Sony គឺជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទៅលើកាសស្តាប់ TWS ដែលមានគុណភាពអស្ចារ្យមែនទែន ប៉ុន្តែមុខងារជាច្រើនរបស់កាសស្តាប់នេះ ពិតជាមិនមែនសាមញ្ញដូចទៅនឹងម៉ាកយីហោផ្សេងទៀតនោះទេ។ ក្រុមហ៊ុន Sony ក៏មានឈ្មោះច្រើនសម្រាប់ម៉ូឌែលទាំងនេះ ហើយកាសស្តាប់នេះ នឹងបង្ហាញខ្លួននៅលើទីផ្សារជាមួយនឹងកាសស្តាប់ Sony WF-SP800N ផងដែរ។ Sony WF-SP800N គឺជាកាសស្តាប់ TWS ដែលមានប្រព័ន្ធ noise-canceling ដែលមានការឌីស្សាញឡើងសម្រាប់ការលេងកីឡានោះ។ កាសស្តាប់នេះគឺមានការឌីស្សាញឡើងវិញទៅលើផ្នែកខាងក្រៅរបស់វា និងប្រព័ន្ធ IP55 ដែលមានន័យថាវាអាចធ្វើការការពារញើស និងការកំពប់ទឹកថែមទៀត។ កាសស្តាប់នេះមានពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ទឹកក្រូច។
ក្រុមហ៊ុន Sony និយាយថា WF-SP800N នេះប្រើប្រាស់នូវបច្ចេកវិទ្យា Digital Noise-Canceling Technology ដើម្បីកាត់បន្ថយទៅលើ Ambient Noise នៅកន្លែងហាត់ប្រាណ ឬបរិយាកាសរបស់អ្នកជាទូទៅ។ មានមុខងារមួយហៅថា Quick Attention ដែលអនុញ្ញាតអោយអ្នកអាចធ្វើការកាត់បន្ថយទៅលើកម្រិត Volume ទៅលើអ្វីដែលបានអ្នកបានស្តាប់លឺពីខាងក្រៅបានយ៉ាងល្អ។ កាសស្តាប់នេះក៏មានបច្ចេកវិទ្យា adaptive sound control ដែលអាចកែប្រែទៅលើ ambient sound settings។ មានកម្មវិធីមួយនៅលើ iOS និង Android ដែលអ្នកអាចកែប្រែទៅលើ equalizer settings ។
កាសស្តាប់ Sony WF-SP800N នេះគឺមាន touch controls សម្រាប់ការឆ្លើយការខល ការហៅទៅកាន់ Google Assistant និងការគ្រប់គ្រងទៅលើតន្រ្តីថែមទៀត។ ក្រុមហ៊ុន Sony និយាយថា ខ្លួនក៏មាន Extra Bass ។ ថាមពលថ្មរបស់វាគឺអាចប្រើប្រាស់បាន ៩ ម៉ោងជាមួយនឹងប្រព័ន្ធ noise-canceling និងរយៈពេល 13 ម៉ោងសម្រាប់ការមិនមានមុខងារ noise-canceling ។ កាសស្តាប់នេះប្រើប្រាស់នូវរន្ធបញ្ចូលថាមពល USB Type-C ហើយវាមានតម្លៃ $199.99 ដែលអាចរកទិញបាននៅលើ Amazon និងវេបសាយរបស់ Sony ៕