ក្រុមហ៊ុន vivo នឹងបង្ហាញស្មាតហ្វូនស៊េរីថ្មី X200 Ultra នៅសប្តាហ៍នេះហើយ។ នៅពេលនេះ ក្រុមហ៊ុននេះ បានចាប់ផ្តើមទម្លាយរូបភាពជាច្រើន ដែលបានថតចេញពីស្មាតហ្វូនថ្មីនេះ ហើយក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ មានជម្រើស 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសផងដែរ។ ស្មាតហ្វូននីមួយៗ គឺមានការប្រើប្រាស់នូវ Texture នៅផ្នែកខាងក្រោយទាំងអស់។ ក្រុមហ៊ុន vivo ក៏បានបង្ហាញនូវរូបភាពថត portrait នៅក្នុងកម្រិត 35mm, 50mm និង 85mm focal lengths។
ការចែកចាយនូវរូបភាពខាងលើនេះ ក្រុមហ៊ុន vivo មានគោលដៅ ចង់បង្ហាញថា ស្មាតហ្វូនជំនាន់នេះ អាចថតរូបភាព portraits បានគ្រប់ទម្រង់តែម្តង។ ក្រុមហ៊ុន vivo កំពុងតែបង្ហាញថា ស្មាតហ្វូន X200 Ultra នេះ មានសមត្ថភាពខ្ពស់ អាចជំនួសទៅលើកាមេរ៉ា DSLR បាន។ នៅក្នុងវីដេអូផ្សព្វផ្សាយថ្មីនេះ ក៏មានការបង្ហាញការថតទម្រង់ landscape ផងដែរ។ នៅក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងក្លាយជាកាមេរ៉ាដ៏ខ្លាំងក្លា ដោយមិនត្រឹមតែជាស្មាតហ្វូននោះទេ។
សូមជំរាបថា កាលពីពេលមុននេះ ក្រុមហ៊ុន vivo ក៏ធ្លាប់បានទម្លាយអំពីលក្ខណៈសម្បត្តិកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។ កាមេរ៉ាគោលរបស់ស្មាតហ្វូន គឺជាឡែនទំហំ 35mm ដែលមានការប្រើប្រាស់នូវ Sony LYT-818 គាំទ្របច្ចេកវិទ្យាថ្មី និងមានការទ្រទ្រង់ជាមួយនឹង Zeiss T*-coated GLC 2.0 lens។ នៅលើឡែននេះ ក៏មានការបំពាក់នូវមុខងារ CIPA 5.0-level OIS ផងដែរ។
សម្រាប់កាមេរ៉ា ultra-wide នេះ ប្រើប្រាស់នូវសិនស័រ LYT-818 ដែលមានការសហការជាមួយនឹងក្រុមហ៊ុន Zeiss។ ហើយក៏មាន 14mm “Hawk Eye” lens ដែលនាំយកនូវពន្លឺភ្លឺជាងមុន 181% ទៅ 216% shutter លឿនជាងម៉ូដែលមុនថែមទៀត។ នៅលើកាមេរ៉ានេះ ក៏មានការតម្លើងនូវមុខងារ dual-axis OIS។ សម្រាប់ឡែនទំហំ 85mm ដែលជាឡែន telephoto lens វិញ គឺមានទំហំ 200MP Samsung HP9។ ក្រុមហ៊ុន vivo បាននិយាយថា សិនស័រនេះ អាចនាំយកនូវពន្លឺចូលបានល្អជាងមុន 38% និងស្ថេរភាពល្អជាងមុន 41% ផងដែរ។
ស្មាតហ្វូន X200 Ultra នេះ ក៏មានការប្រើប្រាស់នូវបន្ទះឈីប VS1 ជាមួយនឹងកម្លាំង 80 TOPS ហើយក៏មានមុខងារ bokeh, HDR និង multi-frame shots ថែមទៀតផង។ កាមេរ៉ាស្មាតហ្វូននេះ ក៏ទ្រទ្រង់ទៅលើ focal lengths ចាប់ពី 24mm ទៅ 100mm ហើយអាចថតបាន 4K portrait video និងមានការគាំទ្រនូវមុខងារ multiple night modes ដូចជា Supermoon និង Starry Sky ថែមទៀតផង៕