no-alternative title
no-alternative title

ទីបំផុតអ្នកគ្រងតំណែងជើងឯករបស់ ROG Masters Asia Pacific Champions 2021 បានរកឃើញហើយ

ក្រុម ZIGMA ដែលជាក្រុមប្រកួតមកពីប្រទេសថៃបានក្លាយជាម្ចាស់ជើងឯករបស់ ROG Masters 2021 ដែលជាការប្រកួតកីឡាអេឡិចត្រូនិចលើកដំបូងប្រចាំ Asia Pacific។ ZIGMA បានឈ្នះពានជាជើងឯកនេះបន្ទាប់ពីបានប្រកួតយកឈ្នះក្រុម Huat Zai ដែលមកពីប្រទេសសិង្ហបុរីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់មកក៏បានឈានមកដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាមួយនឹងក្រុម Expendables របស់ប្រទេសភីលីពីនក្នុងរយៈពេលជាង 2 ម៉ោង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វិថីដើម្បីក្លាយទៅជាជើងឯក Champions:

វគ្គជំរើសថ្នាក់ជាតិ: ក្រុម ZIGMA បានជាប់ក្នុងវគ្គជំរើសជាតិសម្រាប់ការប្រកួត ROG Masters Asia Pacific ដោយបានយកឈ្នះក្រុមរបស់ប្រទេសថៃចំនួន៣៤ក្រុមផ្សេងទៀតសម្រាប់វគ្គផ្ដាច់ព្រ័ត្រជម្រើសជាតិដែលបានប្រកួតនៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2021។ 

APAC Championship Round of 32 & 16: ក្រោយក្រុម ZIGMA ក៏បានយកឈ្នះដើម្បីជ័យលាភីពី Korean Regional Four Seasons Gaming 2 ទល់ 0 និងក្រោយមកទៀត ក៏បានដណ្ដើមជ័យលាភីពីក្រុម Fortez ដែលជាជើងឯករងរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងវគ្គជម្រុសយក 16 ក្រុមដើម្បីទៅប្រកួតបន្តនៅវគ្គបន្ត។ 

APAC Championship Semifinal: ក្រុម ZIGMA ក៏បានយកឈ្នះក្រុម Huat Zai មកពីប្រទេសសិង្ហបុរី ដែលជាក្រុមមួយក្នុងចំណោមក្រុមទាំង៤ដែលមកពីប្រទេសផ្សេងៗគ្នា។

APAC Championship Grand Final: នៅល្ងាចថ្ងៃទី 25 ខែមេសា ឆ្នាំ 2021 ក្រុម ZIGMA បានដណ្ដើមជ័យលាភីក្នុងវគ្គផ្ដាច់ព្រ័ត្រពីក្រុម Expendables របស់ប្រទេសភីលីពីន ដែលបានធ្វើឲ្យការប្រកួតវគ្គនេះមានការប្រកួតប្រជែងជាខ្លាំង និងរំភើបបំផុតដែលមានរយៈពេលជាង២ម៉ោង។

ក្នុងជុំទី 1 ក្រុម ZIGMA បានឈ្នះ 16 ទល់នឹង 10 សម្រាប់ផែនទី: Overpass ប៉ុន្តែនៅជុំទី២ ក្រុម Expendables បានវាយមកវិញយ៉ាងខ្លាំងបន្ទាប់ពីបានធ្លាក់ចុះ 14:9 នៅចំណុចមួយដើម្បីឈ្នះ 14:16 ក្នុង Mirage។ បន្ទាប់មក ក្រុម ZIGMA ក៏ទទួលបានជ៏យជំនះជាមួយនឹងពិន្ទុ 16:9 នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ Inferno។

សរុបសេចក្ដីមក ក្រុម ZIGMA បានលេងរហូតដល់ទៅ 9 ជុំនៃការប្រកួតហើយបានយកឈ្នះគ្រប់វគ្គទាំងអស់ លើកលែងតែជុំទី២ដែលបានចាញ់ក្រុម Expendables ក្នុងវគ្គចុងក្រោយ។ ក្រុម ZIGMA គឺជាក្រុមលំដាប់មួយនៅក្នុងចំណោមក្រុមលំដាប់កំពូលរបស់ប្រទេសថៃ។ សមាជិករបស់ក្រុមនេះគឺជាក្រុមយុវជនដែលមានឈ្មោះ Reality អាយុ 23 ឆ្នាំ ជាប្រធានក្រុម, RoLEX អាយុ 20 ឆ្នាំ, Geniuss អាយុ 22 ឆ្នាំ, Niffy អាយុ 19ឆ្នាំ, JUSTCAUSE អាយុ 25 ឆ្នាំ, 1Ackerman អាយុ 20 ឆ្នាំ, និងសមាជិកចុងក្រោយគឺ CigaretteS អាយុ 25 ឆ្នាំ។ CigaretteS គឺជាអ្នកលេងដៃឆ្នើមម្នាក់ដែលពូកែក្នុងការសម្លាប់ (kill to death ratio KDR) គឺ 1.81 នៅក្នុងការប្រកួត។

សម្រាប់ការទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រឡើងវិញ

•អ្នកអាចមើលការចាក់ផ្សាយឡើងវិញនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុម ZIGMA និង ក្រុម Expendables តាមរយៈគណនីផ្លូវការរបស់ ROG Twitch បាន: https://www.twitch.tv/asusrog/videoshttps://www.twitch.tv/asusrog/videos    

•ព័ត៌មានលម្អិតអំពីការប្រកួតអាចរកបាននៅគេហទំព័រផ្លូវការនៃការប្រកួតបាន: http://ROGmasters.gg/   

•ព័ត៌មានលម្អិតអំពីការប្រកួតមាននៅ CS Liquipedia ROG Masters 202: https://liquipedia.net/counterstrike/ROG_Masters/2021/Asia-Pacific   

រង្វាន់ជើងឯកសម្រាប់ការក្លាយទៅជាអ្នកឈ្នះជើងឯករបស់ ROG Masters Asia Pacific 2021 Counter-Strike: ការប្រកួតជាលក្ខណៈសកល ក្រុម ZIGMA បានទទួលបានទឹកប្រាក់ចំនួន 10.000 ដុល្លាសហរដ្ឋអាមេរិច។ ASUS ROG សូមចូលរួមអបអរសាទរដល់ក្រុម ZIGMA និងជូនពរពូកគេកាន់តែទទួលបានភាពជោជ័យសម្រាប់ការប្រកួតផ្សេងៗទៀតនៅថ្ងៃអនាគត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ដោយ ប៉េងលីន