no-alternative title
no-alternative title
no-alternative title
no-alternative title

LG Electronics បានបង្ហាញនូវទូរទស្សន៍ OLED និង SUPER UHD HDR TV ស៊េរីថ្មី ជាមួយនឹងបច្ចេកវិទ្យា ThinQ AI និង Dolby Atmos

កាលពីថ្ងៃទី 05 ខែមិនា ឆ្នាំ 2018 កន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងសេអ៊ូល ក្រុមហ៊ុន LG បានបង្ហាញនូវទូរទស្សន៍ OLED និង SUPER UHD TVs ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ThinQ AI និងប្រព័ន្ធដំណើរការកម្រិតខ្ពស់ α (Alpha) processor ។ ទូរទស្សន៍អេក្រង់ OLED TVs នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI មានម៉ូដែលដូចជា W8, G8, E8, C8 និង B8 ដែលប្រើប្រាស់នូវមុខងារជាច្រើនដូចជា Picture-on-Wall, One Glass Screen, Picture-on-Glass និង Cinema Screen ។

សម្រាប់ទំហំរបស់អេក្រង់របស់ទូរទស្សន៍ LG OLED TVs Screen គឺចាប់ពី 55 អ៊ីងដល់ 77 អ៊ីង និងទូរទស្សន៍ SUPER UHD TVs ដែលមានទំហំចាប់ពី 49 អ៊ីង ដល់ទៅទំហំ 75 អ៊ីង។ ទូរទស្សន៍ស៊េរី W8, G8, E8 និង C8 OLED TV ភ្ជាប់ជាមួយនឹងបន្ទះឈីប LG’s α (Alpha) 9 intelligent processor សម្រាប់ការពង្រឹងទៅលើល្បឿននៃការ Renders ទៅលើរូបភាព និងការផ្តល់នូវពណ៌ដ៏ស្រស់ស្អាតសម្រាប់ការទស្សនាគ្រប់ពេលវេលា។ ទូរទស្សន៍ទាំងនេះក៏ប្រើប្រាស់នូវប្រព័ន្ធសំឡេង Dolby Atmos sound និងគុណភាពរូបភាព Optimal Picture Quality ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ ទូរទស្សន៍ត្រកូល  SUPER UHD នេះបំពាក់នូវបន្ទះឈីប  LG’s α (Alpha) 7 processor ដែលប្រើប្រាស់នៅលើ  B8 series ដែលជាការច្របាច់បញ្ចូលគ្នានៃ Nano Cell និង FALD backlighting សម្រាប់ការផ្តល់នូវរូបភាពកម្រិតខ្ពស់ពណ៌ខ្មៅច្បាស់ ការពង្រឹងទៅលើការ Render នៃរូបភាព ការពង្រឹងទៅលើ Shadow និងពណ៌កាន់តែច្បាស់គ្រប់ជ្រុងតែម្តង។ សម្រាប់ត្រកូលនៃទូរទស្សន៍ SUPER UHD ក៏ទ្រទ្រង់នូវប្រព័ន្ធសំឡេង Dolby Atmos ផងដែរ។

ជាមួយនឹងការភ្ជាប់មុខងារ AI អ្នកទស្សនាអាចនិយាយដោយផ្ទាល់ទៅកាន់តេឡេបញ្ជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Natural Language Processing (NLP) ។ សម្រាប់ទូរទស្សន៍ដែលប្រើប្រាស់នូវបច្ចេកវិទ្យា ThinQ AI របស់ក្រុមហ៊ុន LG នោះគឺផ្អែកទៅល Electronic Program Guide (EPG) ដែលនឹងផ្តល់នូវព័ត៌មានភ្លាមៗទៅតាម Content ដែលអ្នកត្រូវការ។

សម្រាប់ទូរទស្សន៍ 2018 OLED និង SUPER UHD TVs របស់ក្រុមហ៊ុន LG នឹងភ្ជាប់ជាមួយនឹងមុខងារ  Cinema HDR ហើយវាក៏ប្រើប្រាស់នូវ HDR formats ចេញពី  Dolby Vision ទៅកាន់  HDR10 និង HLG (hybrid log-gamma) ផងដែរ។ សម្រាប់ NLP របស់ក្រុមហ៊ុន LG នឹងដំណើរនៅលើប្រទេសចំនួន 14 ដែលក្នុងនោះមានដូចជា អូស្ត្រាលី ប្រេស៊ីល កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី កូរ៉េ ម៉ិកស៊ិកូ ប៉ូឡូញ រុស្សី អេស្ប៉ាញ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទួរគី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Xiaomi Auto ដឹកជញ្ជូនឡានអគ្គិសនីបាន 30 ម៉ឺនគ្រឿង នៅក្នុងប្រទេសចិនសម្រាប់រយះពេល 15 ខែ

Xiaomi Auto ដឹកជញ្ជូនឡានអគ្គិសនីបាន 30 ម៉ឺនគ្រឿង នៅក្នុងប្រទេសចិនសម្រាប់រយះពេល 15 ខែ

ដោយ ប៉េងលីន