facebook.com/ASUSKH.Cambodia  

https://www.facebook.com/ASUSROGKH  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន