កែវពង្រីក Telescope ដែលមានទំហំធំជាងគេបំផុតនៅក្នុងលោកដែលហៅឈ្មោះថា FAST (កែវពង្រីកដែលមានជម្រៅស្វ៊ែររហូតដល់ទៅ 500 ម៉ែត្រ) បានទទួលរលកសញ្ញាដំបូងបំផុតពីទីអវកាសហើយ។ ទីតាំងរបស់ Telescope ដ៏ធំបំផុតនេះស្ថិតនៅក្នុងខេត្ត Guizhou នៅក្នុងភាគខាងនិរតីនៃប្រទេសចិន នឹងចាប់ផ្តើមសាកល្បងរយៈពេល 3 ឆ្នាំមុនពេលដែលវាចាប់ផ្តើមប្រតិបត្តិការពេញលេញ។
លោក Peng Bo ដែលជាអនុប្រធានគ្រប់គ្រងគម្រោង FAST បានប្រាប់សារព័ត៌មាន BBC ថា “នេះគឺជារឿងដែលគួរឱ្យរំភើបមួយ។ សម្រាប់រយៈពេលជាច្រើនឆ្នាំមកនេះ យើងត្រូវតែធ្វើការស្រាវជ្រាវអង្កេតនៅខាងក្រៅប្រទេសចិន ហើយឥឡូវនេះយើងបានសម្រេចបាននូវកែវពង្រីក Telescope ដ៏ធំបំផុតបានហើយ។ មនុស្សមិនអាចរង់ចាំការប្រើប្រាស់បាននោះទេ។” ជាមួយនឹងអង្កត់ផ្ចិត 500 ម៉ែត្រ (1640 ហ្វឺត) របស់កែវពង្រីក Telescope ដែលមានតម្លៃក្នុងការកសាងប្រមាណជា 1.2 ពាន់លានយ័ន ហើយអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះថា Li Di ដែលបានចូលរួមនៅក្នុងគម្រោងមួយនេះបញ្ជាក់ថា”ប្រសិនបើអ្នកចាក់ស្រាចូលទៅក្នុងកែវពង្រីកនេះ យ៉ាងហើយណាស់មនុស្សប្រហែលជា 7 ពាន់លាននាក់អាចទទួលបានស្រារហូតដល់ទៅ 5 ដបដែលយកចេញពីកែវពង្រីកនេះ។”
នៅក្នុងខែវិច្ឆិកា Li Di បានប្រាប់សារព័ត៌មាន China Daily ថា “វាមានសញ្ញាធំមួយដែលយើងទទួលបាននៅក្នុងតំបន់នេះ ហើយនឹងការបត់បែនជាច្រើនទៀតដែល FAST អាចធ្វើការស្កែនបានប្រសើរជាង Arecibo ដល់ទៅ 2 ដងនៅលើមេឃដែលទទួលបាននូវការប្រែប្រួលខ្ពស់ជាងដល់ទៅ 3 ឬ 5 ដង។” សម្រាប់ការតម្លើងនូវកែវពង្រីក FAST បានផ្គុំពីបំនែកនៃបន្ទះ Panels ដល់ទៅ 4400 ផ្ទាំងដែលចាប់ផ្តើមធ្វើតាំងពីឆ្នាំ 2011 ហើយទាមទារការបម្លាស់ទីប្រជាជនប្រហែលជា 9000 នាក់ដែលបានរស់នៅក្នុងគម្រោង 5 គីឡូម៉ែត្ររបស់ Telescope នេះ។ ការបង្កើតនូវកែវពង្រីកនេះដើម្បីធ្វើការស្តាប់នូវរលកសញ្ញា (Radiowaves) ដែលបញ្ចេញពីទីអវកាស៕