no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Gear VR ជំនាន់បន្ទាប់ នឹងមានអេក្រង់ OLED កម្រិត 2,000 ppi

ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង បានបញ្ចេញនូវឧបករណ៍ Gear VR headsets ជាច្រើនស៊េរី នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែរឿងមួយដែលឧបករណ៍បច្ចេកវិទ្យាទាំងនេះ មានលក្ខណៈដូចគ្នានោះ គឺថាលោកអ្នកត្រូវតែភ្ជាប់ជាមួយនឹងស្មាតហ្វូននៅក្នុងឧបករណ៍នេះ។ ឧបករណ៍ Gear VR ជំនាន់បន្ទាប់ គឺស្ថិតនៅក្នុងការអភិវឌ្ឍ ប៉ុន្តែវានឹងមានលក្ខណៈខុសប្លែកពីឧបករណ៍ Gear VR ក្នុងពេលបច្ចុប្បន្ននេះ នេះបើយោងតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុត ចេញពីប្រទេសកូរ៉េខាងត្បូង។

ឧបករណ៍ Gear VR ជំនាន់បន្ទាប់ត្រូវគេនិយាយថាអាចប្រើប្រាស់ដាច់តែឯងបាន។ វានឹងភ្ជាប់ជាមួយនឹងអេក្រង់ OLED មួយដែលមានកម្រិតភាពច្បាស់ដល់ទៅ 2000 ppi ។ យោងតាមអ្នកធ្វើការនៅក្នុងក្រុមហ៊ុននេះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា អេក្រង់នេះនឹងជួយកាត់បន្ថយនូវអារម្មណ៍នៃការវិលមុខ និងក្អួតចង្អោរសម្រាប់អ្នកប្រើប្រាស់ដំបូងៗ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung ធ្លាប់បញ្ជាក់ថា ប្រសិនបើអ្នកប្រើប្រាស់កម្រិតភាពច្បាស់ដល់ទៅ 1000ppi សម្រាប់ VR នោះ វានឹងមិនបង្ករនូវបញ្ហាវិលមុខ ឬអ្វីនោះទេសម្រាប់លោកអ្នក។ Samsung បានបដិសេធ មិនធ្វើអត្ថាធិប្បាយជាផ្លូវការអំពីពាក្យចចាមអារ៉ាមទាំងអស់នេះ ប៉ុន្តែវាពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនសម្រាប់វត្តមានរបស់ឧបករណ៍ Gear VR ជំនាន់បន្ទាប់ដែលអាចប្រកួតប្រជែងជាមួយនឹង Oculus Rift និង HTC Vive ហើយក្រុមហ៊ុន Samsung ពិតជាយកឈ្នះ បានជាក់ជាមិនខាន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍