ថ្មីៗនេះ ក្រុមហ៊ុន ASUS បានបង្ហាញនូវកុំព្យូទ័រម៉ូដែលចុងក្រោយបំផុត ZenBook 13 (UX334), ZenBook 14 (UX434) និង ZenBook 15 (UX534) ដ៏ស្រស់ស្អាតបំផុត ដែលមានភ្ជាប់ជាមួយនឹង ASUS ScreenPad 2.0 យ៉ាងស្រស់ស្អាតបំផុត។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវម៉ូដែលពិសេស Limited-Edition ZenBook Edition 30 (UX334FL) ពណ៌ Pearl White ដ៏ប្រណិតផងដែរ ដែលនេះគឺជាជំនាន់ថ្មី ដែលបង្កើតឡើងសម្រាប់អបអរខួបលើកទី 30 ឆ្នាំរបស់ក្រុមហ៊ុន ASUS។ ម៉ាស៊ីនថ្មីនេះ មានភ្ជាប់ជាមួយនឹង Lid Cover ដែលជាគម្របស្បែកដ៏ប្រណិតរបស់អ៊ីតាលី រួមជាមួយនឹងការផលិតចេញមានចំនួនកំណត់ផ្តាច់មុខផងដែរ។
ក្រុមហ៊ុន Asus បានបញ្ជាក់ថា ScreenPad 2.0 ថ្មីនេះ អាចដំណើរការបាននៅគ្រប់ម៉ូដែលថ្មីរបស់ ZenBook ទាំងអស់។ បច្ចេកវិទ្យាថ្មីនេះ ក៏មានការ Upgrades ទៅលើបទពិសោធន៍ថ្មីនៃការប្រើប្រាស់នៅលើកុំព្យូទ័រយួរដៃនេះផងដែរ ជាមួយនឹងការបន្ថែមនូវអេក្រង់ទី 2 ដែលអាចពង្រឹងទៅលើផលិតកម្មការងារបានគ្មានដែនកំណត់នោះទេ។ ZenBook ថ្មីនេះ គឺមាន Interface ថ្មីស្រដៀងគ្នាទៅនឹងស្មាតហ្វូន ដែលពិតជាមានភាពងាយស្រួលនៅក្នុងការធ្វើការងារគ្រប់គ្រង និងអនុញ្ញាតអោយអ្នកប្រើប្រាស់បង្កើតនូវការងារ Multitasking ដោយគ្មានបញ្ហាអ្វីនោះទេ។
គ្រប់ម៉ូដែលថ្មីទាំងនេះ មានភ្ជាប់ជាមួយនឹងអេក្រង់ស៊េរីថ្មី NanoEdge display ដែលមានទំហំអេក្រង់រហូតដល់ទៅ 95% បើធៀបជាមួយនឹងតួខ្លួនរបស់វាដែលធ្វើអោយវាពិតជាមានរូបរាងស្តើងមែនទែន។ ការពង្រឹងទៅលើសមត្ថភាពនៃកម្លាំងម៉ាស៊ីន និងរូបរាងកាន់តែស្រស់ស្អាតនេះគឺជាលក្ខណៈពិសេសរបស់ស្មាតហ្វូន ZenBook series ហើយគ្រប់ម៉ូដែលថ្មីទាំងអស់នេះបំពាក់នូវ Hardware ដែលខ្លាំងក្លាដូចជា Intel® Core™ i7 quad-core CPUs ជំនាន់ទី 8 ក្រាហ្វិកកាត NVIDIA® GeForce® GTX 1650 Max-Q graphics, 16GB RAM, ultrafast PCIe® SSDs និង gigabit-class Wi-Fi 5 ថែមទៀតផង។
Touchpad ដ៏ឆ្លាតវៃ
ជាមួយនឹងការបំពាក់នូវកម្មវិធីថ្មី ScreenXpert software នោះ ScreenPad 2.0 ពេលនេះមានទំហំដល់ទៅ 5.65-inch touchscreen ដែលភ្ជាប់ជាមួយនឹងលក្ខណៈពិសេសថ្មី និងគុណសម្បត្តិជាច្រើន។ អេក្រង់ Touchscreen ទី 2 នេះ អាចធ្វើការពង្រឹងទៅលើប្រសិទ្ធិភាពការងារ អនុញ្ញាតអោយការធ្វើការងារកាន់តែមានប្រសិទ្ធិភាពថែមទៀត តាមរយៈនៃការភ្ជាប់ជាមួយនឹងកម្មវិធីពិសេសៗជាច្រើនរបស់ក្រុមហ៊ុន ASUS ដែលអាចធ្វើការពង្រឹងទៅលើការងារកាន់តែមានប្រសិទ្ធិភាព៖ Quick Key enables one-tap, Handwriting និង Number Key ផងដែរ។ ជាមួយគ្នានេះ Developers ភាគីទី 3 ក៏អាចធ្វើការប្រើប្រាស់នូវ ASUS API ដើម្បីធ្វើការរៀបចំអោយកាន់តែមានប្រសិទ្ធិភាពទៅលើ Software និងបទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ជាមួយនឹង ScreenPad នេះថែមទៀតផង។ សម្រាប់ Hardware វិញ គឺមានប្រសិទ្ធិភាពខ្លាំងក្លាជាងជំនាន់មុនរបស់វា ហើយថាមពលថ្មរបស់វា ក៏ប្រើប្រាស់បានយូរជាងមុនដល់ទៅ 2.5X នៅពេលដែលប្រើប្រាស់ជាមួយនឹង ScreenPad នេះផងដែរ។
ការរចនារូបរាងតូចស្តើងស្រស់ស្អាតទាក់ភ្នែក
ក្រុមហ៊ុននេះ បានបញ្ជាក់ថា នេះគឺជាកុំព្យូទ័រម៉ូដែលថ្មី ZenBook ដែលមានទម្ងន់ស្រាល និងងាយដាក់តាមខ្លួនបំផុត ហើយវាមានភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម NanoEdge displays។ មានអេក្រង់ទំហំ 15.6-inch displays ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងគ្មានគូប្រៀបនោះទេ។ អេក្រង់របស់វាមានទំហំដល់ទៅ 95% បើធៀបជាមួយនឹងតួខ្លួនរបស់វាថែមទៀតផង។ ZenBook series គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ភាពច្នៃប្រឌិត និងការកម្សាន្តដ៏សំបូរបែបបំផុត។កុំព្យូទ័រនេះ មានការឌីស្សាញរូបរាងស្តើងប្រណិត ultracompact ទាក់ភ្នែកខ្លាំងក្នុងការប្រើប្រាស់ ហើយវាមានពណ៌ខៀវ Royal Blue យ៉ាងទាក់ទាញដែលមានភ្ជាប់ជាមួយនឹងឡូហ្គោពណ៌មាស និង Rose Gold trim bar ស្ថិតនៅលើ Keyboard សម្រាប់ការបន្ថែមនូវភាពប្រណិតកាន់តែអស្ចារ្យសម្រាប់កុំព្យូទ័រនេះ។ សម្រាប់ការឌីស្សាញទៅលើ ASUS ErgoLift hinge នេះគឺមានភាពរឹងមាំ ហើយសម្រាប់ Keyboard នេះ គឺមានភាពងាយស្រួលក្នុងការវាយអត្ថបទបានលឿន និងល្អក្នុងការប្រើប្រាស់។
កម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុត
ZenBook series នេះមានកម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយនឹងបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 8 ចុងក្រោយបំផុត និងក្រាហិ្វកកាតលឿនដូចជា NVIDIA® GeForce MX250 discrete graphics សម្រាប់កុំព្យូទ័រ ZenBook 13, 14 និង Edition 30 ថែមទៀត។ សម្រាប់ ZenBook 15 ភ្ជាប់ជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce® GTX 1650 GPU កម្រិតខ្ពស់ថែមទៀត។ កុំព្យូទ័រម៉ូដែលទាំងនេះ គឺមានភ្ជាប់ជាមួយនឹងថាសរឹង PCIe® SSDs និងរ៉េមទំហំ 16GB ដែលបង្កើនល្បឿនទៅលើការងារជាច្រើនដូចជាឯកសារ ទិន្នន័យ ការកែប្រែរូបភាព ការកែប្រែវីដេអូ ឬការលេងហ្គេមយ៉ាងសម្បូរបែប។ សម្រាប់កុំព្យូទ័រ ZenBook series នេះ អនុញ្ញាត្តអោយអ្នកប្រើប្រាស់ធ្វើការងារបានកាន់តែច្រើន និងការងារលឿនជាងមុនថែមទៀត។ សម្រាប់អ្នកជំនាញជាច្រើនអាចធ្វើការតភ្ជាប់ទំនាក់ទំនងជាមួយនឹងល្បឿនយ៉ាងលឿនថែមទៀត។
សម្រាប់ម៉ូដែល ZenBook ស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹង gigabit-class Wi-Fi 5 (802.11ac) សម្រាប់ការទាញយកល្បឿនលឿន និងការទាញ Streaming ជាមួយនឹងល្បឿនលឿនតាមតម្រូវការ និងស្ថេរភាពនៃបណ្តាញ Network ថែមទៀត។ បន្ថែមពីនេះទៀតនោះ សម្រាប់ Bluetooth® 5.0 ចុងក្រោយបំផុតនោះ ក៏ផ្តល់នូវការតភ្ជាប់ជាមួយនឹងឧបករណ៍ជាច្រើនបានលឿនបំផុតថែមទៀត។ សម្រាប់ ZenBook series នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើននូវសេរីភាពសម្រាប់ការធ្វើការពេញមួយថ្ងៃជាមួយនឹងការបញ្ចូលថ្មតែម្តងប៉ុណ្ណោះ សម្រាប់ ZenBook 13 និង 14 អាចប្រើប្រាស់បានរយៈពេល 15 ម៉ោង និង ZenBook 154 សម្រាប់រយៈពេល 17 ម៉ោង។
កុំព្យូទ័រ ZenBook Edition 30
សម្រាប់ម៉ូដែល limited-edition ASUS ZenBook Edition 30 នេះធ្វើការផលិតឡើងសម្រាប់អបអរខួបលើកទី ៣០ ឆ្នាំរបស់ក្រុមហ៊ុននេះ។ ម៉ូដែលនេះត្រូវរចនាឡើងសម្រាប់ពេលអនាគត ហើយវាមានភ្ជាប់ជាមួយនឹងគម្របស្បែកយ៉ាងប្រណិតដែលផ្តល់នូវភាពជឿជាក់ខ្ពស់បំផុត។ វាគឺជាកុំព្យូទ័រ Laptop ដ៏អស្ចារ្យដែលជាការជឿជាក់មិនធម្មតានោះទេសម្រាប់អ្នកប្រើប្រាស់។ត្រឡប់ទៅកាន់ឆ្នាំ 2006 ក្រុមហ៊ុនបច្ចេកវិទ្យា ASUS ក៏បញ្ចេញនូវម៉ូដែល S6F Leather Collection ដែលជាកុំព្យូទ័រ Laptop ដំបូងបំផុតដែលប្រើប្រាស់នូវស្បែកដ៏ប្រណិតនោះ។ សម្រាប់កុំព្យូទ័រ ZenBook Edition 30 ដែលមានពណ៌ Pearl White ដ៏ល្អឥតខ្ចោះ។ ZenBook Edition 30 នេះក៏មានភ្ជាប់ជាមួយនឹង Accessories Set ដ៏ប្រណិតដូចជា Pearl White mouse, mouse pad និងជាច្រើនទៀត៕