no-alternative title
no-alternative title
no-alternative title
no-alternative title

MSI បញ្ចេញនូវ Creator 15M និង 17M ដែលជាកុំព្យូទ័រយួដៃស៊េរីថ្មីរបស់ខ្លួនមានសក្តានុពលខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់

MSI គឺជាក្រុមហ៊ុនផលិតកុំព្យូទ័រលំដាប់កំពុលដែលបានប្តេជ្ញាចិត្តក្នុងការបំពេញនូវតម្រូវការផ្សេងៗគ្នាជាច្រើនសម្រាប់ Creators នោះ។ នៅក្នុងគោលដៅនេះ ក្រុមហ៊ុន MSI ក៏ប្រកាសបង្ហាញនូវវត្តមានរបស់កុំព្យូទ័រយួរដៃស៊េរីថ្មី Creator 15M និង 17M Laptops ដែលប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លាបំផុត H-series processors សម្រាប់អ្នកប្រើប្រាស់ដើម្បីបំពេញនូវតម្រូវការរបស់ពួកគេ។  ការប្រកាសបង្ហាញនូវកុំព្យូទ័រយួរដៃស៊េរីថ្មីបំផុតនេះ គឺនឹងបង្កើននូវភាពអស្ចារ្យមួយកម្រិតទៀតសម្រាប់អ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសករាជថ្មីជាមួយនឹងពាក្យថា “We Media” នោះ ការបង្កើតនូវឧបករណ៍ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យនោះគឺជារឿងដែលត្រូវធ្វើជាចាំបាច់។ ជាក់ស្តែង មានមនុស្សជាង ២ លាននាក់ធ្វើការផលិតនូវតន្ត្រី រូបភាព និងវីដេអូតាមរយៈការប្រើប្រាស់នូវកុំព្យូទ័រនេះ។ ដូចនេះ កុំព្យូទ័រសម្រាប់ធ្វើការបង្កើតនូវ Content នេះ បានក្លាយជាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ឧស្សាហកម្មនេះដោយសារតែវាមានរូបរាងស្តើង និងកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លាថែមទៀត។

សម្រាប់ទីផ្សារនៅពេលនេះ គឺសំខាន់ផ្តោតទៅលើការ Renders និងការបង្កើតនូវអ្វីដែលថ្មីជាមួយនឹងតម្រូវការទៅលើបន្ទះឈីប Processor ដ៏ខ្លាំងក្លាបំផុតនោះ។ ដូចនេះ កម្លាំងម៉ាស៊ីនទៅលើបន្ទះឈីប និងក្រាហ្វិកគឺជាស្នូលដ៏សំខាន់សម្រាប់ការប្រើប្រាស់។ កុំព្យូទ័រ Creator 15M និង 17M បំពាក់នូវប្រព័ន្ធចុងក្រោយបំផុត និងបន្ទះឈីប Intel i7 6-Core Processor ជំនាន់ទី 9 ថែមទៀត។ សម្រាប់ក្រាហ្វិកវិញនោះ កុំព្យូទ័រនេះ មានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce® RTX 2060 និង GTX 1660 Ti សម្រាប់ធ្វើការបង្កើនល្បឿនទៅលើការកែរូបភាព ការកែវីដេអូ 4K ទៅកាន់ការ Render 3D ថែមទៀត។ បន្ថែមពីនេះទៀតនោះ ជាមួយនឹងការបង្កើនទៅលើ Creator Center នោះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការកែប្រែកាន់តែងាយស្រួលទៅលើ system modes ដើម្បីការពង្រឹងទៅលើ multi-thread workflow នៅក្នុងកម្រិតមួយខ្ពស់បំផុតថែមទៀត។

Creator 15M និង 17M គឺជាឧបករណ៍អាជីពមួយសម្រាប់ Creators ហើយវាមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងថាមពលថ្មប្រើប្រាស់បានយូរថែមទៀត។ កុំព្យូទ័រនេះមានគែមស្តើង ហើយអេក្រង់របស់វាមានទំហំ 88% ថែមទៀត។

កុំព្យូទ័រនេះផលិតឡើងពីអាលុយមីញ៉ូមហើយវាទទួលបាននូវវិញ្ញាបនបត្រកម្រិត military-grade ដែលធន់ទៅនឹងការធ្លាក់ថែមទៀត។ Creator 17M នេះមានការឌីស្សាញរូបរាងយ៉ាងប្រណិត ហើយវាមានគ្រាប់ Key ដែលមានចម្ងាយ 1.9mm ដែលងាយស្រួលក្នុងការវាយ និងអេក្រង់កាន់តែល្អប្រសើរជាងមុនថែមទៀត។ វាមានទម្ងន់ 1.8 និង 2kg រៀងគ្នាសម្រាប់ Creator 15M និង 17M នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម