
ថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញកុំព្យូទ័រស៊េរីថ្មី 2026 Zenbook S16 (UM5606) ដែលមានរូបរាងប្រណិតស្តើងក្នុងការប្រើប្រាស់ និងជាកុំព្យូទ័រ 16 អ៊ីង AI ថែមទៀត។ កុំព្យូទ័រថ្មីនេះ មានរូបរាងប្រណិតគាំទ្រជាមួយនឹងសមត្ថភាពខ្លាំងក្លាទៅលើបច្ចេកវិទ្យា AI ហើយនិងក៏បំពាក់នូវបន្ទះឈីប AMD Ryzen™ AI 400 Series Processor ដែលបង្កើនកម្លាំងដល់ទៅ 50 NPU TOPS ផងដែរ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវតួខ្លួនលោហធាតុ ជាមួយនឹង Ceraluminum™ lid ដែលធានាបានថាវាធន់ទៅនឹងស្នាមឆ្កូត និងការប្រើប្រាស់ប្រកបដោយភាពជឿជាក់ជាទីបំផុត។
សម្រាប់អ្នកប្រើប្រាស់ដែលត្រូវការកុំព្យូទ័ររូបរាងទាន់សម័យ និងកម្លាំងម៉ាស៊ីនខ្លាំងក្លានោះ កុំព្យូទ័រ Zenbook S16 នេះ គឺជាជម្រើសដ៏សក្តិសមបំផុត។ ឡេបថបថ្មីនេះ គឺមានកម្រាស់ស្តើងត្រឹមតែ 1.1cm និងមានទម្ងន់ស្រាលត្រឹមតែ 1.5Kg ជាពិសេសក៏មានការប្រើប្រាស់នូវ 28-watt CPU TDP ដែលបង្កើនទៅលើប្រព័ន្ធត្រជាក់ vapor-chamber cooling system បានយ៉ាងល្អបំផុត។ សម្រាប់អេក្រង់របស់កុំព្យូទ័រនេះ គឺកម្រិត 3K ASUS Lumina OLED 120Hz 1100-nit ជាមួយនឹង 6 speakers និង WIFI 7 សម្រាប់បង្កើននូវល្បឿនក្នុងការតភ្ជាប់បានលឿនបំផុតក្នុងការប្រើប្រាស់។ Zenbook S16 គឺជាកុំព្យូទ័រដែលបង្កើតឡើងជាមួយនឹងភាពប្រណិត ស្ថាបត្យកម្មកម្រិតខ្ពស់ និងប្រព័ន្ធឆ្លាតវៃជាច្រើនដែលអ្នកប្រើប្រាស់នឹកស្មានមិនដល់នោះទេ។
.jpg)
រូបរាងស្លីមជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់
អ្វីដែលជាចំណុចពិសេសរបស់កុំព្យូទ័រ Zenbook S16 នេះ គឺការប្រើប្រាស់នូវបន្ទះឈីប AMD Ryzen™ AI 400 Series processor ចុងក្រោយបំផុតដែលមានកម្លាំងដល់ទៅ NPU ។ កម្លាំងម៉ាស៊ីននេះ សក្តិសមសម្រាប់ការងារ AI កាន់តែរលូន និងលឿនក្នុងការប្រើប្រាស់។ សម្រាប់ប្រព័ន្ធ Thincredible thermal module កម្រិតខ្ពស់នេះក៏ធ្វើអោយម៉ាស៊ីនកុំព្យូទ័រត្រជាក់ និងអាចប្រើប្រាស់បានការងារជាច្រើនក្នុងពេលតែមួយថែមទៀតផង។ សម្រាប់សីតុណ្ហភាពនៅត្រង់កន្លែង Keyboard ក៏មានការថយចុះដល់ទៅ 4°C ផងដែរ។ កុំព្យូទ័រនេះ ក៏មានបំពាក់នូវថាមពលថ្មទំហំ 83Wh ដែលធានាបាន កុំព្យូទ័រនេះ អាចប្រើប្រាស់បានយូរម៉ោងសម្រាប់ផលិតភាពការងារ និងភាពច្នៃប្រឌិតខ្ពស់មួយកម្រិតទៀតផងដែរ។
.jpg)
ការឌីស្សាញដ៏ល្អឥតខ្ចោះ
នៅក្នុងការសិក្សាជាង 4 ឆ្នាំនេះ ក្រុមវិស្វកររបស់ក្រុមហ៊ុន ASUS ក៏បង្កើតនូវតួខ្លួន Ceraluminum™— ដែលមានការបញ្ចូលគ្នានៃសេរ៉ាមិច និងអាលុយមីញ៉ូម។ លោហធាតុនេះគឺធានាបានពីការឆ្កូត និងស្រាលក្នុងការប្រើប្រាស់ថែមទៀតផង ហើយពិសេសជាងនេះទៀតនោះ វាធ្វើអោយកុំព្យូទ័រនេះរឹតតែទាន់សម័យ និងធន់ក្នុងការប្រើប្រាស់ផងដែរ។ កុំព្យូទ័រ Zenbook S16 នេះមានកម្រាស់ស្តើងត្រឹមតែ 1.1cm និងទម្ងន់ស្រាលត្រឹមតែ 1.5Kg ប៉ុណ្នោះ។ កុំព្យូទ័រនេះមានពណ៌ Scandinavian White និង Antrim Gray ដែលមើលទៅពិតជាទាន់សម័យបំផុត។ បន្ថែមពីនេះ ជាមួយនឹងត្រចៀកបត់ EasyLift™ hinge នេះក៏ធានាបាននូវភាពធន់ក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការចល័តផងដែរ។ កុំព្យូទ័រនេះក៏មានបំពាក់នូវ ErgoSense keyboard ជាមួយនឹងបទពិសោធន៍ថ្មីនៃការវាយអត្ថបទបានយ៉ាងល្អ ហើយវាក៏មាន Touchpad ជាមួយនឹង Smart Gesture សម្រាប់គ្រប់គ្រងការងារជាច្រើនប្រកបដោយប្រសិទ្ធិភាព។
.jpg)
អេក្រង់ភ្លឺច្បាស់ និងការតភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួល
អេក្រង់ដ៏ភ្លឺច្បាស់ក៏ជាចំណុចសំខាន់របស់កុំព្យូទ័រ Zenbook S16 ផងដែរ។ អេក្រង់នេះមានទំហំ 16-inch ASUS Lumina OLED ជាមួយនឹងកម្រិតភាពច្បាស់ 3K resolution ល្បឿន 120Hz refresh rate និងកម្រិតពន្លឺ 1100 nitspeak brightness។ អេក្រង់នេះ ទទួលបាននូវវិញ្ញាបនបត្រ Pantone® Validated និង DisplayHDR™ True Black 1000 ជាមួយនឹងបច្ចេកវិទ្យា HDR ផងដែរ។ វាក៏មានបំពាក់នូវ cinema-grade 100% DCI-P3 color gamut ដែលផ្តល់នូវពណ៌បានច្បាស់កម្រិតធម្មជាតិថែមទៀតផង។
សម្រាប់ប្រព័ន្ធសំឡេងរបស់កុំព្យូទ័រនេះគឺ 6 speaker Dolby Atmos® sound System ដែលផ្តល់នូវសំឡេងលឺច្បាស់ និងពិរោះបំផុត ហើយវាក៏សក្តិសមសម្រាប់ការងារប្រចាំថ្ងៃថែមទៀតផង។ សម្រាប់រន្ធភ្ជាប់ទំនាក់ទំនងនៅលើកុំព្យូទ័រនេះមានច្រើនដូចជា 2x USB4®, USB 3.2 Gen 2 Type-A, HDMI® 2.1 TMDS និង SD card reader ជាមួយនឹង WiFi 7 ដែលធានាបានថាការតភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួល និងលឿនក្នុងការប្រើប្រាស់បំផុត។
.jpg)
ស្ងប់ស្ងាត់ និងសុវត្ថិភាពខ្ពស់
ជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លានេះ កុំព្យូទ័រ Zenbook S16 ក៏មានកម្រាស់ស្តើងត្រឹមតែ 1.1cm ប៉ុណ្នោះ។ កុំព្យូទ័រនេះមានលំហូរខ្យល់តាម Keys បានល្អ និង Ambient cooling ដែលប្រតិបត្តិការស្ងាត់ជាមួយនឹងសំឡេងនៅក្រោមកម្រិត 25dBA ដែលធានាថា វាមិនមានសំឡេងរំខានអ្វីនោះទេ។ បន្ថែមពីនេះ Zenbook S16 នេះក៏ទ្រទ្រង់ទៅលើ Windows passkeys និង Microsoft Pluton សម្រាប់ភ្ជាប់សុវត្ថិភាពនៅលើ Cloud ថែមទៀត។ បន្ថែមពិនេះ វាក៏មានមុខងារសុវត្ថិភាពជាច្រើនទៀតដូចជា Windows Hello, ASUS AiSense IR, Adaptive Lock និង Adaptive Dimming ផងដែរសម្រាប់ការពារសុវត្ថិភាពខ្ពស់បំផុត។





