no-alternative title

ក្រុមហ៊ុន LG Electronics ប្រកាសនាំយកឧបករណ៍ Soundbar ស៊េរីឆ្នាំ 2021 ដែលទ្រទ្រង់មុខងារ AirPlay 2 ចូលទៅកាន់ទីផ្សារសកល

បើទោះបីជា LG Electronics ប្រកាសលាងដៃដើរចេញពីអាជីវកម្មស្មាតហ្វូននៅទូទាំងពិភពលោកកាលពីពេលថ្មីៗនេះក្តី ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ថ្នាក់ពិភពលោករបស់កូរ៉េខាងត្បូងមួយនេះនៅមានអាជីវកម្មស្នូលជាច្រើនមុខទៀតដែលរាប់ចាប់តាំងពីអាជីវកម្មគ្រឿងបរិក្ខាប្រើប្រាស់ក្នុងគេហដ្ឋាន (SmartHome Appliance) រហូតដល់ទីផ្សារគ្រឿងបង្គុំរថយន្ត (Electronic Vehicle Components) ជាដើម។ ហើយនៅក្នុងពេលនេះក្រុមហ៊ុន LG ក៏បាននាំយកនូវផលិតផលបំពងសំឡេងជំនាន់ថ្មីស៊េរីឆ្នាំ 2021 ( LG Soundbar 2021-Series) របស់ខ្លួនទៅប្រកាសចេញលក់នៅលើទីផ្សារសកលផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតផល  LG Soundbar 2021-Series ត្រូវបានក្រុមហ៊ុនធ្វើកំនែ Update ថ្មីដែលអាចគាំទ្រជាមួយនឹងបច្ចេកវិទ្យា AirPlay2 ក្នុងការតភ្ជាប់ដើម្បីទាញយកបទចម្រៀងចេញពីឧបករណ៍របស់ក្រុមហ៊ុន Apple រួមមានដូចជាទូរស័ព្ទ iPhones, ឧបករណ៍ iPads និងម៉ាស៊ីនកុំព្យូទ័រ Macs ជាដើមបានដោយមិនចាំបាច់ប្រើខែ្ស។ បន្ថែមពីនេះ  LG Soundbar 2021-Series នូវទ្រទ្រង់បច្ចេកវិទ្យាបញ្ជាដោយសំឡេងតាមរយះកម្មវិធី Google Assistant និង Amazon Alexa ថែមទៀតផង។ ទៅលើប្រព័ន្ធ Speaker របស់ពូកវាវិញគឺទ្រទ្រង់នូវបច្ចេកវិទ្យា Dolby Atmos និង DTS:X surround sound ផងដែរ ដែលធ្វើអោយការបំពងសំឡេងកាន់តែមានគុណភាពខ្ពស់ ស្តាប់បានកាន់តែលឺពិរោះរណ្តំជាងមុន។

ហើយអ្វីដែលកាន់ពិសេសបំផុតនោះ LG Soundbar 2021-Series នៅមានភ្ជាប់នូវមុខងារឆ្លាតវៃថ្មីហៅថា AI Room Calibration ដែលមានសមត្ថភាពអាចវាស់ស្ទង់កំនត់កម្រិតសំឡេងទៅតាមមជ្ឍដ្ឋានជុំវិញ ឬវាស់នូវវិមាត្របន្ទប់ស្វ័យប្រវិត្តដោយប្រើនូវបច្ចេកវិទ្យា Spatial Awareness technology ដើម្បីធ្វើការកំនត់សំឡេងដើម្បីតម្រូវវិមាត្ររបស់បន្ទប់ និងមជ្ឈដ្ឋានទាំងនោះ។ ជាមួយគ្នានេះដែរសម្រាប់ម៉ូដែលមួយចំនួនក៏ទ្រទ្រង់នូវមុខងារ Hi-Res Audio ជាមួយកម្រិតសំឡេង 24-bit/96kHz ផងដែរ រួមនឹងមុខងារពិសេសៗថ្មីៗជាច្រើនទៀត។

សម្រាប់ឧបករណ៍បំពងសំឡេង LG Soundbar 2021-Series ដែល LG នាំយកទៅប្រកាសចេញលក់នៅលើទីផ្សារសកលនោះរួមមានម៉ូដែល SP11RA, SP9YA, SP8YA, SP7Y និង SPD7Y បន្ថែមពីនេះ LG  ត្រូវបានគេដឹងទៀតថា ត្រៀមបញ្ចេញម៉ូដែលថ្មីមួយចំនួនទៀតនៅចុងឆ្នាំ 2021 នេះ។ ហើយសម្រាប់ទីផ្សារដែល LG ផ្តោតសំខាន់ក្នុងការចេញលក់ Soundbar 2021-Series របស់ខ្លួនរួមមានដូចជាអាមេរិកខាងជើង និងទីផ្សារអឺរ៉ុប ប៉ុន្តែ LG មិនបានរាយពីតារាងបញ្ចីតម្លៃសម្រាប់ឧបករណ៍ Soundbar ជំនាន់ថ្មីស៊េរីឆ្នាំ 2021 របស់ខ្លួននោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន