no-alternative title
no-alternative title
no-alternative title
no-alternative title

GS73 7RE STEALTH PRO កុំព្យូទ័រយួរដៃជំនាន់ថ្មី ដែលពោរពេញដោយអនុភាពនៃបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន MSI

ក្រុមហ៊ុនបច្ចេកវិទ្យា MSI គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតកុំព្យូទ័រដ៏មានអានុភាពសម្រាប់ការលេងហ្គេមនោះ ទើបតែបានប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មីចុងក្រោយបំផុតម៉ូដែល GS73 7RE STEALTH PRO ដែលបំពាក់នូវលក្ខណៈសម្បត្តិពិសេសជាច្រើនស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

- អង្គប្រតិបត្តិការ INTEL® CORE™ i7 ជំនាន់ទី 7

កុំព្យូទ័រ GS73 7RE STEALTH PRO បំពាក់នូវអង្គប្រតិបត្តិការ Intel Core i7-7700HQ ដែលមានល្បឿនលឿនជាងអង្គប្រតិបត្តិការ i7-6700HQ រហូតដល់ទៅ 8% ។ Intel Core i7-7700HQ អាចដំណើរការកិច្ចការងារបានច្រើនក្នុងពេលតែមួយនឹងមានល្បឿនលឿនជាងបន្ទះឈីប i7-6700HQ រហូតដល់ទៅ 10% ។ សម្រាប់វីដេអូ 4K video decoding/transcoding មានការពង្រឹងល្បឿនដល់ទៅ 15% ។ បន្ទះឈីបថ្មីនេះផ្តល់នូវអានុភាពខ្លាំងក្លាជាមួយនឹងប្រសិទ្ធិភាពនៃថាមពល VP9 និង HEVC 10-bit hardware acceleration ដែលជំនួយទៅលើការដំណើរការលឿនឥតខ្ចោះ។ បន្ថែមពីនេះទៀត វីដេអូកម្រិត 4K Video ទ្រទ្រង់នូវកម្រិតភាពច្បាស់ HDR Visual ដែលខុសប្លែកពីជំនាន់មុន។

- PCI-E GEN3x 4 SSD – ប្រព័ន្ធដំណើរការលឿន

លោកអ្នកនឹងទទួលបាននូវលក្ខណៈពិសេសកាន់តែអស្ចារ្យជាមួយនឹងការប្រើប្រាស់ PCI-E Gen 3.0 x4 bandwidth ជំនាន់ចុងក្រោយបំផុតបំពាក់នូវបច្ចេកវិទ្យា NVMe នៅលើថាសរឹង M.2 SSD ។ ប្រព័ន្ធដំណើរការរបស់វាពោរពេញដោយសមត្ថភាពពេញលេញដោយសាតែ Gen 3.0 SSD រៀបចំទៅលើល្បឿននៃការ Read តាមរយៈ Hardware និង Software នៅក្នុងល្បឿន 220MB/s ដែលលឿនជាងល្បឿននៅលើថាសរឹង SATA3 SSD ដល់ទៅ 5 ដង។

- ការប្រើប្រាស់ម៉េមូរី DDR4-2400 ស៊េរីថ្មីចុងក្រោយបំផុត

លោកអ្នកនឹងទទួលបាននូវប្រព័ន្ធដំណើរការពោរពេញដោយសមត្ថភាពដោយសារតែកុំព្យូទ័រ Notebook នេះបំពាក់ទ្រទ្រង់នូវម៉េមូរីកម្រិតខ្ពស់ចុងក្រោយបំផុត DDR4-2400 ដែលមានល្បឿនក្នុងការ Read ដល់ទៅ 32GB/s និងល្បឿននៃការ Write ដល់ទៅ 36GB/s ។ វាមានល្បឿនដំណើរការលឿនជាងDDR3-1600 ដល់ទៅ 40% ហើយវានឹងជួយអោយលោកអ្នកទទួលបានបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមមួយកម្រិតទៀតក្នុងការលេងហ្គេម។

- រន្ធ Port សម្រាប់ការបញ្ជូនទិន្នន័យលឿន និងការបញ្ជូលថាមពលលឿន

ក្រុមហ៊ុន MSI ក្លាយជាក្រុមហ៊ុនដំបូងបំផុតដែលប្រើប្រាស់នូវរន្ធដោត Thunderbolt 3 បំពាក់ទៅលើកុំព្យូទ័រលេងហ្គេមស៊េរីថ្មីចុងក្រោយរបស់ខ្លួន។ រន្ធដោត Thunderbolt 3 នេះទ្រទ្រង់នូវការបញ្ជូនទិន្នន័យល្បឿនលឿនក្នុងកម្រិត 40Gbps និងទ្រទ្រង់នូវ 4K Display ថែមទៀត។ រន្ធដោត USB 3.1 ទ្រទ្រង់នូវកម្លាំងថាមពល 5V និង 3A ដែលបញ្ជូលថាមពលបានលឿនបំផុត។

- កង្ហារជំនួយត្រជាក់ចំនួន 3 ពោរពេញដោយអានុភាព

ប្រព័ន្ធ Cooling ពិតជាសំខាន់ណាស់ក្នុងការបង្កើនល្បឿននៃការប្រើប្រាស់ការងារច្រើនក្នុងពេលតែមួយនៅលើកុំព្យូទ័រ ។ Cooler Boost នៅលើកុំព្យូទ័រនេះប្រើប្រាស់នូវកង្ហារ 3 (Whirlwind Blade) ដែលបាញ់ខ្យល់បានខ្លាំងជាងមុនដល់ទៅ 30% ។ ជាមួយនឹងប្រព័ន្ធកង្ហារចំនួន 3 នេះ កុំព្យូទ័រលេងហ្គេមនេះនឹងមិនឡើងកម្តៅក្តៅនោះទេ ដូច្នេះវាអាចបង្កើននូវល្បឿននៃការលេងហ្គេមនៅក្នុងកម្រិតលឿនបំផុត។

- KILLER DOUBLESHOT PRO – ការពារនូវភាពគាំង និងការទំនាក់ទំនងរបស់លោកអ្នក

លោកអ្នកនឹងមិនបាត់បង់នូវហ្គេមរបស់លោកអ្នកជាមួយនឹងKiller DoubleShot Pro ។ វាមានសមត្ថភាពក្នុងការការពារ និងផ្តល់នូវចរាចរណ៍នៅលើបណ្តាញណែតវើកប្រកបដោយប្រសិទ្ធិភាព នោះលោកអ្នកមិនបាច់ព្រួយបារម្ភទៅលើបញ្ហាកើតឡើងនោះទេ។ លោកអ្នកអាចជ្រើសរើសនូវកម្មវិធីជាច្រើនដែលលោកអ្នកចង់ដំណើរការនៅលើបណ្តាញណែតវើកដើម្បីធានាទៅលើ Bandwidth ខ្ពស់បំផុត និងតាមដាននូវល្បឿនដំណើរការតាមរយៈ Killer Networking Manager ថែមទៀត។ Killer DoubleShot Pro ភ្ចាប់ជាមួយនឹង Killer E2500 Gigabit Ethernet Controller និងKiller Wireless-AC 1535 chipset ដែលមានសមត្ថភាពប្រសើរជាងមុន 3.5 ដងបើធៀបជាមួយនឹង 802.11ac ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម