no-alternative title
no-alternative title
no-alternative title
no-alternative title

លក្ខណះសម្បត្តិរបស់ OnePlus 6 បង្ហាញព័ត៌មានកាន់តែច្បាស់នៅលើ Geekbench មានរ៉េមទំហំ 8GB និងរត់លើបន្ទះឈីប Snapdragon 845

OnePlus នឹងធ្វើការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល OnePlus 6 នៅថ្ងៃទី 16 ខែឧសភាសប្តាហ៍ក្រោយនេះ។ ហើយក្នុងពេលនេះបណ្តាញ Geekbench ក៏បានបង្ហាញចេញនៅគុណសម្បត្តិមួយចំនួននៃកំពូលស្មាតហ្វូនជំនាន់ថ្មីនេះផងដែរមុនថ្ងៃប្រកាសចេញ។ នៅលើបញ្ចីរបស់ Geekbench បានបង្ហាញថាស្មាតហ្វូនជំនាន់ថ្មីនេះបានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 845 ដែលមានអង្គគណនា 8-core និងភ្ជាប់ដោយអង្គគណនាបណ្តោះអាសន្នទំហំដល់ទៅ 8GB RAM។ 

សម្រាប់ពិន្ទុនៃកំលាំងម៉ាស៊ីនរបស់វាដែលបង្ហាញនៅក្នុងបញ្ចីសម្រាប់អង្គគណនា single-core ទទួលបានពិន្ទុចំនួន 2402  និង multi-core ទទួលបានពិន្ទុចំនួន 8931 ដូច្នេះ វាបង្ហាញអោយឃើញថា OnePlus 6 គឺអាចចាត់ចូលក្នុងតារាងកំពូលស្មាតហ្វូនដែលមានកំលាំងខ្លាំងនាឆ្នាំ 2018 នេះ។ ទោះជាយ៉ាងណាគេនូវមិនទាន់ដឹងច្បាស់ពីទំហំផ្ទុកដែលស្មាតហ្វូនមួយនេះអាចធ្វើបាននៅឡើយទេ ប៉ុន្តែបើតាមប្រភពព័ត៌មានលេចលឺកន្លងមកបានអោយដឹងថា OnePlus 6 នឹងមានម៉ូដែលមានទំហំផ្ទុកក្នុងម៉ាស៊ីនដល់ទៅ 256GB។ បន្ថែមពីនេះបើតាមការអោយដឹងពីក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ស្មាតហ្វូនរបស់ចិន (Chinese OEM) បាននិយាយថាពួកគេបាននឹងកំពុងធ្វើការនៅលើទំហំផ្ទុក 64GB និង 128GB សម្រាប់ OnePlus 6 ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

OnePlus 6 នឹងប្រកាសចេញដោយដំឡើងមកស្រាប់ក្នុងប្រអប់ជាមួយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo។ សម្រាប់កាមេរ៉ាថតរូបដែលនឹងបំពាក់នៅលើ OnePlus 6 ត្រូវបានការរំពឹងទុកថាជាប្រភេទកាមេរ៉ាភ្លោះសម្រាប់កាមេរ៉ាក្រោយដែលគ្រាប់ទីមួយប្រើសែនស័រទំហំ 20MP និងគ្រាប់ទីពីរប្រើសែនស័រទំហំ 16MP ហើយកាមេរ៉ាខាងមុខគឺប្រើសែនស័រទំហំ 16MP ផងដែរ។ បើតាមរូបភាពដែលបានបែកធ្លាយកាលពីថ្ងៃម្សិលមិញបានបង្ហាញថា OnePlus 6 នឹងមានតួរខ្លួនស្រោបដោយកញ្ចក់ និងមានស៊ុមព័ទ្ធជុំវិញតួរជាលោហះប្រភេទអាលុយមីញ៉ូម ហើយផ្ទៃខាងក្រោយរបស់វាមានជម្រើសពីរពណ៌គឺស និងខ្មៅ។ បន្ថែមពីនេះ OnePlus ក៏អាចនឹងប្រកាសចេញពណ៌ថ្មីមួយទៀតផងដែរគឺ Purple color នៅថ្ងៃទី 16, ឧសភាសប្តាហ៍ក្រោយនេះ។ 

យ៉ាងណាមិញក្រុមហ៊ុន OnePlus មិនទាន់ប្រកាសពីព័ត៌មានលម្អិតផ្លូវការណ៍ណាមួយទាក់ទងនឹងតម្លៃរបស់ OnePlus 6 នៅឡើយទេ ប៉ុន្តែសម្រាប់ថ្ងៃប្រកាសចេញជាក់លាក់ផ្លូវការណ៍គឺនៅសប្តាហ៍ក្រោយនេះ ហើយស្មាតហ្វូនជំនាន់ថ្មីនេះអាចនឹងចេញលក់នៅចុងខែឧសភានេះផងដែរ។ បើតាមប្រភពព័ត៌មានចចាមអារ៉ាមបានអោយដឹងថា OnePlus 6អាចមានតម្លៃចាប់ពី $555 ឡើងទៅសម្រាប់ម៉ូដែលស្តង់ដារ និងតម្លៃប្រហែល $800 សម្រាប់ម៉ូដែល Limited Edition Avengers Infinity War៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម