no-alternative title
no-alternative title

MSI Concept Store ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា នឹងសម្ពោធនៅថ្ងៃទី 25 ខែមេសានេះ

MSI ដែលជាក្រុមហ៊ុនម៉ាកយីហោឈានមុខគេរបស់ពិភពលោកទៅលើផ្នែក Gaming និងកុំព្យូទ័រដ៏ខ្លាំងក្លានោះមានមោទកភាពក្នុងការប្រកាសអំពីការសម្ភោធន៍ជាផ្លូវការនូវហាង MSI Concept Store ដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាការបោះជំហានដ៏សំខាន់មួយនៅក្នុងការពង្រីកម៉ាកយីហោរបស់ក្រុមហ៊ុននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ហាង MSI Concept Store នេះនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី 25 ខែមេសាឆ្នាំ 2025 នេះ ដែលព្រឹត្តិការណ៍សម្ភោធន៍នេះនឹងមានការចូលរួមពីអ្នកដែលចូលចិត្តស្រឡាញ់បច្ចេកវិទ្យា អ្នកលេងហ្គេម និងសាធារណៈជនទូទៅដើម្បីធ្វើការអបអរសាទរទៅលើព្រឹត្តិការណ៍ដ៏រំភើបនេះ។ ព្រឹត្តិការណ៍នេះគឺបើកអោយចូលរួមដោយសេរី ហើយអ្នកចូលរួមក៏អាចនឹងទទួលបាននូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យជាមួយនឹងការដាក់តាំងបង្ហាញនូវផលិតផលថ្មីៗរបស់ក្រុមហ៊ុន MSI ឧបករណ៍លេងហ្គេមជំនាន់ចុងក្រោយបំផុត និងបទពិសោធន៍ដែលមិនធ្លាប់មានពីមុនមកនោះទេ។

អ្វីដែលពិសេសសម្រាប់ព្រឹត្តិការណ៍នៃការសម្ភោធន៍ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥

•ការចូលរួមដោយសេរី - សាធារណៈជនអាចចូលរួមដោយសេរីក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ហាងថ្មីនេះ!

• អ្នកចូលរួម 50 នាក់ដំបូងនឹងទទួលបាននូវសំបុត្រចាប់រង្វាន់ឥតគិតថ្លៃ - សម្រាប់អ្នកចួលរួមដែលមកមុនគេនឹងមានឱកាសក្នុងការឈ្នះនូវកាដូពិសេសៗពីក្រុមហ៊ុន MSI!

• ការតម្លើងហ្គេមឥតគិតថ្លៃ - អ្នកអាចយកឧបករណ៍របស់អ្នកដូចជាម៉ាស៊ីនលេងហ្គេម និងកុំព្យូទ័រដើម្បីមកតម្លើងហ្គេមដែលអ្នកពេញចិត្តដោយឥតគិតថ្លៃដែលតម្លើងផ្ទាល់ដោយអ្នកជំនាញរបស់ក្រុមហ៊ុន MSI! 

• ការធ្វើតេស្តផលិតផលផ្តាច់មុខរបស់ MSI - អ្នកចូលរួមអាចធ្វើការទស្សនា និងតេស្តផ្ទាល់ទៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុន MSI ដូចជាកុំព្យូទ័រយួរដៃ (laptops), កុំព្យូទ័រលើតុ (desktops) ម៉ូនីទ័រលេងហ្គេម ឧបករណ៍ limited-edition ជាច្រើនទៀតដែលមានដាក់បង្ហាញតែនៅ MSI Concept Store តែប៉ុណ្នោះ!

សម្រាប់ហាងថ្មី MSI Concept Store នេះគឺសហការជាមួយនឹង GOD OF PC GAME ក្នុងការផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកដែលស្រឡាញ់បច្ចេកវិទ្យា និងអ្នកលេងហ្គេម។ ហាងថ្មីនេះនឹងមានការដាក់បង្ហាញនូវផលិតផលចុងក្រោយដែលមានភាពច្នៃប្រឌិតខ្ពស់ និងឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់។ សាធារណៈជនអាចធ្វើការតេស្តផ្ទាល់ និងអាចទិញផលិតផលទាំងនេះបាននៅហាងថ្មីផ្ទាល់បានថែមទៀត។

អ្នកតំណាងក្រុមហ៊ុន MSI និយាយថា “យើងពិតមានក្តីរីករាយណាស់ក្នុងការនាំយកនូវហាង MSI Concept Store នេះមកកាន់ប្រទេសកម្ពុជា។ សម្រាប់ហាងថ្មីនេះអនុញ្ញាតអោយយើងអាចធ្វើការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងសហគមន៍អ្នកលេងហ្គេមនៅកម្ពុជា និងការផ្តល់អោយពួកគេវិញនូវផលិតផល និងបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន MSI សម្រាប់ពួកគេវិញ។”

សូមកុំភ្លេចចូលរួមអបអរសាទរនៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ហាងថ្មីនេះ ហើយការចូលរួមរបស់អ្នកគឺជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន MSI នៅក្នុងប្រទេសកម្ពុជា។

 

ព្រឹត្តិការណ៍លម្អិត

 ទីតាំង: ហាង GOD OF PC GAME MSI Concept Store ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

 https://maps.app.goo.gl/SpQANZZjQVtzHtzNA 

កាលបរិច្ឆេទ៖ ២៥ មេសា ២០២៥

ពេលវេលា៖ ចាប់ពីម៉ោង ១០ ព្រឹកតទៅ

ការចូលរួម៖ សេរី

សូមតាមដានព័ត៌មានបន្ថែមនៅលើបណ្តាញសង្គមតាមរយៈផេក MSI Cambodia និងកុំភ្លេចចូលរួមក្នុងថ្ងៃសម្ភោធន៍ជាផ្លូវការខាងមុខនេះ!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន