no-alternative title
no-alternative title
no-alternative title

MSI បង្ហាញនូវផលិតផលថ្មីៗដែលភ្ជាប់នូវបច្ចេកវិទ្យា AI ជាច្រើន នៅក្នុងព្រឹត្តិការណ៍ COMPUTEX 2024

នៅក្នុងព្រឹត្តិការណ៍ពិពរណ៍បច្ចេកវិទ្យា COMPUTEX 2024 កាលពីពេលថ្មីៗនេះ MSI ដែលជាក្រុមហ៊ុននាំមុខគេទៅលើកុំព្យូទ័រ AI PC កុំព្យូទ័រលេងហ្គេម កុំព្យូទ័រសម្រាប់អ្នកជំនួញ កុំព្យូទ័រសម្រាប់អ្នកផលិតមាតិកា និងផលិតភាពការងារ ក៏ដូចជាដំណោះស្រាយទៅលើឧបករណ៍ AIoT បានដាក់តាំងបង្ហាញនូវផលិតផលថ្មីៗជាច្រើនដែលមានបំពាក់នូវបច្ចេកវិទ្យា AI និងឈ្នះពានរង្វាន់ជាច្រើនទៀតផងដែរ។ ព្រឹត្តិតការណ៌នោះ គឺមានមនុស្សជាច្រើនបាននាំគ្នាទៅទស្សនានូវផលិតផលថ្មីៗជាច្រើន ដែលបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Sam Chern ដែលជាអគ្គនាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI មានប្រសាសន៍ថា “តួនាទីរបស់ AI នៅក្នុងបច្ចេកវិទ្យាគឺមានការជះឥទ្ធិពលខ្លាំង និងការផ្លាស់ប្តូរទៅលើរបៀបដែលឧស្សាហកម្មជាច្រើនក្នុងការទំនាក់ទំនងជាមួយនឹងពិភពឌីជីថល។ នៅក្នុងព្រឹត្តិការណ៍ COMPUTEX 2024 នេះ ក្រុមហ៊ុន MSI បានកំពុងតែឈានទៅរកនូវបច្ចេកវិទ្យាដំណោះស្រាយកម្រិតខ្ពស់ទៅលើ AI ដែលអាចបំពេញនូវតម្រូវការជាច្រើនរបស់អ្នកប្រើប្រាស់។ យើងក៏បានធ្វើការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំទៅលើ AI ដើម្បីជម្រុញទៅលើអ្វីដែលយើងអាចធ្វើបានជាមួយនឹង AI នៅក្នុងកម្រិតមួយដែលឆ្លាតជាងមុន និងការតភ្ជាប់ទំនាក់ទំនងកាន់តែល្អជាងមុនសម្រាប់ពេលអនាគតថែមទៀត។”

ផ្តើមពីការបង្ហាញនូវ MSI AI Artist និងផលិតផលជាច្រើនដែលឈ្នះនូវពានរង្វាន់ជាច្រើនដែលរួមមានកុំព្យូទ័រយួរដៃ ក្រាហ្វិកកាត កុំព្យូទ័រលើតុនោះ ក្រុមហ៊ុន MSI ពិតជាបានរួមចំណែកនៅក្នុងការពង្រឹងទៅលើបច្ចេកវិទ្យា AI កាន់តែអស្ចារ្យ។ បន្ថែមពីនេះទៀតនោះ សម្រាប់ការដាក់បង្ហាញនូវទីក្រុងឆ្លាតវៃ Smart City ក៏មានការដាក់តាំងបង្ហាញនូវ AIoT ជាច្រើនដូចជាដំណោះស្រាយនៃការសាកថ្មរថយន្តអគ្គិសនី EV charging ម៉ាស៊ីន AI Serversនិង  cutting-edge Autonomous Mobile Robot (AMR) ដែលប្រើប្រាស់នូវ  NVIDIA® Jetson AGX Orin™ platform ថែមទៀត។

 

កុំព្យូទ័រ MSI Stealth 18 Mercedes-AMG Motorsport

ជាថ្មីម្តងទៀត ក្រុមហ៊ុន MSI បានបន្តសហការក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនរថយន្ត Mercedes-AMG ហើយនៅក្នុងឆ្នាំនេះ ក្រុមហ៊ុន MSI មានមោទកភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រយួរដៃ  Stealth 18 Mercedes-AMG Motorsport ដែលមានការបំពាក់នូវបច្ចេកកវិទ្យាកម្រិតខ្ពស់ជាច្រើន និងការឌីស្សាញរូបរាងយ៉ាងប្រណិតថែមទៀត។ ជាមួយនឹងបន្ទះឈីប Intel® Core™ Ultra 9 ដែលមានកូដ “Meteor Lake” និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 40 Series Laptop GPUs នោះ កុំព្យូទ័រនេះបានធ្វើការ upgrade អេក្រង់ដល់ទៅ 4K OLED panel ដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យថែមទៀត។ កុំព្យូទ័រ  Stealth 18 Mercedes-AMG Motorsport នេះក៏មានភ្ជាប់មកជាមួយនូវ Accessories ជាច្រើនដូចជា  laptop sleeve, mouse និង mousepad ថែមទៀត។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏មានការប្រើប្រាស់នូវបន្ទះឈីប  Intel® Core™ 9 ចុងក្រោយបំផុតដែលមានភាពខ្លាំងក្លា និងអាចបំពេញការងារបានច្រើនរបស់អ្នកប្រើប្រាស់ផងដែរ។

 

កុំព្យូទ័រ MSI Prestige and Summit Series AI

ក្រុមហ៊ុន MSI មានក្តីរំភើបក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រយួរដៃប្រភេទជំនួញ និងផលិតភាពការងារ AI របស់ខ្ឡួននៅក្នុងត្រកូល Prestige និង  Summit series ។ កុំព្យូទ័រនេះមានបំពាក់នូវបន្ទះឈីប Intel® Core™ Ultra processors ដែលមានកូដ “Lunar Lake” ហើយវាមានកម្លាំងច្រើនជាង 100 TOPs នៃ AI ខ្លាំងជាងមុនដល់ទៅ 3 ដង។ បន្ទះឈីប Lunar Lake នេះ ត្រូវបានឌីស្សាញឡើងយ៉ាងពិសេសសម្រាប់ការងារ AI កម្លាំងម៉ាស៊ីនខ្លាំងក្លា ម៉ាស៊ីនស្ងាត់ និងត្រជាក់ជាងមុនថែមទៀត។

 

បន្ថែមពីនេះ ក្រុមហ៊ុន MSI ក៏បានបង្ហាញនូវកុំព្យូទ័រ  Stealth A16 AI+ ដែលមានបន្ទះឈីប AMD Ryzen™ AI 300 Series ចុងក្រោយបំផុតថែមទៀត។ សម្រាប់ស្ថាបត្យកម្ម XDNA 2 architecture នៅក្នុង NPU នេះបង្កើនទៅលើសមត្ថភាពនៃ AI ដល់ទៅ 3 ដង និងទ្រទ្រង់នូវ Generative AI ថែមទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុន MSI ក៏បានប្រកាសបង្ហាញនូវកុំព្យូទ័រ Summit A16 AI+, Prestige A16 AI+, Creator A16 AI+ ដែលមានបំពាក់នូវបន្ទះឈីប AMD Ryzen™ AI 300 Series ដូចគ្នាផងដែរ។ ម៉ូដែលនេះមានសមត្ថភាពខ្លាំងក្លា រូបរាងស្តើង ទម្ងន់ស្រាល និងល្អសម្រាប់អ្នកជំនាញដែលត្រូវការម៉ាស៊ីខ្លាំងក្លា និងងាយស្រួលក្នុងការចល័តនោះ។

 

ឧបករណ៍លេងហ្គេម MSI Claw 8 AI+ Gaming Handheld

ក្រុមហ៊ុន MSI ក៏បានបង្ហាញចេញនូវឧបករណ៍លេងហ្គេម Claw 8 AI+ ដំបូងបំផុតរបស់ពិភពលោកដែលប្រើប្រាស់នូវបន្ទះឈីប Intel® Core™ Ultra ដែលមានកូដឈ្មោះ “Lunar Lake” មានអេក្រង់ទំហំ  8-អ៊ីង FHD Display, Thunderbolt 4-supported USB-C port, LB/RB button feedback ការបង្កើនទៅលើទំហំថាមពលថ្ម និងឆ្នាំងសាកលឿនជាងមុនថែមទៀតផង។ ក្រុមហ៊ុន MSI ក៏បានសហការជាមួយនឹងក្រុមហ៊ុន Bethesda ក្នុងការបង្ហាញនូវម៉ូឌែលថ្មី  Claw x Fallout co-branded limited edition ដែលមានអេក្រង់ទំហំ 7-អ៊ីង FHD display ការឌីស្សាញយ៉ាងទាក់ទាញប្លែកដែលមានការជម្រុញចេញពី Fallout series’ Vaults, Pip-Boys និង robots ផងដែរ។

 

ម៉ូនីទ័រសម្រាប់ការកម្សាន្ត MSI  PRO MP 120Hz Series

ក្រុមហ៊ុន MSI ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រ  PRO MP 120Hz Series PerfectEdging monitors ថ្មីដែលមានដូចជា PRO MP252 E2 និង PRO MP271A E2 Series ។ ជាមួយនឹងការបញ្ចូលគ្នានៃសមត្ថភាពខ្លាំងក្លា និងស្ទាយ៍ដ៏ទាក់ទាញនោះ ម៉ូនីទ័រនេះនឹងក្លាយជាការចាប់អារម្មណ៍សម្រាប់មនុស្សជាច្រើនថែមទៀត។ ជាមួយនឹងអេក្រង់ 120Hz high refresh rate និង 1ms MPRT response time នោះ វានឹងផ្តល់នូវល្បឿនលឿនក្នុងការបង្កើតនូវមាតិកាតាមរយៈ Generative AI និងការរីករាយក្នុងការកម្សាន្តថែមទៀត។

 

បើមើលទៅលើគែម bezel របស់ម៉ូនីទ័រ PRO MP 120Hz Series នេះគឺមានការកាត់បន្ថយទៅលើគែម bezels ដល់ទៅ 37% ថែមទៀត។ ម៉ូនីទ័រនេះមានរូបរាងទាន់សម័យជាមួយនឹងជើងដែលមានវិមាត្រ  18.9 x 1.29 cm (W x D) ងាយស្រួលក្នុងការប្រើប្រាស់បំផុត។  MSI PRO MP 120Hz Series អាចនឹងក្លាយជាស្តង់ដារថ្មីសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការសមត្ថភាពខ្ពស់ និងការឌីស្សាញទាន់សម័យឈានមុខគេនៅលើទីផ្សារ។

 

ក្រាហ្វិកកាត Next-Gen Motherboardsក្នុងព្រឹត្តិការណ៍ COMPUTEX 2024!

ក្រុមហ៊ុន MSI ទើបតែប្រកាសបង្ហាញនូវក្រាហ្វិកកាត Intel® next-generation motherboards ជំនាន់ចុងក្រោយបំផុតរបស់ខ្លួនដែលទ្រទ្រង់នូវ Intel® Arrow Lake CPUs សម្រាប់ត្រីមាសទី 2 នៅក្នុងឆ្នាំ 2024 នេះ។ ក្រុមហ៊ុន MSI ក៏ប្រកាសបង្ហាញនូវក្រាហ្វិកកាត AMD Socket AM5 X870 Series motherboards ដែលមានមុខងារជាច្រើនកាន់តែងាយស្រួលប្រើប្រាស់ និងតភ្ជាប់ជាមួយនឹងឧបករណ៍ជាច្រើនទៀត។ បន្ថែមពីនេះទៀតនោះ  MSI X870 motherboards នេះក៏មានភាពច្នៃប្រឌិតជាច្រើនផ្តាច់មុខរបស់ក្រុមហ៊ុន MSI ហើយវាក៏មានការ upgrade ទៅលើ Screwless M.2 Shield Frozr ដែលងាយស្រួលក្នុងការតម្លើង  M.2 heatsinks ខណៈពេលដែល EZ PCIe Release ផ្តល់នូវភាពងាយស្រួលក្នុងការដកចេញនូវក្រាហ្វិកកាតធំៗដោយប្រើប្រាស់ម្រាមដៃតូចមួយប៉ុណ្ណោះ។ 

 

ប្រព័ន្ធត្រជាក់ MSI MPG CORELIQUID P Series

MSI MPG CORELIQUID P Series ដែលមានការឌីស្សាញងាយស្រួលក្នុងការតម្លើង MSI’s EZ DIY ផ្តល់នូវសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់។ បន្ថែមពីនេះ  UNI Bracket របស់វាក៏ទ្រទ្រង់ទាំងនៅលើ  Intel® និង AMD ដែលផ្តល់នូវដំណើរការក្នុងការដោះស្រាយការងារបានយ៉ាងរលូន។ បន្ថែមពីនេះ តាមរយៈការ upgrade ទៅលើ 2.4’’ នៅក្នុង D Series នេះ  P Series នេះក៏មានការបង្កើនទៅលើទំហំ  4.3” IPS panel ដែលផ្តល់នូវមាតិកាកាន់តែធំថែមទៀត។ ដូចនេះ អ្នកប្រើប្រាស់នឹងរីករាយជាមួយនឹងបទពិសោធន៍ថ្មីនៃការប្រើប្រាស់ដល់ទៅ 270-degree panoramic cases ពីក្រុមហ៊ុន MSI ។

 

MSI AMR-AI-Delivery Robot Pro Autonomous Mobile Robot ដំណើរការដោយ NVIDIA

ជាមួយនឹងការបំពាក់នូវមុខងារ AI កម្រិតខ្ពស់នោះ ឧបករណ៍ MSI AMR-AI-Delivery Robot Pro នេះ គឺមានការបញ្ចូលនូវ Smart Face និង Speech Recognition កាន់តែមានសុវត្ថិភាពជាងមុន និងការដឹកជញ្ជូនបានយ៉ាងត្រឹមត្រូវ។ តាមរយៈការដំណើរការដោយ NVIDIA Jetson AGX Orin platform នោះ ឧបករណ៍នេះ គឺមានសមត្ថភាពក្នុងការធ្វើការងារនៅកន្លែងផ្សេងៗគ្នា ការបង្កើនសមត្ថភាពនៅក្នុង SLAM ស្ថានភាពផ្លូវ 3D navigation routes ហើយវាក៏អាចប្រើប្រាស់បាននៅតាមស្ថាប័នធំៗដូចជារោងចក្រ ឃ្លាំងទំនិញ កន្លែងវេជ្ជសាស្រ្ត ការិយាល័យ តំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលផ្សារទំនើបថែមទៀតផង៕

  

 

 

ព័ត៌មានពាណិជ្ជកម្ម