no-alternative title
no-alternative title
no-alternative title

Gaming Laptop និង Creators ជំនាន់ថ្មីរបស់ MSI ឈ្នះនូវពានរង្វាន់ Red Dot Awards ចំនួន 10 នៅក្នុងឆ្នាំ 2023 នេះ

យោងតាមការចេញផ្សាយព័ត៌មាននៅពេលថ្មីៗនេះ បានបង្ហាញថា កុំព្យូទ័រប្រភេទ Gaming និង Creators របស់ក្រុមហ៊ុន MSI បានឈ្នះនូវពានរង្វាន់ Red Dot Awards ចំនួន 10 នៅក្នុងឆ្នាំ 2023 នេះ ដែលសមិទ្ធិផលដ៏ត្រចះត្រចង់មួយនេះ គឺបានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការបង្កើតនូវផលិតផលដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាចុងក្រោយបំផុត ហើយវាក៏ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI ដែលជាក្រុមហ៊ុននាំមុខគេទៅលើកុំព្យូទ័រប្រភេទ Gaming និង Creators មានមោទកភាពក្នុងការប្រកាសអំពីការទទួលបាននូវពានរង្វាន់ Red Dot Awards ចំនួន 10 សម្រាប់កុំព្យូទ័រប្រណិតជាច្រើនរបស់ខ្លួននៅក្នុងឆ្នាំ 2023 នេះ។ ការសម្រេចបាននូវជោគជ័យនេះ គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MSI ក្នុងការផ្តល់នូវផលិតផលដែលមានភាពច្នៃប្រឌិតខ្ពស់ ប្រណិត និងសមត្ថភាពខ្លាំងក្លាដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់។

 

ពានរង្វាន់ Red Dot Award នេះគឺជាពានរង្វាន់មួយនៅក្នុងចំណោមពានរង្វាន់នៃការឌីស្សាញដ៏ប្រណិតជាច្រើននៅក្នុងពិភពលោកនេះ ដែលផ្តោតសំខាន់ទៅលើការឌីស្សាញនៃផលិតផល ភាពល្អឥតខ្ចោះនៃផលិតផល និងគំនិតដ៏អស្ចារ្យនៃការឌីស្សាញផងដែរ។ កម្មវិធីប្រគល់ពានរង្វាន់នេះ នឹងធ្វើលើងនៅថ្ងៃទី 1 ខែកក្កដាឆ្នាំ 2023 នេះនៅក្នុងមហោស្រព Aalto Theatre នៃទីក្រុង Essen ប្រទេសអាល្លឺម៉ង់។

 

កុំព្យូទ័រ MSI ទាំង 10 ដែលឈ្នះនូវពានរង្វាន់ Red Dot Award នៅក្នុងឆ្នាំ 2023 នេះរួមមាន៖

កុំព្យូទ័រ Raider GE78/GE68 HX៖ កុំព្យូទ័រចុងក្រោយបំផុតនៃត្រកូល Raider GE series ណេះបានឈ្នះនូវបេះដូងរបស់គណៈកម្មាធិការ Red Dot Authority តាមរយៈការប្រើប្រាស់នូវ Matrix Light Bar នៅផ្នែកខាងមុខ និងការឌីស្សាញដ៏ល្អឥតខ្ចោះថែមទៀត។

កុំព្យូទ័រ Raider GE78 HX Smart Touchpad៖ Smart Touchpad គឺជាប្រភេទ Touchpad ដែលប្រើប្រាស់ផ្តាច់មុខនៅលើកុំព្យូទ័រជាច្រើន Series ហើយវាមានមុខងារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដែលអ្នកប្រើប្រាស់ងាយស្រួលក្នុងការចុចប្រើប្រាស់ដោយចុចតែ 1Click ប៉ុណ្ណោះ។ វាក៏អាចប្រើប្រាស់ជា Touchpad ទំហំធំផងដែរ។ នេះនឹងធ្វើអោយកុំព្យូទ័រយួរដៃរបស់អ្នកកាន់តែមានភាពអស្ចារ្យគ្មានគូប្រៀប និងមានភាពច្នៃប្រឌិតខ្ពស់ថែមទៀត។

កុំព្យូទ័រ Vector GP78/68 HX៖ កុំព្យូទ័រ Vector GPមានការឌីស្សាញជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ដែលបំពាក់នូវឡូហ្គោរបស់ក្រុមហ៊ុន MSI ហើយវាក៏មានការប្រើប្រាស់នូវជើងជ័រស្វិតធន់ក្នុងការប្រើប្រាស់ថែមទៀត។

កុំព្យូទ័រ Stealth 14/16 Studio៖  ជាមួយនឹងតួខ្លួនអាលុយមីញ៉ូមម៉ាញ៉េស្យូម (magnesium aluminum alloy) ដែលធ្វើអោយកុំព្យូទ័រ Stealth 14/16 studio នេះកាន់តែមានភាពអស្ចារ្យ និងល្អឥតខ្ចោះនៅក្នុងការប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃជាពិសេសសម្រាប់អ្នកជំនាញថែមទៀតផង។

កុំព្យូទ័រ Stealth 15៖ កុំព្យូទ័រ  Stealth 15 ចុងក្រោយបំផុតនេះបង្ហាញទៅកាន់ពិភពលោកនូវភាពទាន់សម័យ ស្តើងនិងស្រាលបំផុត ហើយអ្វីដែលកាន់តែពិសេសនោះវាក៏មានបំពាក់នូវរន្ធ I/O ports ជាច្រើន និងថាមពលដ៏ខ្លាំងក្លាសម្រាប់ហ្គេម និងអ្នកធ្វើការងារច្រើនក្នុងពេលតែមួយថែមទៀត។

កុំព្យូទ័រ Prestige 13/16 Evo៖ Prestige 13 Evo គឺជាកុំព្យូទ័រដែលមានទម្ងន់ស្រាលបំផុតរបស់ពិភពលោកដែលមានតួខ្លួនផលិតឡើងចេញពីអាលុយមីញ៉ូមម៉ាញ៉េស្យូមដែលធ្វើអោយកុំព្យូទ័រនេះមានភាពងាយស្រួលក្នុងការចល័ត ហើយវាមានភាពរឹងមាំក្នុងការប្រើប្រាស់ថែមទៀត។ កុំព្យូទ័រ Prestige 16 Evo នេះបង្ហាញទៅកាន់ពិភពលោកនូវភាពល្អឥតខ្ចោះ និងអេក្រង់ដ៏អស្ចារ្យថែមទៀត។

 

លោក Derek Chen អនុប្រធានរបស់ក្រុមហ៊ុន MSI ផ្នែក Global NB Sales & Marketing និយាយថា “យើងពិតជារីករាយណាស់ដែលបានឈ្នះនូវពានរង្វាន់ Red Dot Awards ចំនួន 10 សម្រាប់កុំព្យូទ័រយួរដៃរបស់យើងនៅក្នុងឆ្នាំ 2023 នេះ។ ការសម្រេចបាននេះគឺបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវផលិតផលដ៏អស្ចារ្យជាច្រើនដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់។ យើងនឹងបន្តក្នុងការផ្តល់នូវការឌីស្សាញដ៏ល្អឥតខ្ចោះ និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតដើម្បីផ្តល់នូវភាពងាយស្រួល និងអស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់។”

កុំព្យូទ័ររបស់ក្រុមហ៊ុន MSI គឺត្រួវបានទទួលស្គាល់ដោយសារតែភាពខ្លាំងក្លា ភាពធន់ និងការឌីស្សាញដ៏ល្អឥតច្ចោះ។ ជាមួយនឹងការសម្រេចបាននូវជោគជ័យដ៏អស្ចារ្យនេះ ក្រុមហ៊ុន MSI នឹងបន្តក្លាយជាម៉ាកយីហោនាំមុខនៅក្នុងត្រកូលកុំព្យូទ័រ Gaming និងCreator ជាបន្តទៀត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន
Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

Xiaomi MIX Fold 4 បង្ហាញខ្លួនជាផ្លូវការជាមួយកាមេរ៉ា Periscope រួមនិងប្រព័ន្ធ Satellite Connectivity

ដោយ ប៉េងលីន