ថ្មីៗនេះបានការទម្លាយចេញនូវគុណសម្បត្តិរបស់កាមេរ៉ាជំនាន់ថ្មីរបស់ក្រុមហ៊ុន Nikon ម៉ូដែល Z7 III។ បើតាមប្រភព័ត៌មានបែកធ្លាយចុងក្រោយនេះ
បានបង្ហើបថា Nikon Z7 III គឺនឹងបំពាក់នូវសែនស័រប្រភេទ Full-Frame ទំហំ 90MP និងប្រព័ន្ធទប់លំនឹង 8-Stop IBIS (in-body-image stabilization)។ ហើយប្រភពក៏បានបញ្ជាក់ទៀតថា សមត្ថភាពសែនស័ររបស់ម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មី Z7 III នេះ គឺអាចផលិតសាច់វីដេអូបានក្នុងកម្រិត 4K ល្បឿន 120fps និង 8K ល្បឿន 60fps។
ការបែកធ្លាយព័ត៌មានរបស់ Nikon Z7 III នេះ គឺក្រោយពេលដែលក្រុមហ៊ុនបានធ្វើការប្រកាសចេញកាមេរ៉ាជំនាន់ថ្មី Nikon Z6 III ថ្មីៗនេះ។ Nikon Z7 III គឺជាប្រភេទកាមេរ៉ាកម្រិតថ្នាក់ Premium Full-Frame Camera របស់ Nikon។ នៅលើគណនី Weibo ឈ្មោះថា E8M_888 បានបង្ហាញថា Nikon Z7 III គឺនឹងបំពាក់នូវប្រព័ន្ធសែនស័រ FX-format 90.75MP BSI CMOS Sensor រួមនឹងមុខងារ 10.1 mode with cross-pixel super pixel packing ដែលជាជំនួយដ៏ពិសេសសម្រាប់ការថតប្លង់នៅទីតាំងខ្សោយពន្លឺ (low-light scenarios) រួមទាំងមុខងារទប់លំនឹងកម្រិតខ្ពស់ 8-Stop in-body-image stabilization (IBIS) ផងដែរ។
បន្ថែមពីនេះជាមួយប្រព័ន្ធសែនស័រ Full-Frame ក៏មានភ្ជាប់នូវមុខងារ 14fps continuous 14-bit RAW photo capture ជាមួយ mechanical shutter និង 12-bit N-RAW video ដល់កម្រិត 8K 60fps, 4K 120fps, និង 12K 30fps ថែមទៀតផង។ ហើយកាមេរ៉ាស៊េរីថ្មី Z7 III នឹងមានការបំពាក់នូវអេក្រង់ប្រភេទ dual-axis articulating screen រួមជាមួយកញ្ចក់ Electric Viewfinder (EVF) កម្រិត 5.67K dot, 12Hz និងកម្រិតពន្លឺ 4,000nit ដូចគ្នានឹងម៉ូដែល Z6 III ដែរ។ Nikon Z7 III ក៏នឹងមានភ្ជាប់មកជាមួយមុខងារ pixel-shift high-resolution mode ដែលនឹងជួយក្នុងការបង្កើនគុណភាពរូបភាពកាន់តែខ្ពស់, បង្កើនផលិតភាពមុខងារ autofocus កាន់តែប្រសើរជាងមុន ដែលអាចនឹងភ្ជាប់នូវប្រព័ន្ធ dual-stream AF System។
ប្រភពដដែលក៏បានបញ្ជាក់បន្ថែមទៀតផង Nikon Z7 III ក៏នឹងគាំទ្រប្រព័ន្ធបច្ចេកវិទ្យា Bluetooth LE, Wi-Fi 6E ហើយនិងមានរន្ធសម្រាប់ដាក់ម៉េមូរីចំនួនពីរដោយគាំទ្រជាមួយប្រភេទ CF Express និង UHS-II SD Card ផងដែរ។ ទោះជាយ៉ាងណាសម្រាប់ការបរិច្ឆេទ និងតម្លៃរបស់ Nikon Z7 III មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ គ្រាន់តែមានការសន្និដ្ឋានថា កាមេរ៉ា Premium Full-Frame ជំនាន់ថ្មីនេះអាចនឹងបង្ហាញវត្តមានឆាប់ៗខាងមុខនេះ ហើយតម្លៃអាចខ្ពស់ជាងម៉ូដែល Nikon Z6 III បន្តិច៕