no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung ប្រកាសចេញនូវកម្មវិធី 3D Scanner app សម្រាប់ស្មាតហ្វូន Galaxy Note 10+ និង Galaxy A80

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសបង្ហាញនូវកម្មវិធី 3D scanner app របស់ខ្លួនហើយកម្មវិធីនេះ គឺមានឈ្មោះផ្លូវការថា 3D Scanner ។ កម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះគឺមានសមត្ថភាពខ្លាំងដូចជាឈ្មោះរបស់វាដោយសារតែវាអាចធ្វើការដំណើរការបានយ៉ាងល្អទៅលើមាត្រដ្ឋាននៃ 3D models នៅក្នុងទំហំតូចដែលអាចមើលឃើញបាន។ កម្មវិធីនេះគឺប្រើប្រាស់នូវ 3D ToF Sensor សម្រាប់ស្មាតហ្វូន Samsung Galaxy Note 10+ ដើម្បីធ្វើការបង្កើតនូវរូបភាពឌីជីថល 3D នៅលើ App នេះយ៉ាងអស្ចារ្យបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅតាមការពិពរណ៍នានៅលើ App នេះ កម្មវិធី 3D Scanner នេះ អាចដំណើរការបានយ៉ាងល្អនៅលើ Objects ណាមួយដែលមានទំហំ 20-80cm3។ ដើម្បីប្រើប្រាស់នូវកម្មវិធីនេះ បានអ្នកប្រើប្រាស់ជាច្រើនត្រូវធ្វើការស្កេនទៅលើ Object ណាមួយនៅគ្រប់ទិសដៅទាំងអស់បាន។ កម្មវិធី 3D Scanner app នេះ គឺអាចទាញយកបានប្រើប្រាស់ចេញពី Samsung Galaxy app store ដែលវាអាចទាញយកប្រើប្រាស់បានផ្តាច់មុខនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung។ បន្ថែមពីនេះទៀតនោះ កម្មវិធីនេះ អាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Samsung ដែលមានភ្ជាប់ជាមួយនឹង 3D time of flight sensor ដែលរួមមានស្មាតហ្វូន Galaxy Note 10+ 5G និង Samsung Galaxy A80 ផងដែរ។

សម្រាប់មុខងារជាក់លាក់នៅលើកម្មវិធីនេះ អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើអោយស្មាតហ្វូន Samsung Galaxy Note 10+ កាន់តែប្រសើរឡើងនៅក្នុងការប្រើប្រាស់។ មុខងារ 3D Scanning របស់ស្មាតហ្វូន Galaxy Note 10+ នេះនឹងជួយអោយអ្នកប្រើប្រាស់អាចធ្វើការបង្កើតនូវគំរូ 3D Models និងប្រើប្រាស់វាជា 3D stickers នៅលើរូបភាព ឬនៅក្នុងវីដេអូបានថែមទៀត។ វានឹងផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យកាន់តែប្រើប្រាស់ដូចគ្នាទៅនឹង Apple’s Animoji ដែលអាចធ្វើការបង្កើតនូវ 3D Objects កាន់តែប្រសើរឡើងក្នុងការប្រើប្រាស់។

ស្មាតហ្វូន Samsung Galaxy Note 10+ នេះ បានបង្ហាញខ្លួនកាលពីដើមសប្តាហ៍នេះ ហើយវាពិតជាខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ សម្រាប់មុខងាររបស់ស្មាតហ្វូននេះគឺប្រើប្រាស់នូវ Exynos 9825 ដែលប្រើប្រាស់នូវដំណើរការ 7nm fabrication ដែលមានសមត្ថភាពខ្លាំងក្លាជាងការប្រើប្រាស់នូវបន្ទះឈីប Exynos 9820 ដែលមាននៅលើស្មាតហ្វូន Galaxy S10 នោះ។ ជាមួយនឹងការប្រើប្រាស់នូវសេនស័រ 3D ToF sensor នេះ ស្មាតហ្វូន Galaxy Note 10+ អាចធ្វើរឿងរ៉ាវជាច្រើនកាន់តែអស្ចារ្យបំផុត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម